ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ថៃ​ប្រញាប់​បោស​សម្អាត​ឆ្នេរ​ខេត្ត​ឈុន​បុរី​ក្រោយ​ការ​កំពប់​ប្រេង​ឆៅនៅ​តំបន់​ឈូង​សមុទ្ទ

1 ឆ្នាំ មុន

មាន​ករណី​ប្រេង​ឆៅ​៦​ម៉ឺន​លីត្រ​កំពប់​នៅ​ឈូង​សមុទ្ទ​ថៃ​។ ប៉ុន្តែ​សំណាង​ល្អ​ តំបន់​មាត់​​​សមុទ្ទ​នៃ​ខេត្ត​ឈុន​បុរី​មិន​បាន​ទទួល​​រង​ផល​ប៉ះ​ពាល់​អ្វី​ធ្ងន់​ធ្ងរ​ ដល់​ថ្នាក់​ធ្វើ​ឱ្យ​ខូច​សម្រស់​ធម្ម​ជាតិ​នៅ​ទី​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​​​ពី​នាយក​ដ្ឋាន​ការ​ពារ​ធន​ធាន​​​​សមុទ្ទ​​។ ក្រុម​​ការ​ងារ​នៃ​នាយក​ដ្ឋាន​នេះ​បាន​ចុះ​ពិនិត្យ​មើល​តំបន់​​ផ្កា​ថ្ម​នៅ​តាម​ប្រជុំ​កោះ​ចំនួន​៥នៃ​ខេត្ត​ឈុន​បុរី។ ក្នុង​នោះ មាន​​កោះ​តាម៉ឺន (Ta Meun)…

មាន​ករណី​ប្រេង​ឆៅ​៦​ម៉ឺន​លីត្រ​កំពប់​នៅ​ឈូង​សមុទ្ទ​ថៃ​។ ប៉ុន្តែ​សំណាង​ល្អ​ តំបន់​មាត់​​​សមុទ្ទ​នៃ​ខេត្ត​ឈុន​បុរី​មិន​បាន​ទទួល​​រង​ផល​ប៉ះ​ពាល់​អ្វី​ធ្ងន់​ធ្ងរ​ ដល់​ថ្នាក់​ធ្វើ​ឱ្យ​ខូច​សម្រស់​ធម្ម​ជាតិ​នៅ​ទី​នោះ​ទេ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​​​ពី​នាយក​ដ្ឋាន​ការ​ពារ​ធន​ធាន​​​​សមុទ្ទ​​។ ក្រុម​​ការ​ងារ​នៃ​នាយក​ដ្ឋាន​នេះ​បាន​ចុះ​ពិនិត្យ​មើល​តំបន់​​ផ្កា​ថ្ម​នៅ​តាម​ប្រជុំ​កោះ​ចំនួន​៥នៃ​ខេត្ត​ឈុន​បុរី។

ក្នុង​នោះ មាន​​កោះ​តាម៉ឺន (Ta Meun) ​ដែលមាន​​ផ្កា​ថ្ម​​​​ជាង​៥​ហិកតារ, កោះ​ខាង​ខាវ​ (Kang Kao) មាន​ផ្កា​ថ្ម​​ជាង​១២​ហិកតារ, កោះ​ដក​ម៉ៃ​ (Koh Dokmai) មាន​​​ផ្កា​ថ្ម​​ជាង​៣​ហិកតារ​, ​កោះ​ស៊ីឆាង​ (Koh Si Chang) មាន​ផ្កា​ថ្ម​ជាង​៩​ហិកតារ​ និង​កោះ​ខាំ​យ៉ាយ (Koh Kham Yai) ​មាន​ផ្កា​ថ្ម​ជាង​១០​ហិកតារ​។​ លោក​អភិឆៃ (Apichai)​ មន្ត្រី​នាយក​ដ្ឋាន​ខាង​លើ​នេះ​ ថ្លែង​​​​ថា​នាយក​ដ្ឋាន​កំពុង​តាម​ដាន​​បញ្ហា​នេះ​ដោយ​យក​​ចិត្ត​ទុក​ដាក់​។ ជា​ពិសេស តាម​ដាន​ទៅ​លើ​ទី​តាំង​ដែល​ផ្កា​ថ្ម​សរុប​ជាង​៤០​ហិកតារ​។

លោក​ថ្លែង​ថា​ហេតុ​ការណ៍​កំពប់​ប្រេង​ឆៅ​នោះ​មិន​បាន​បណ្ដាល​ឱ្យ​នរណា​ម្នាក់​រង​របួស​ ឬ​ស្លាប់​ទេ​។ ឥឡូវ​នេះ គេ​ត្រូវ​ការ​បោស​សម្អាត​ទី​តាំង​ដែល​អាច​នឹង​​បន្សល់​ទុក​នូវ​កាក​សំណល់​ប្រេង​ឆៅ​​ខ្លះ​ៗ​​​។ ដូច្នេះ​ តំបន់​ផ្កា​ថ្ម​ទាំង​នេះ​អាច​នៅ​រក្សា​រូប​រាង​ដូច​ដើម​ទាំង​ស្រុង​។​ នាយក​ដ្ឋាន​ត្រៀម​ចាត់​វិធាន​ការ​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ធ្វើ​ឱ្យ​កំពប់​ប្រេង​។​

កាល​ពី​ដើម​ខែ​កញ្ញា​, ក្រុម​ហ៊ុន​​ប្រេង​របស់​ថៃ​មួយ​បាន​ប្រកាស​ពី​ការ​​ធ្លាយ​ប្រេង​ចេញ​​កប៉ាល់​​​នៅ​ឈូង​សមុទ្ទ​ថៃ​។ ​នៅ​ក្នុង​រយៈ​ពេល​ប្រហែល​​៥​នាទី​, ប្រេង​ឆៅ​ប្រមាណ​​៦​ម៉ឺន​លីត្រ​​បាន​ហូរ​ចូល​ទៅ​ក្នុង​​ទឹក​សមុទ្ទ​។​ ​នៅ​ពេល​មាន​ហេតុ​ការណ៍​នោះ​កើត​ឡើង​, ​កប៉ាល់​នោះ​​ដឹក​ប្រេង​សរុប​ជាង​២សែន​តោន​។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​មួយ​ទៀត​ ប្រេង​​​បាន​អណ្ដែត​ទៅ​ដល់​ឆ្នេរ​សមុទ្ទ​នៃ​ខេត្ត​ឈុន​បុរី​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន​។ កន្លែង​ចម្រាញ់​ប្រេង​ឆៅ​ដែល​ស្ថិត​នៅ​ស្រុក​ស្រីរាជា (Sri Racha) ​ប្រកាស​ពី​ការ​​លេច​ប្រេង​នៅ​ពេល​ផ្ទេរ​ចេញ​ពី​កប៉ាល់​។ ប្រេង​សរុប​៤ម៉ឺន ៥​ពាន់​លីត្រ​ជ្រាប​ចូល​ទៅ​ក្នុង​ទឹក​សមុទ្ទ​ និង​បង្ក​ការ​ព្រួយ​បារម្ភ​ចំពោះ​​​បញ្ហា​​​បរិស្ថាន​៕​​​

ប្រភព៖ The Thaiger
https://thethaiger.com/news/national/gulf-of-thailand-oil-spill-leaves-252-54-rai-of-coral-reefs-unaffected

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ