រាជធានីភ្នំពេញ ៖ មុននេះបន្តិច សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហោះសារមួយឃ្លានៅលើផេកហ្វេសប៊ុករបស់សម្ដេច ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍ នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានចេញបទបញ្ជាភ្លាមៗ ឱ្យធ្វើការពិនិត្យ និងស្រាវជ្រាវជាបន្ទាន់ផងដែរ។ នេះបើយោងតាមផេកហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលបង្ហោះសារកាលពីមួយម៉ោងមុននេះ។

បើយោងតាមផេកហ្វេសប៊ុករបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ឱ្យដឹងកាលពី១០ ខែកញ្ញា ឆ្នាំ២០២៣នេះថា «ក្រោយពីបានទទួលព័ត៌មានតាមប្រភពផ្សេងៗ រួមទាំងប្រព័ន្ធផ្សព្វផ្សាយសង្គម ពាក់ព័ន្ធនឹងការតែងតាំងបុគ្គលម្នាក់ធ្វើជាមេប៉ុស្តិ៍ នៅឃុំសំព្រោជ ស្រុកស្ទោង ខេត្តកំពង់ធំ ដែលធ្លាប់មានប្រវត្តិប្រព្រឹត្តបទឧក្រិដ្ឋ ខ្ញុំបានចេញបទបញ្ជាភ្លាមទៅ ឯកឧត្តម ស ថេត អគ្គស្នងការនគរបាលជាតិ ឱ្យពិនិត្យ ស្រាវជ្រាវជាមួយ ឯកឧត្តម ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់។ ក្នុងករណីជារឿងពិត ត្រូវតែធ្វើការកែសម្រួលភ្លាម»។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ទៀតថា «ខ្ញុំសូមឱ្យមានការត្រួតពិនិត្យ និងវា.យតម្លៃឲ្យបានច្បាស់លាស់ នូវបុគ្គលិកលក្ខណៈរបស់បុគ្គលនីមួយៗ ឲ្យបានហ្មត់ចត់មុននឹងធ្វើការតែងតាំង នៅតាមបណ្ដាស្ថាប័នរដ្ឋ ទាំងស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ ទាំងថ្នាក់ជាតិ និងក្រោមជាតិ»។


ចែករំលែកព័តមាននេះ