ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ACU ​បើក​ការ​បណ្តុះបណ្តាល​ជូន​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​

8 ខែ មុន

រាជធានី​ភ្នំពេញ ​៖​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​.)​ ឬ​ហៅ​កាត់​ថា​ACU​ បានបើ​ក​ការ​បណ្តុះ​បណ្តាល​ជូន​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល ។ ឯកឧត្តម ឱម យ៉ិ​ន​ទៀង…

រាជធានី​ភ្នំពេញ ​៖​ អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ (​អ​.​ប​.​ព​.)​ ឬ​ហៅ​កាត់​ថា​ACU​ បានបើ​ក​ការ​បណ្តុះ​បណ្តាល​ជូន​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល ។

ឯកឧត្តម ឱម យ៉ិ​ន​ទៀង ទេស​រដ្ឋមន្ត្រី ប្រធាន អ​.​ប​.​ព​. បាន​លើក​ឡើង​ក្នុង​វគ្គប​ណ្តុះ​បណ្តា​លា​នា​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ថា​ ការ​បើក​វគ្គ​បណ្តុះបណ្តាល​ថ្ងៃ​ទី​១
«​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ និង​លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ » ជូន​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​ក្រប​ខណ្ឌ​មន្ត្រីរាជការ​ស៊ី​វិល អ​.​ប​.​ព​. ឆ្នាំ​២០២៣ សិក្សា​ដោយ​ផ្ទាល់​ចំនួន ៣០០​នាក់ (​រួម​ទាំង​ព្រះ​ស​ង្ឃ) ​។

ឯកឧត្តម​បន្ត​ថា វគ្គ​បណ្តុះបណ្តាល​នេះ​ ប្រព្រឹត្ត​ទៅ​រយៈពេល១​ថ្ងៃ​ពេញ ក្នុង​គោលបំណង​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើ​ពុក​រលួយ លិ​ខិ​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ការ​ប្រឆាំង​អំពើ​ពុក​រលួយ វាក្យសព្ទ​គតិ​យុ​ត្ត​ជា​ភាសាបរទេស និង​ទ្រឹស្តី​បច្ចេកទេស ក្នុង​ការ​ប្រើប្រាស់ កុំព្យូទ័រ សម្រាប់​កិច្ចការរដ្ឋបាល ជូន​ដល់​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ប្រឡង​ក្រប​ខណ្ឌ អ​.​ប​.​ព​. ឆ្នាំ​២០២៣ និង​សាធារណជន​ដែល​ចង់​ស្វែង​សិក្សា​បន្ថែម ។

សូម​ជម្រាប​ថា​ វគ្គ​បណ្ដុះបណ្ដាល​នេះ​ទទួល​បានការ​ធ្វើ​បទឧទ្ទេសនាម​ពី ឯកឧត្តម កិត្តិ​នីតិ​កោ​សល​​បណ្ឌិត ឱម យ៉ិ​ន​ទៀង ទេស​រដ្ឋមន្ត្រី ប្រធាន អ​.​ប​.​ព​. ឯកឧត្តម អ៊ឹម ឧត្តម និង​លោកស្រី អ៊ូ ស៊ី​ថា ឧបការី នៃ​អ​.​ប​.​ព​ ។

អត្ថបទសរសេរ ដោយ