ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់​រង​ភាព​អាម៉ា.ស់​ជា​ថ្មី​ម្តងទៀត ក្រោម​ថ្វី​ជើង​ក្រុម​សាំ​ម៉ូ​រៃ​ជប៉ុន

2 អាទិត្យ មុន

អា​ល្លឺ​ម៉​ង់ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ បន្ត​រង​ភាព​អាម៉ាស់​សារ​ជា​ថ្មី​ៗ​ម្តងទៀត ក្រោម​ថ្វី​

អា​ល្លឺ​ម៉​ង់ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​អា​ល្លឺ​ម៉​ង់ បន្ត​រង​ភាព​អាម៉ាស់​សារ​ជា​ថ្មី​ៗ​ម្តងទៀត ក្រោម​ថ្វី​ជើង​ក្រុមបាល់ទាត់​ជម្រើសជាតិ​ជប៉ុន ក្រោយ​ចាញ់​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ ឬ FIFA Day នៅ​ក្នុង​លទ្ធផល ៤-១ នៅ​លើ​ទឹកដី​របស់​ខ្លួន កាលពី​០៩ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ជំនួប​ដែល​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Volkswagen Arena ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ទីក្រុង Wolfsburg ដោយ​ក្រុម​ភ្ញៀវ​ជប៉ុន បើក​ការ​នាំមុខ​មុន​នៅ​នាទី​១១ រកបាន​ដោយ​ខ្សែបម្រើ​ស្លាប Junya Ito មុន​ពេល​ម្ចាស់ផ្ទះ​អា​ល្លឺ​ម៉​ង់​តាម​ស្មើ​មក​វិញ ដោយ​ខ្សែបម្រើ​ស្លាប Leroy Sane នៅ​នាទី​១៩ ប៉ុន្តែ​ទោះ​យ៉ាងណា នៅ​នាទី​២២ ខ្សែប្រយុទ្ធ Ayase Ueda ធ្វើ​សម្រេច​១​គ្រាប់​ទៀត ជួយ​ក្រុម​ភ្ញៀវ​នាំមុខ​សារ​ជា​ថ្មី​ម្តងទៀត ហើយ​លទ្ធផល​នេះ រក្សា​ដល់​ចប់​វគ្គ​ទី​១​។

ការ​ប្រកួត​ឈាន​ចូល​ដល់​វគ្គ​ទី​២ គឺជា​ពេល​ដែល​ម្ចាស់ផ្ទះ​អា​ល្លឺ​ម៉​ង់​រង​ភាព​អាម៉ាស់ ដោយ​ក្រុម​ភ្ញៀវ​ជប៉ុន បន្ថែម​២​គ្រាប់​ទៀត​នៅ​វិនាទី​ចុង​ក្រោយ ពោល​គឺ​នៅ​នាទី​៩០ និង ៩០+២ សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Takuma Asano និង​ខ្សែបម្រើ Ao Tanaka​។

គួរ​បញ្ជាក់​ថា នេះ​គឺជា​ការ​រង​ភាព​អាម៉ាស់​ជា​លើក​ទី​២​ជាប់​គ្នា សម្រាប់​ក្រុម​ឥន្ទ្រី​ដែក​អា​ល្លឺ​ម៉​ង់ ក្រោម​ថ្វី​ជើង​ក្រុម​ដាវ​សាំ​ម៉ូ​រៃ​ជប៉ុន ខណៈ​ដែល​លើក​ទី​១ កើតឡើង​នៅ​ក្នុង​ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២២ នៅ​ប្រទេស​កា​តា កាលពី​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ កន្លង​ទៅ នៅ​ក្នុង​ការ​ប្រកួត​វគ្គ​ចែក​ពូ​ល ដោយ​ជប៉ុន​យកឈ្នះ​អា​ល្លឺ​ម៉​ង់ ដោយ​លទ្ធផល ២-១​។ អា​ល្លឺ​ម៉​ង់​ធ្លាក់​ត្រឹម​វគ្គ​ចែក​ពូ​ល ខណៈ​ដែល​ជប៉ុន​បញ្ចប់​នៅ​ត្រឹម​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ដោយ​ចាញ់​ក្រូ​អាត តាម​រយៈ​ការ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​លទ្ធផល ៣-១៕