នាយករដ្ឋមន្ត្រី សម្រេចផ្អាកមិនឱ្យជ្រើសរើសមន្ត្រីរាជការថ្មី!
- ភ្នំពេញ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារជាសំឡេង នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបញ្ជាឲ្យផ្អាកគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់…
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារជាសំឡេង នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបញ្ជាឲ្យផ្អាកគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់…
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារជាសំឡេង នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ដោយបានបញ្ជាឲ្យផ្អាកគ្រប់ក្រសួងស្ថាប័នរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រឡងជ្រើសរើសមន្រ្តីរាជការថ្មី ឆ្នាំ២០២៣ នេះ ដោយត្រូវរង់ចាំយន្តការថ្មី ដើម្បីធានាសុក្រឹត្យភាព តម្លាភាព និងយុត្តិធម៌ ក្នុងការប្រឡងជ្រើសរើសនេះ។
ក្នុងសារជាសំឡេងជាង ១នាទី សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «ដោយសារការជ្រើសរើសមន្ត្រីរាជការ គឺជាកិច្ចការសំខាន់ នៅក្នុងការកែទម្រង់មុខងារសាធារណៈរបស់យើង នៅក្នុងអាណត្តិថ្មី! ( ដូច្នេះ ) ខ្ញុំសូមផ្អាករាល់ការជ្រើសរើសមន្ត្រីរាជការរបស់យើង នៅក្នុងឆ្នាំ២០២៣ ដែលនៅសេសសល់ សម្រាប់ត្រៀមរៀបចំនៅពេលក្រោយ។ ព្រោះខ្ញុំឃើញឯកឧត្តមរដ្ឋមន្ត្រីមុខងារសាធារណៈ បានស្នើសុំរៀបចំនីតិវិធី ដើម្បីប្រឡងជ្រើសរើសមន្រ្តីរាជការ នៅក្រសួង ៣ នៅក្នុងឆ្នាំ២០២៣ នេះ»។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា «គណៈកម្មការជាតិ ពាក់ព័ន្ធទៅនឹងកំណែទម្រង់មន្ត្រីមុខងារសាធារណៈនេះ ដែលក្នុងនោះ Component ( សមាសភាគ ) មួយដែលសំខាន់ ក្នុងការប្រឡងនេះ ឱ្យសុក្រឹត្យភាព គឺជាគោលដៅធំ សម្រាប់រដ្ឋាភិបាលថ្មី។ អីចឹង ដើម្បីឱ្យចេញដេប៉ាដោយសុក្រឹត្យភាពតែម្តង គឺខ្ញុំសូមផ្អាកការប្រឡងជ្រើសរើសមន្ត្រី ចាប់ពីពេលនេះទៅ រហូតទៅដល់ការរៀបចំគណៈកម្មការ និងយន្តការថ្មី ដែលរៀបចំក្នុងពេលឆាប់ៗខាងមុខរួច»៕
ចែករំលែកព័តមាននេះ