ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិសស្រុក​ចុះ​ល្បាតប្រទះម៉ូតូសណ្ដោង​រ៉ឺ​ម៉ក សង្ស័យ​ក៏ឃាត់​សួរទើបឆ្លើយថាលួច​ទ្រព្យសម្បត្តិ​ពលរដ្ឋ​

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ធ្វើការ​ល្បាត កាលពី​ព្រលប់​ដល់​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣ ក៏​ប្រទះ​ឃើញ​បុរស​ម្នាក់​កំពុង​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក មាន​ដឹក​ម៉ាស៊ីន និង​សម្ភារៈ​គួរ​ឱ្យ​សង្ស័យ​ក៏​បាន​ធ្វើការ​ស្ទាក់​សួរ…

ខេត្តសៀមរាប ៖ កម្លាំង​នគរបាល​ស្រុក​ប្រាសាទបាគង បាន​ធ្វើការ​ល្បាត កាលពី​ព្រលប់​ដល់​ទាប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣ ក៏​ប្រទះ​ឃើញ​បុរស​ម្នាក់​កំពុង​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក មាន​ដឹក​ម៉ាស៊ីន និង​សម្ភារៈ​គួរ​ឱ្យ​សង្ស័យ​ក៏​បាន​ធ្វើការ​ស្ទាក់​សួរ រួច​នាំ​ទើប​ដឹង​ថា​លួច​យក​សម្ភារ​:​របស់​ប្រជាពលរដ្ឋ ។ ហេតុ​ការ​ឃាត់ខ្លួន​ចោរលួច​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ បាន​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង​១​ទាប​ភ្លឺ ឈាន​ចូល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣ ក្នុងភូមិ​សាស្ត្រ​ស្រុក​ប្រាសាទបាគង ។

បើ​តាម​ប្រសាសន៍​របស់​លោក​វរសេនីយ៍ឯក លឹ​ម សម្បត្តិ អធិការ​នគរបាល​ស្រុក​ប្រាសាទបាគង បានឱ្យ​ដឹង​ថា ជនសង្ស័យ​មានឈ្មោះ ស៊ុ សិត (​ហៅ​សាំង​) ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ទីកន្លែង​កំណើត នៅ​ភូមិ​ស្ពាន​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​/​ខេត្តសៀមរាប មាន​អាសយដ្ឋាន​បច្ចុប្បន្ន នៅ​ភូមិ​វាល ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

បន្ទាប់​ពី​បាន​ធ្វើការ​សាកសួរ​នាំ​ជនសង្ស័យ​បាន​សារភាព​ថា សម្ភារៈ និង​ម៉ាស៊ីន ដែល​ខ្លួន​កំពុង​ដឹក​នេះគឺ​បាន​លួច​ចេញពី​ចំណុច​មាត់​ស្រះ​ទឹក​ក្នុង​វាលស្រែ ស្ថិត​ក្នុងភូមិ​រុន​ខាងត្បូង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣ ។

ក្រោយ​ពី​បាន​ធ្វើការ​សាកសួរ​នាំ​យើង​បាន​ទំនាក់ទំនង​ទៅ​នគរបាល​ស្រុក​សូទ្រនិគម ដើម្បី​ស្រាវជ្រាវ​រក​ជន​រង​គ្រោះ​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ដាន​រុន ទើប​ដឹង​ថា ម៉ាស៊ីន​ដែល​ជនសង្ស័យ​កំពុង​ដឹក​នេះ​ជា​របស់​ជន​រង​គ្រោះ​ឈ្មោះ ជុច ឈឿ​ន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​រុន​ខាងត្បូង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ដែល​បាន​បាត់​ម៉ាក សៀង​ហៃ កម្លាំង​១៦​សេះ បន្ទាប់​ពី​យក​ទៅ​ដាក់​បូមទឹក​ដាក់​ស្រែ នា​ល្ងាច​ថ្ងៃ​ទី​០៣ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ភូមិ​រុន​ខាងត្បូង ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប ។

នៅ​ក្នុង​ប្រតិបត្តិការ​នោះ​ដែរ គឺ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ​តេ​ង ច័ន្ទ​ណាត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​លោកស្នងការ​រង​ទទួល​ផែន​ព្រហ្មទណ្ឌ បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​ប្រគល់​ទទួល​ជូន​អធិការដ្ឋាន​នគរបាល​ស្រុក​សូទ្រនិគម ដើម្បី​បន្ត​នីតិវិធី ។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​នគរបាល​ជំនាញ​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​តុលាការ ដើម្បី​ចាត់ការ​បន្ត​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ