ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ចេញសារាចរណ៍​​ណែ​នាំ​ការ​ពង្រឹងគុណភាព​​ផលិតផល​ទេសចរណ៍ ក្នុង​ឱកាសភ្ជុំ​បិណ្ឌ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​

រាជធានី​ភ្នំពេញ ​៖ ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ ក្នុង​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ នា​ថ្ងៃ​១៤-១៥​រោច ខែភទ្របទ និង​ថ្ងៃ​១​កើត ខែអស្សុជ ឆ្នាំថោះ បញ្ច​ស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃ​ទី​១៣-១៤-១៥ ខែតុលា ឆ្នាំ​២០២៣ ក្រសួងទេសចរណ៍​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ដូច​ខាងក្រោម​៖

១-ត្រូវ​សហការ​ជាមួយ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុង​ការ​ពង្រឹងគុណភាព​ផលិតផល ។​

ទេសចរណ៍ ថែរក្សា​បរិស្ថាន អនាម័យ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឱ្យ​បាន​សមរម្យ​។ រាល់​ថ្លៃ ស្នាក់​នៅ ម្ហូបអាហារ និង​សេវា​ផ្សេង​ៗ​ត្រូវ​សរសេរ​ឱ្យ​បាន​ច្បាស់​ដាក់​ក្នុង​តារាង ដើម្បី​ជម្រាប​ជូន ភ្ញៀវ​ឱ្យ​បានដឹង​ជា​មុន ជៀសវាង​ការ​កំណត់​ថ្លៃ​ខ្ពស់​ហួសហេតុ​។ ករណី​មិន​អនុវត្ត​តាម​តារាង​ដែល បាន​បិទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន​។

២-ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន មន្ទីរ​សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​នានា ដើម្បី​ធ្វើការ​ណែនាំ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម និង​សេវាកម្ម​ទេសចរណ៍ ពិសេស​ភោជនីយដ្ឋាន អាហារ​ដ្ឋា​ន អ្នក​លក់ដូរ តាម​ដងផ្លូវ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ អំពី​សុវត្ថិភាព​ចំណីអាហារ និង​ការ​ថែរក្សា​អនាម័យ ដោយ​ខិតខំ​លុប​បំបាត់​ការ​បោះ​សំរាម និង​កាក​សំណល់​ផ្សេង​ៗ និង​ត្រូវ​ចាត់វិធានការ​តាម​គ្រប់ រូបភាព​ដើម្បី​ធានា​ឱ្យ​បាន​អនាម័យ​ក្នុង​ភោជនីយដ្ឋាន រួម​ទាំង​បន្ទប់ទឹក បង្គន់​អនាម័យ ហើយ បុគ្គលិក​បម្រើ​ការ​ត្រូវ​មាន​ឯកសណ្ឋាន​ឱ្យ​បាន​សមរម្យ​។

៣-ត្រូវ​ធ្វើការ​ណែនាំ​ម្ចាស់​ទូកដ កាណូត​ទេសចរណ៍ និង​មធ្យោបាយ​ដឹក​ជញ្ជូន​ទេសចរណ៍​តាម​ផ្លូវ ទឹក​នានា ដែល​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ​កាត់​សមុទ្រ ទន្លេ ស្ទឹង និង​បឹង មិន​ឱ្យ​ផ្ទុក​លើស​ចំណុះ និង​ត្រូវ​បំពាក់​នូវ​សម្ភារៈ​សង្គ្រោះ​ចាំបាច់​នានា​។

៤-ត្រូវ​សហការ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា រៀបចំ​វត្ត​ទេសចរណ៍​គំរូ​សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ អាច​ស្វែង​យល់​ពី​ប្រវត្តិ និង​ទំនៀមទម្លាប់​នៃ​ការ​រៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​។ ៥-ត្រូវ​សហការ​ជាមួយ​មន្ទីរ​ព័ត៌មាន និង​វិស័យ​ឯកជន ផ្សព្វផ្សាយ​រមណីយដ្ឋាន​ទេសចរណ៍ និង

គោលដៅ​ទេសចរណ៍​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ឱ្យ​បាន​ទូលំទូលាយ​។

៦-ត្រូវ​រៀបចំ​ឱ្យ​មាន​ក្រុមការងារ​ចុះ​ផ្សព្វផ្សាយ និង​ជំរុញ​ការ​អនុវត្ត​ខ្លឹមសារ​សារាចរ​ណែនាំ​នេះ ឱ្យ​បាន ទូលំទូលាយ និង​គ្រប់​រូបភាព ទៅ​ដល់​ប្រតិបត្តិ​ករ​ទេសចរណ៍ និង​ត្រូវធ្វើ​របាយការណ៍​បូក​សរុប​ស្ថិតិ ភ្ញៀវ​ទេសចរ​នៅ​តាម​រមណីយដ្ឋាន និង​គោលដៅ​ទេសចរណ៍​នានា និង​ផ្ញើ​មក​ក្រសួងទេសចរណ៍ ឱ្យ​បាន​ទាន់​ពេលវេលា​ជា​ប្រចាំ​ថ្ងៃ​។

ទទួល​បាន​សារាចរ​ណែនាំ​នេះ គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ​រដ្ឋបាល​រាជធានី ខេត្ត មន្ទីរ​ពាក់ព័ន្ធ និង​ផ្នែក​ឯកជន អនុវត្ត​តាម​ខ្លឹមសារ​ខាងលើ​ឱ្យ​មាន​ប្រសិទ្ធភាព ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ