ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោព្រៃ​កម្ពុជា​ស្វាគមន៍​ម៉ា​កាវ​យប់​នេះ ដែល​ជា​ប្រកួត​ចុង​ក្រោយ មុន​បន្ត​ភារកិច្ច​ធំ​នៅ​ខែ​ក្រោយ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បន្ត​ភារកិច្ច​របស់​ខ្លួន ដោយ​ត្រូវ​បើកទ្វារ​ពហុ​

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បន្ត​ភារកិច្ច​របស់​ខ្លួន ដោយ​ត្រូវ​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក នៅ​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២៣ នា​វេលា​ម៉ោង ០៧:០០​នាទី​យប់ ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ជម្រើសជាតិ​ម៉ា​កាវ នៅ​ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ ឬ FIFA Day ។

មុន​ជំនួប​យប់​នេះ​កើតឡើង ក្រុម​គោព្រៃ​កម្ពុជា ទើប​បញ្ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ទល់​នឹង​ក្រុម​ភ្ញៀវ​ហុងកុង កាលពី​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ ដោយ​លទ្ធផល​ស្មើគ្នា ១-១ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក រាជធានី​ភ្នំពេញ យ៉ាង​ជក់​ចិត្តជា​ទីបំផុត​។ ចំណែកឯ​ម៉ា​កាវ ទើបតែ​ចាញ់​ប៊ូ​តាន​លទ្ធផល ១-០ នៅ​ក្នុង​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ដែល​រៀបចំ​ឡើង​នៅ​កីឡដ្ឋាន Macau Olympic Complex ដែល​ស្ថិត​នៅ​តំបន់​តៃ​ប៉ា កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​ថ្មី​ៗ​នេះ​ផង​ដែរ​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​យប់​នេះ ទាំង​កម្ពុជា និង​ម៉ា​កាវ សុទ្ធតែ​មាន​ភារកិច្ច​ធំ​ដូច​គ្នា នៅ​ក្នុង​ការ​ប្រកួត​ជម្រុះ​ជុំ​ទី​១ World Cup 2026 ប្រចាំ​តំបន់​អាស៊ី នៅ​ខែ​ក្រោយ ដោយនៅ​ក្នុង​នោះ ក្រុម​គោព្រៃ​កម្ពុជា ត្រូវ​ជួប​ជាមួយនឹង​ប៉ា​គី​ស្ថាន ខណៈ​ដែល​ម៉ា​កាវ​ត្រូវ​ប៉ះ​មី​យ៉ា​ន់​ម៉ា នៅ​ក្នុង​ការ​ប្រកួត​ប្តូរ​ទឹកដី​គ្នា (២​ជើង​)៕ (​រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ