ចាប់ចិនថែម ២នាក់ទៀត ករណីឡានបែកកង់ នៅផ្លូវល្បឿនលឿន ហើយយកថ្នាំញៀនទៅលាក់!
- កំពង់ស្ពឺ
ភ្នំពេញ៖ បុរសជនជាតិចិន ២នាក់ទៀត ត្រូវបានចាប់ខ្លួន នៅខេត្តព្រះសីហនុ បន្ទាប់ពីបុរសខ្មែរ ២នាក់ និងស្ត្រីចិនម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីឡានបែកកង់…
ភ្នំពេញ៖ បុរសជនជាតិចិន ២នាក់ទៀត ត្រូវបានចាប់ខ្លួន នៅខេត្តព្រះសីហនុ បន្ទាប់ពីបុរសខ្មែរ ២នាក់ និងស្ត្រីចិនម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីឡានបែកកង់…
ភ្នំពេញ៖ បុរសជនជាតិចិន ២នាក់ទៀត ត្រូវបានចាប់ខ្លួន នៅខេត្តព្រះសីហនុ បន្ទាប់ពីបុរសខ្មែរ ២នាក់ និងស្ត្រីចិនម្នាក់ ត្រូវបានចាប់ខ្លួន ក្រោយពីឡានបែកកង់ ហើយយកថ្នាំញៀនជាង ៤គ.ក ទៅលាក់តុកនៅក្នុងព្រៃជិតនោះ។
កម្លាំងសមត្ថកិច្ចចម្រុះខេត្តកំពង់ស្ពឺ សហការជាមួយខេត្តព្រះសីហនុ បានចាត់វិធានការ បង្ក្រាបបទល្មើសគ្រឿងញៀនឆ្លងខេត្តតាមផ្លូវល្បឿនលឿន ដោយឃាត់ខ្លួន ជនសង្ស័យសរុប ៥នាក់ និងរឹបអូសគ្រឿងញៀន ជាង ៤គីឡូក្រាម។
ជនសង្ស័យទាំង ៥នាក់នោះ គឺ ៣នាក់ ( បុរសខ្មែរ ២នាក់ និងស្ត្រីចិនម្នាក់ ) ត្រូវបានចាប់ឃាត់ខ្លួន នៅលើផ្លូវល្បឿនលឿន នៅចំណុច លើផ្លូវល្បឿនលឿន គីឡូម៉េតលេខ៩៣ ភូមិទី៦ ឃុំយាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ ចំណែកបុរសចិន ២នាក់ទៀត ត្រូវបានចាប់ខ្លួន នៅផ្លូវលេខ១១៥ ភូមិ១ សង្កាត់៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ជនសង្ស័យ ទាំង ០៥នាក់នោះ រួមមាន៖ ១-ឈ្មោះ ក្វាង ស៊ូសៀន (KUANG ZUXIAN) ភេទស្រី ជនជាតិចិន ឆ្នាំកំណើត ឆ្នាំ១៩៩៧។ ២- ឈ្មោះ យ៉ៅ ស៊ីភីង (YAO XIPING) ភេទប្រុស ជនជាតិចិន ឆ្នាំកំណើត ឆ្នាំ១៩៩៥។ ៣-ឈ្មោះ លី សឺ (LI XU) ភេទប្រុស ជនជាតិចិន ឆ្នាំ កំណើត ឆ្នាំ១៩៩១។ ៤-ឈ្មោះ សឿន សៅរ៍ណារិទ្ធ ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត ឆ្នាំ១៩៩០។ ៥-ឈ្មោះ ហែម សំណាង (HEM SAMNANG) ភេទប្រុស ជនជាតិខ្មែរ ឆ្នាំកំណើត ឆ្នាំ១៥ មេសា ឆ្នាំ១៩៨១។
វត្ថុតាង ដែលប៉ូលិសចាប់យក គឺសារធាតុញៀនទម្ងន់ ៤គីឡូ ៦.៩៧ក្រាម និងរុក្ខជាតិក្រៀមទម្ងន់ ២០.២៨ក្រាម រួមទាំងកាំភ្លើងខ្លី ចំនួន ១ដើម។ ជនសង្ស័យទាំង ៥នាក់ រួមទាំងវត្ថុតាងចាប់យកខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តកំពង់ស្ពឺ ចាត់ការបន្តតាមនីតិវិធី។
សូមរម្លឹកថា កាលពីថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៤ និង៣៥នាទីល្ងាច នៅលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានរថយន្ត១គ្រឿង បានបែកកង់មុខ រេចង្កូតបុករនាំងផ្លូវ ហើយទៅមុខលែងរួច។ បុរសជនជាតិខ្មែរម្នាក់ បានហៅទូរសព្ទ ទៅបក្ខពួក ឱ្យបើកឡាន ១គ្រឿងទៀត មកយក បន្ទាប់ពីបុរសនោះ បានយកថង់ខ្មៅ ទៅលាក់ទុកក្នុងព្រៃនៅជិតកន្លែងឡានបែកកង់ ក្នុងទិសដៅពីខេត្តព្រះសីហនុ មកភ្នំពេញ។ ប៉ុន្តែរហូតដល់ម៉ោង ៦ និង ៤០នាទី ប៉ូលិសចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈរបស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ដែលប្រចាំការ នៅគោលដៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានឃាត់ជនសង្ស័យ ៣នាក់ ( បុរសខ្មែរ ២នាក់ និងស្ត្រីចិនម្នាក់ ) នៅចំនុចផ្លូវល្បឿនលឿន នៅចំណុច k27 (+100) ស្ថិតនៅក្នុងភូមិរំលោង ឃុំវល្លិសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សកម្មភាពរបស់ជនសង្ស័យ នៅកន្លែងឡានបែកកង់ ត្រូវបានថតជាប់ ក្នុងកាំម៉ារ៉ាសុវត្ថិភាព ដែលបានបំពាក់ នៅលើផ្លូវល្បឿនលឿន៕
ចែករំលែកព័តមាននេះ