សោ.កនាដកម្មនៃគ្រោះរញ្ជួយដីនៅម៉ារ៉ុក, ចំនួនអ្ន.ក.ស្លា.ប់សរុបកើនឡើងដល់ជាង១ពាន់នាក់
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅប្រទេសម៉ារ៉ុកកើនឡើងដល់ជាង១ពាន់នាក់ គិតតែសាកសពដែលរកឃើញ។ ក្រៅពីនេះមនុស្សជាច្រើននាក់នៅបាត់ខ្លួននៅឡើយទេ។ នេះជាគ្រោះរញ្ជួយដីដ៏គ្រោះថ្នាក់បំផុតសម្រាប់ប្រទេសម៉ារ៉ុកនៅក្នុងរយៈពេលជាង៦០ឆ្នាំចុងក្រោយ។ សាក្សីនិយាយថាផ្ទះរបស់អ្នកស្រុកនៅតាមចង្កេះភ្នំបានបាក់ធ្លាក់មកក្រោមនៅសល់តែគំនរបាក់បែក។ ក្រុមអ្នកជួយសង្គ្រោះកំពុងប្រញឹកដៃជីកកកាយដោយគ្រឿងចក្រក៏ដោយ ដោយដៃក៏ដោយ ដើម្បីស្វែងរកអ្នកដែលអាចនៅរស់រានមានជីវិត។ គ្រោះរញ្ជួយដីនេះកើតឡើងនៅតំបន់ភ្នំនៃប្រទេសម៉ារ៉ុកកាលពីយប់ថ្ងៃសុក្រ ដោយបានបំផ្លាញសំណង់អគារប្រវត្តិសាស្ត្រជាច្រើនកន្លែងនៃទីក្រុងម៉ារ៉ាកេស…
ចែករំលែកព័តមាននេះ