ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គ​លិ​ក​ធនាគារ​ម្នាក់​​បើកឡានជួបគ្រោះ​​ក្រឡា.ប់​​ជា​ច្រើនត្រឡប់ធ្លាក់​ចូល​ប្រឡាយ​​

7 ខែ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បុ​គ្គ​លិ​ល​របស់​ធនាគារមួយ ដោយ​គេ​សង្ស័យ​ថា

ខេត្ត​ប៉ៃលិន ៖ បុរស​ម្នាក់ ត្រូវ​បាន​គេ​ស្គាល់​ថា ជា​បុ​គ្គ​លិ​ល​របស់​ធនាគារមួយ ដោយ​គេ​សង្ស័យ​ថា ក្រោយ​ផឹកស៊ី​ស្រវឹង​ជោកជាំ បើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន លុះដល់​ចំណុច​ផ្លូវ​កោង​មិន​បន្ថយល្បឿន ក៏​ជ្រុល​ចង្អូ​ត​ធ្លាក់​ក្នុង​ប្រឡាយ​អត់​ទឹក បណ្ដាល​ក្រឡា.ប់​ជា​ច្រើន​ត្រឡប់​រង​របួសធ្ងន់​ដង្ហើម ចង្រិត និង​ខូចខាត​រថយន្ត​០១​គ្រឿង កម្រិត​ធ្ងន់​ផង​ដែរ​។

ហេតុការណ៍​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ត្រង់​ចំណុច​មុខ​បន្ទាយ​ទាហាន​ស្រែ​ម្អម ស្ថិត​ក្នុងភូមិ​ភ្នំ​ស្ពង់ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​ ។

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ៖ អ្នកបើកបរ​រថយន្ត​ឈ្មោះ ស៊ឹ​ម រ​ដ្ឋា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​ជា​​បុគ្គលិក​ធនាគា​រ​ រស់នៅ​ក្នុងភូមិ​តា​សែន ឃុំ​ត្រាង ស្រុក​កំ​រៀង ខេត្តបាត់ដំបង ដោយ​បើកបរ​រថយន្ត​មួយគ្រឿង​ម៉ាក​កាម​រី​ឆ្លាម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2N-7041 បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង លុះ​បើករថយន្ត​ក្នុង​ល្បឿន​លឿន​ខ្វះ​ការ​ប្រុង​ប្រ យ័​ត្ន​ត្រង់​ចំណុច​ផ្លូវ​កោង ពោល​គឺ​ដោយ​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ស្រវឹង​ធ្លាក់​ភ្នែក ក៏​ជ្រុល​ចង្កូត​ធ្លាក់​ទៅ​ក្នុង​ប្រឡាយ​អត់​ទឹក បណ្តាល​ឱ្យ​ក្រឡា.ប់​ជា​ច្រើន​ត្រឡប់ រង​របួសធ្ងន់​តែ​ម្តង​។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ដែរ​ថា ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​បែប​នេះ ពិតជា​គ្រោះថ្នាក់​ខ្លាំង​ចំពោះ​ខ្លួនឯង និង​អ្នក​ដទៃ​។ នេះ​សំណាង​ហើយ ដែល​មិន​រេ​ចង្កូត​ទៅ​បុ.ក​ឬ​បង្ក​គ្រោះថ្នាក់​ដល់​អ្នក​ដទៃ ដោយសារ​តែ​ផឹកស្រា​ស្រវឹង​ជោកជាំ​។ ប្រជាពលរដ្ឋ​បន្ត​ទៀត​ថា បើសិនជា​ស្រវឹង​សូមកុំ​បើកបរ បើសិនជា​បើកបរ​លើ​ដងផ្លូវ សូមកុំ​ហូប​គ្រឿង​ស្រវឹង ព្រោះ​បញ្ហា​នេះ មិន​ត្រឹមតែ​ប៉ះពាល់​សុខភាព​រាង​កាយ​ខ្លួនឯង ឬ​គ្រោះថ្នាក់​ខ្លួនឯង​ប៉ុណ្ណោះ​ទេ អាច​នឹង​បង្ក​បញ្ហា​ដល់​អ្នក​ដទៃ​ថែម​ទៀត​ផង​ដែរ​។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា បច្ចុប្បន្ន​ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​សាច់ញាតិ​ហៅ​រថយន្ត​សង្គ្រោះ បញ្ជូន​ទៅ​កាន់​ក្នុង​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន​។ ចំណែក​រថយន្ត ដែល​រង​ការ​ខូចខាត​យ៉ាងដំណំ ត្រូវ​បាន​គេ​ប្រគល់​ជូន​សាច់ញាតិ យក​ទៅ​ជួសជុល​ក្នុង​ក្រុងប៉ៃលិន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ