ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​ចេញ​ប​ញ្ជា​ដោះស្រាយ​រឿង​តម្លៃ​ក្រៅផ្លូវការ​ក្នុង​ការ​ធ្វើ​លិខិត​ស្នាម​តាម​​​ព្រំ​ដែន

8 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​មហា​បវរធិ​បតី ហ៊ុន ​ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ស្ថា​ប័ន​ពាក់ព័ន្ធ​ដោះស្រាយ​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេង​ៗ​នៅ​តាម​ច្រកព្រំដែន​ ដែល​មានការ​យក​តម្លៃ​ក្រៅ​ផ្លូវការ​ច្រើន​។ ការ​ចេញ​បញ្ជា​នេះ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ…

រាជធានី​ភ្នំពេញ​ ៖ ​សម្តេច​មហា​បវរធិ​បតី ហ៊ុន ​ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី ​បាន​ចេញ​បទ​បញ្ជា​ឲ្យ​ស្ថា​ប័ន​ពាក់ព័ន្ធ​ដោះស្រាយ​ការ​ធ្វើ​លិខិត​ស្នាម​ផ្សេង​ៗ​នៅ​តាម​ច្រកព្រំដែន​ ដែល​មានការ​យក​តម្លៃ​ក្រៅ​ផ្លូវការ​ច្រើន​។ ការ​ចេញ​បញ្ជា​នេះ​ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​កម្មករ និង​យោ​ជិ​ក ក៏​ដូច​ជា​ប្រជាពលរដ្ឋ ដែល​ចង់​ធ្វើ​ដំណើរ​ឆ្លង​ដែន​ទៅ​ប្រទេស​ជិតខាង​ក្នុង​គោលបំណង​ផ្សេង​ៗ ឱ្យ​មាន​ភាព​ងាយស្រួល​ ។

សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​យ៉ាងដូច​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ក្នុង​ឱកាស​បន្ត​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប​១៨,២៦៥​នាក់​ទៀត មក​ពី​រោងចក្រ សហគ្រាស​នានា ក្នុង​ខេត្តកំពង់ស្ពឺ ​បាន​ណែនាំ​ឱ្យ​ឧបនាយករដ្ឋមន្ត្រី នេ​ត សា​វឿ​ន ធ្វើ​ការ​ ជាមួយ​ស្ថា​​ប័ន​ពាក់ព័ន្ធ ​ជា​ពិសេស​ខេត្ត​ជាប់​ព្រំដែន សំដៅ​ធ្វើ​យ៉ាងណា​ផ្តល់​ភាព​ងាយស្រួល​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន ជា​ពិសេស​ ដោះស្រាយ​រឿង​កម្រៃ​ក្រៅ​សេវា​ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​លិខិត​ស្នាម​ សម្រាប់​ការ​ឆ្លង​ដែន​ទៅ​ប្រទេស​ជិតខាង​ ។

សម្តេចមហា​បវរ​​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សុំ​ប្រគល់​ភារកិច្ច​បន្តិច​ដល់​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី នេ​ត សា​វឿ​ន សុំ​ធ្វើការ​ជាមួយនឹង​គ្រប់​ស្ថាប័ន នឹង​ខេត្ត​ជាប់​ព្រំដែន​ដែល​ពាក់ព័ន្ធ​ទៅ​លើ​គ្រប់​ច្រក​ចេញ-ចូល ខ្ញុំ​ស្តាប់​ឮពី​ប្រជាពលរដ្ឋ ពលករ រឿង​តម្លៃ​ក្រៅផ្លូវការ​នេះ​ច្រើន​ណាស់ ដែល​គាត់​ឆ្លងកាត់​ត្រូវ​ប្រឈម​, ត្រូវ​រក​វិធី​នឹង​ដំណោះស្រាយ​ដើម្បី​កុំឱ្យ​ពិបាក​ដល់​បងប្អូន​ដែល​ត្រូវ​ឆ្លងកាត់​សុំ​ជួយ​ធ្វើ​នឹង​មួយ​»​ ។

សម្តេច​មហាបវរធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ជំរុញ​ឱ្យ​ឧបនាយករដ្ឋមន្ត្រី នេ​ត សា​វឿ​ន ជួយ​ធ្វើការ​សម្របសម្រួល​ជាមួយ​ក្រសួងការពារជាតិ​, ក្រសួងមហាផ្ទៃ , អគ្គនាយកដ្ឋាន​គយ និង​រដ្ឋ​ករ​ផ្សេង​ៗ និង​បណ្តា​ស្ថាប័ន​ផ្សេង​ៗ​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​ខេត្ត​ជាប់​ព្រំដែន ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​រក​ដំណោះស្រាយ​ណាមួយ ជួយ​សម្រួល​ដល់​ការ​ឆ្លងកាត់​របស់​ពលករ ដើម្បី​កុំឱ្យ​មានការ​ប្រឈម​នឹង​ការ​លំបាក​លើ​តម្លៃ ក្នុង​ការ​ឆ្លងកាត់​ព្រំដែន​នីមួយ​ៗ​ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បញ្ជាក់​ដែរ​ថា កងកម្លាំង​គ្រប់​លំដាប់ថ្នាក់ រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ផ្សេង​ៗ គឺ​បាន​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​ណាស់ ក្នុង​រយៈពេល​កូ​វី​ដ​១៩ កន្លង​មក ដើម្បី​ធានា​នូវ​ប្រក្រតី​ភាព​ទំនាក់ទំនង ជាមួយនឹង​បណ្តា​ប្រទេស​ជិតខាង ដែល​រួម​មានការ​ខិតខំ​ទាំង​បណ្តា​អាជ្ញាធរ​ខេត្ត ប៉ូ​លិ​ស អាវុធហត្ថ គយ ដើម្បី​សម្រួល​និង​គ្រប់គ្រង លើ​ការ​ធ្វើ​ដំណើរ​ឆ្លងកាត់​ព្រំដែន​នេះ​ ។

សម្តេច​មហា​បរ​វ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បានឱ្យ​ដឹង​ទៀត​ថា នា​ពេល​កន្លង​មក កងកម្លាំង​គ្រប់​លំដាប់​ថ្នាក់ រួម​ទាំង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ បាន​ខិតខំ​ធ្វើ​ការងារ​ជា​ច្រើន តែ​ក៏​នៅ​មានការ​ងារ​មួយ​ចំនួន ជា​ពិសេស​រឿង​ពាក់ព័ន្ធ​នឹង​តម្លៃ​ប្រជាពលរដ្ឋ​ឆ្លងកាត់​ព្រំដែន​នេះ សុំ​ធ្វើ​យ៉ាងណា​រក​ដំណោះស្រាយ​មួយ​ឱ្យ​មាន​ចេរភាព​តែ​ម្តង ដើម្បី​ជួយ​ដល់​ពលករ ដែល​ធ្វើ​ដំណើរ​ទៅ​ធ្វើការ​នៅ​ក្រៅប្រទេស​ឱ្យ​មាន​ភាព​ងាយស្រួល​ ។

អត្ថបទសរសេរ ដោយ