សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមកម្ពុជា បានបង្ហាញការតាំងចិត្តនៅក្នុងការកម្ចាត់បញ្ហាគ្រឿ.ងញៀ.នដែលបង្កបញ្ហាកាន់តែខ្លាំងដល់ប្រជាជន និងសង្គមជាតិ ខណៈពេលដែលមានគ្រឿ.ងញៀ.នកាន់តែច្រើនហូរចូលក្នុងប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
ការជូញដូរ, ការប្រើប្រាស់ និងមនុស្សស្លា.ប់ដោយសារតែគ្រឿ.ងញៀ.នកើនឡើងរាល់ឆ្នាំ ហើយនាយករដ្ឋមន្ត្រីថ្មីនៃកម្ពុជា ក៏បានបញ្ជាក់អំពីគោលជំហរដោយយកបញ្ហាគ្រឿ.ងញៀ.ននេះ ជាអទិភាពស្នូលនៃគោលនយោបាយសន្តិសុខជាតិរួចហើយដែរ ដូច្នេះចាំមើលមន្ត្រី សមត្ថកិច្ចឆ្លើយតបយ៉ាងណានឹងបញ្ហាសង្គមដ៏រ៉ាំរ៉ៃមួយនេះ ។

ក្នុងឱកាសចុះជួបកម្មករជិត២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ និងប្រកាសជាសាធារណៈថា គ្រឿ.ងញៀ.ននៅតែជាស្នូល និងជាអាទិភាពនៃគោលនយោបាយសន្តិសុខជាតិរបស់រដ្ឋាភិបាលបច្ចុប្បន្ន។
សម្ដេចធិបតី បានប្រកាសជាចំហរថា គ្រឿ.ងញៀ.នជាបញ្ហាដ៏រ៉ាំរ៉ៃ និងចាក់ស្រេះនៅកម្ពុជា តំបន់ និងសាកលលោក ប៉ុន្តែរដ្ឋាភិបាលរបស់សម្តេច នឹងធ្វើយ៉ាងណាឲ្យឈានដល់ការកាត់បន្ថយ និងលុបបំបាត់នៅពេលខាងមុខ។

ដើម្បីអោយកិច្ចការនេះដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាព សម្ដេចធិបតី បានប្រកាសថា អនុក្រឹត្យមួយ ដើម្បីពង្រីកវិសាលភាពនៃការគ្រប់គ្រង និងប្រយុទ្ធប្រឆាំងគ្រឿ.ងញៀ.នបានចុះរួចហើយ ដោយកិច្ចការប្រយុទ្ធប្រឆាំងនឹងគ្រឿ.ងញៀ.ននេះ នឹងដឹកនាំដោយឧបនាយករដ្ឋមន្ដ្រីមួយរូប អមដោយឧបនាយករដ្ឋមន្ដ្រី៣រូប និងរដ្ឋមន្ដ្រីតាមបណ្ដាក្រសួងជាសេនាធិការ។

កាលពីពេលកន្លងទៅ ការងារប្រយុទ្ធប្រឆាំងនេះ គឺប្រគល់ជូនទេសរដ្ឋមន្ដ្រីមួយរូប ជាអ្នកដឹកនាំ ដោយមានការចូលរួមពីបណ្ដាក្រសួងពាក់ព័ន្ធ ក្នុងនោះមានទាំងក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិជាដើម ប៉ុន្តែនៅពេលមានការប្រជុំមួយចំនួន បណ្ដាក្រសួងពាក់ព័ន្ធ អាចបញ្ជូនត្រឹមរដ្ឋលេខាធិការប៉ុណ្ណោះ ដើម្បីចូលរួម ដែលធ្វើឲ្យការងារនេះហាក់មិនសូវមានទម្ងន់ ដូច្នេះហើយទើបមានកែសម្រួល ។

ការសម្រេចដំឡើងកម្រិតដឹកនាំនេះ ស្ថាប័នប្រយុទ្ធប្រឆាំងនឹងគ្រឿ.ងញៀ.ននេះ គឺដើម្បីបង្ហាញអំពីការប្ដេជ្ញារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ ដែលមិនខុសពីនីតិកាលកន្លងទៅ ក្នុងការប្រយុទ្ធប្រឆាំងគ្រឿ.ងញៀ.ននេះ។ ដូច្នេះសង្ឃឹមថា មន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធនឹងចូលរួមអោយអស់ពីកម្លាំងកាយចិត្ត ពីព្រោះគ្រឿ.ងញៀ.នគ្រោះថ្នាក់ណាស់ បើយើងនៅតែបណ្ដែតបណ្ដោយពីមួយថ្ងៃទៅមួយថ្ងៃ។
បើបញ្ហាគ្រឿ.ងញៀ.ននៅតែមិនស្រាកស្រាន្ត គ្រប់គ្នានឹងទទួលផលពីវាដោយជៀសមិនរួច ។ ថ្ងៃនេះ គ្រួសារយើងមានសុវត្ថិភាពពីគ្រឿ.ងញៀ.ន ប៉ុន្តែនៅថ្ងៃអនាគត គ្រួសារយើងនឹងមិនចេះតែរួចខ្លួនរហូតឡើយ ប្រសិនបើអ្នកដែលពាក់ព័ន្ធមិនយកចិត្តទុកដាក់ ហើយព្រងើយកន្តើយនឹងបញ្ហា មើលស្រាលបញ្ហា ហើយអ្នកខ្លះនៅតែយកបញ្ហាមកធ្វើជាផលប្រយោជន៍របស់ខ្លួននោះ ។

ពីមួយថ្ងៃទៅមួយថ្ងៃ ផលនៃគ្រឿ.ងញៀ.នត្រូវបានរាយការណ៍នៅលើបណ្តាញសង្គម និងសារព័ត៌មានជាបន្តបន្ទាប់ ដោយករណីខ្លះ គឺជនរងគ្រោះជាអ្នកញៀ.នគ្រឿ.ងញៀ.នសម្លា.ប់ខ្លួនឯង តាមវិធីដ៏សា.ហា.វ និងរន្ធត់ ។ ករណីខ្លះ ជនដែលស្ថិតក្រោមឥទ្ធិពលគ្រឿ.ងញៀ.នស្រា.តនៅលើផ្លូវ, ខ្លះទៀតបង្កហិ.ង្សាលើអ្នកដទៃ រហូតដល់មានជនរងគ្រោះស្លា.ប់ក៏មាន។ ហើយក៏មានសេចក្តីរាយការណ៍ ដែលអ្នកខ្លះប្រើគ្រឿ.ងញៀ.នហូសកម្រិត រហូតគាំងបេះដូងស្លា.ប់ក៏មានដែរ។
អ្នកជំនាញខាងចិត្តសាស្ត្រ បានអះអាងថា ជាទូទៅអ្នកដែលប្រើប្រាស់គ្រឿ.ងញៀ.នរងផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រព័ន្ធប្រសាទ ដែលជាហេតុធ្វើឱ្យពួកគេអាចប្រព្រឹត្តសកម្មភាពគ្រោះថ្នាក់និងបទឧក្រិ.ដ្ឋផ្សេងៗ។ ការប្រើប្រាស់គ្រឿ.ងញៀ.នដែលឈានដល់ការសម្លា.ប់ខ្លួនឯង ឬសម្លា.ប់អ្នកដទៃ គឺបណ្តាលមកពីឥទ្ធិពលនៃការប្រើប្រាស់គ្រឿ.ងញៀ.នក្នុងរយៈពេល និងកម្រិតណាមួយទៅតាមបុគ្គលម្នាក់ៗ ដោយសារតែអាការៈវិកលចរិត ដែលជាការឮ ឬមើលឃើញអ្វីដែលមិនមែនជាការពិត។

ចាប់តាំងពីឆ្នាំ២០១៧មក បរិមាណគ្រឿ.ងញៀ.នដែលសមត្ថកិច្ចរឹបអូស បានកើនឡើងជារៀងរាល់ឆ្នាំ ដោយនៅក្នុងឆ្នាំនោះ គឺមានបរិមាណ២៩៦គីឡូក្រាម ដល់ឆ្នាំ២០១៨ កើនដល់ជាង៤៧២គីឡូក្រាម។ នៅឆ្នាំ២០១៩ កើនឡើងដល់៧៥០គីឡូក្រាម ឆ្នាំ២០២០ កើនដល់ ៣.៨៧៦គីឡូក្រាម ហើយនៅឆ្នាំ២០២១ កើនដល់៤.៦៨៩គីឡូក្រាម និងឆ្នាំ២០២២ កើនដល់ជិត១៥.០០០គីឡូក្រាម។
ដោយឡែកនៅក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៣នេះ សមត្ថកិច្ចបានចាត់វិធានការបង្ក្រាបចំនួន ជាង៥.០០០ករណី និងឃាត់ខ្លួនមានមនុស្សជាង១២.៣០០នាក់ ហើយរឹបអូសគ្រឿ.ងញៀ.នបាន២.៦២៤គីឡូក្រាម នៅមានសារធាតុគីមីផ្សជាច្រើនរយគីឡូក្រាមបន្ថែមទៀត ។
សរុបមកវិញ គ្រឿ.ងញៀ.ន គឺជាជំងឺសង្គម ហើយតែយើងប្រហែស គ្មាននរណាម្នាក់នឹងអាចគេចផុតពីផលប៉ះពាល់នេះបានឡើយ។ ដូច្នេះសូមរួបរួមគ្នាជាធ្លុងមួយ ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហា ហើយអ្នកដែលពាក់ព័ន្ធត្រូវតែទទួលខុសត្រូវតាមច្បាប់ ដោយមិនអនុគ្រោះ ឬសម្របសម្រួល ដោយគ្មានការលើកលែង ។ ប្រសិនបើយើងនៅតែធ្វើការងារ ដោយមនោសញ្ចេតនា គ្មានភាពដាច់ខាត ហើយនៅតែមានអ្នកនៅធ្វើជាខ្នងបង្អែកនឹងគ្រឿ.ងញៀ.ននោះ គឺជាគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សង្គម ៕ ដោយ ៖ ហេង ចេស្តារ
ចែករំលែកព័តមាននេះ