ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រទះ​​ឃើញ​​ស.ព​មនុស្សម្នាក់​សល់តែ​​គ្រោងឆ្អឹង​ក្នុង​ទឹកដី​ថៃ​ ក្បែ​រ​ព្រំដែន

8 ខែ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សមត្ថកិច្ច​ថៃ​បាន​ប្រ​ទះឃើញ​សាកស.ព​បុរសម្នាក់​​សល់​តែ​គ្រោងឆ្អឹង​ស្លា.ប់​

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​សមត្ថកិច្ច​ថៃ​បាន​ប្រ​ទះឃើញ​សាកស.ព​បុរសម្នាក់​​សល់​តែ​គ្រោងឆ្អឹង​ស្លា.ប់​ក្នុង​ទឹកដី​ថៃ​ក្បែ​រ​ព្រំដែន​ ​និង​រកឃើញ​​​អត្តសញ្ញាណ​​ប័ណ្ណជា​ប្រជា​ពលរដ្ឋ​ខ្មែរ​ កាលពី​​ល្ងាច​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៣​ ស្ថិត​ភូមិ​គោក​ខ្លា​ន ឃុំ​តា​ប្រា​យ៉ា ស្រុក​តា​ប្រា​យ៉ា ខេត្ត​ស្រះ​កែវ​ ប្រទេស​ថៃ​ ​ដែល​ឈម​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​ទំនាក់​​ទំនង​​កម្ពុជា​-​ថៃ​បាន​ប្រាប់​ឱ្យ​​ដឹង​ថា​ នៅ​ពេល​កម្លាំង​សមត្ថ​កិច្ច​បាន​ចេញ​ល្បាត​តាម​បន្ទាត់​ព្រំដែន​ថៃ​បាន​ប្រ​ទះ​ឃើញ​សាកស.ព​ខោជើងវែង​ និង​ពាក់អាវ​ដៃខ្លី​ ដែលនៅ​​សល់​តែ​គ្រោងឆ្អឹង​និង​មាន​អត្តសញ្ញាណប័ណ្ណ​១​សន្លឹក ប័ណ្ណ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩​ ចំនួន​១​សន្លឹក ក្រដាសប្រាក់​៥​ពាន់​រៀល​១​សន្លឹក​ ។

មន្ត្រី​ទំ​នាក់​ទំនង​កម្ពុជា​-ថៃ​បាន​បញ្ជាក់​ថា​ ដោយ​រក​ឃើញ​អត្តសញ្ញាណប័ណ្ណ និង​ប័ណ្ណ​ចាក់​វ៉ាក់សាំង ការ​សន្និដ្ឋាន​ស.ព​ជនរងគ្រោះ​ឈ្មោះ ខា​យ ញ៉ា​ន់ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ ជា​ជនជាតិ​ខ្មែរ​​ រស់នៅ​ភូមិ​សាមគ្គី ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា​ ​​បច្ចុប្បន្ន​ មន្ត្រី​ជំនាញ​ថៃ​កំពុង​ពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ​ស.ពជនរងគ្រោះ​​ ដើម្បី​​ស្វែងរក​សាច់ញាតិ និង​ប្រគល់​ស.ព​ជូន​សាច់ញាតិ​យកទៅធ្វើ​បុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ