រាជធានីភ្នំពេញ ៖ ការតាមដានដោយយកចិត្តទុកដាក់ដល់សកម្មភាពរបស់លោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត ដែលជាភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រី ទាង អេង ទៀ សីហា ដែលជាភរិយារបស់លោក ទៀ សីហា រដ្ឋមន្ត្រីការពារជាតិ យើងនឹងឃើញការពិត មួយដែរថា «នៅពីក្រោយបុរសខ្លាំង គឺតែងមានស្ត្រីជាបង្អែក» ដូចនឹងសុភាសិតខ្មែរដែរថា «សំណាបយោងដី ស្រីយោងប្រុស»។
រូបភាពពីផេកហ្វេសប៊ុក ៖ ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺលោកស្រី ទាង អេង ទៀ សីហាជាមួយនឹងការស្រឡាញ់ និងគោរពដ៏ស្មោះស្ម័គ្រចំពោះភរិយា សម្តេចធិបតី ហ៊ុន ម៉ាណែត បានហៅភរិយារបស់សម្តេសថា «មេ»។ ចំណែកលោកជំទាវ ពេជ្រ ចន្ទមុន្នី ហ៊ុន ម៉ាណែត វិញ តែងហៅស្វាមី គឺសម្តេច ហ៊ុន ម៉ាណែត ថា អាយដល (Idol) ជាភាសាអង់គ្លេស ដែលមាន ន័យថា «មនុស្សជាទីស្រឡាញ់ និងគួរអោយស្ញប់ស្ញែង»។
សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ្រ ចន្ទ មុន្នី ហ៊ុន ម៉ាណែត តែងតែបង្ហាញ ភាពស្រឡាញ់គ្នា និងការគោរពគ្នា តាមរយៈសកម្មភាពជាក់ស្តែង និងរូបថតដែលបានផុសនៅតាមហ្វេសប៊ុក។
រូបភាពពីផេកហ្វេសប៊ុក ៖ ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺលោកស្រី ទាង អេង ទៀ សីហាសុភាសិតបុរាណមួយឃ្លាដែលពោលថា «សំណាបយោងដី ស្ត្រីយោងបុរស» នៅតែជាសុភាសិតដែលឆ្លុះបញ្ចាំងពីតួនាទីស្ត្រីមិនអាចខ្វះបាននៅក្នុងសង្គម ហើយសក្ខីភាពនេះ ត្រូវបានបង្ហាញយ៉ាងច្បាស់តាមកាយវិការ និងសមិទ្ធផលការទូតកម្ពុជាប៉ុន្មានថ្ងៃមកនេះ ជាពិសេសនៅក្នុងអំឡុងពេលដែលសម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅហ្សាកាតា ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ ។
រូបភាពពីផេកហ្វេសប៊ុក ៖ ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺលោកស្រី ទាង អេង ទៀ សីហានៅក្នុងអំឡុងពេលនៃការស្នាក់នៅទីក្រុងហ្សាកាតា រយៈពេល៣ថ្ងៃនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបង្ហាញមុខនៅក្នុងកម្មវិធីផ្សេងៗនៅក្នុងកិច្ចប្រជុំប្រកបដោយស្នាមញញឹម ទន់ភ្លន់ ប៉ុន្តែមានឧត្តមភាព ហើយបានចូលរួមចំណែកមួយភាគធំនៃជោគជ័យ ខាងការទូតដែលកម្ពុជាទទួលបាន បន្ទាប់ពីពលរដ្ឋបានទុកចិត្ត និងផ្តល់អំណាចជូនមេដឹកនាំ អ្នកបន្តវេន។
ថ្វីត្បិតតែលោកជំទាវមានវ័យក្មេងជាងគេនៅក្នុងចំណោមភរិយាថ្នាក់ដឹកនាំប្រមាណជា ២២ ប្រទេស ដែលបានមកចូលរួមកិច្ចប្រជុំកំពូលនេះ ហើយក៏ជាលើកទី១ ដែលលោកជំទាវ បានចូលរួមកម្មវិធីបែបនេះ ប៉ុន្តែលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត តែងតែបង្ហាញនូវកាយវិការ និងឥរិយាបទការទូតប្រកបដោយស្នាមញញឹម ហើយបានអញ្ជើញចូលរួមក្នុងកម្មវិធីនានា ដោយឥតខ្ចោះ សាកសមជាខ្នងបង្អែកខាងសង្គម និងផ្លូវចិត្តមួយ មិនអាចខ្វះបានរបស់ ស្វាមី។
ប្រភពរូបភាព ៖ ពី ASEANក្រៅពីលក្ខណៈសម្បត្តិខាងលើ លោកជំទាវ ក៏ជាអ្នកដើរតួនាទីសង្គមដ៏សំខាន់តាំងពីមុនពេល ដែល សម្តេចធិបតី ហ៊ុន ម៉ាណែត ត្រូវបានទទួលសេចក្តីទុកចិត្តអោយក្លាយជាមេដឹកនាំវ័យ ក្មេងរបស់ប្រទេស ។
នៅក្នុងនាមជាអនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA) លោកជំទាវបានខិតខំបំពេញការងារជាច្រើននៅក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ និងទប់ស្កាត់សេចក្តីស្លា.ប់របស់ប្រជាពលរដ្ឋកម្ពុជា ដោយសារតែជំងឺកូវីដ១៩ដ៏សា.ហា.វនេះ។ នេះគឺជាសក្ខីភាពមិនអាចប្រកែកបានចំពោះស្នាដៃរបស់លោកជំទាវ ចំពោះជាតិ និងមាតុភូមិ ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ។ ក្រៅពីនេះ លោកជំទាវ ក៏បានទទួលទំនុកចិត្តពីអង្គសន្និបាតសមាគមកាយឫទ្ធិនារីកម្ពុជា បោះឆ្នោតជ្រើសរើសតែងតាំងជាអគ្គស្នងការ នៃសមាគមកាយឬទ្ធិកម្ពុជា អាណត្តិ ២០២១-២០២៤បន្ថែមទៀត ។
ប្រភពរូបភាព ៖ ពី ASEANក្រៅពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅក្នុងចំណោមថ្នាក់ដឹកនាំវ័យក្មេងនានា ក៏មានសក្ខីភាពដែលឆ្លុះបញ្ចាំងថា ស្ត្រីជាខ្នងបង្អែកដ៏សំខាន់សម្រាប់បុរសជាស្វាមី ដូចជាលោកស្រី ទាង អេង ទៀ សីហា ភរិយា លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រី ក្រសួងការពារជាតិ។
នៅក្នុងអំឡុងពេលដែលលោក ទៀ សីហា ជាអភិបាលខេត្តសៀមរាប លោកស្រី ទាង អេង ទៀ សីហា តែងតែធ្វើការងារសង្គមជាច្រើន ហើយថ្មីៗនេះ អ្វីដែលលេចធ្លោ គឺការបង្ហោះនៅលើបណ្តាញសង្គម ដែលលោកស្រីបានបង្ហាញនូវការគោរពស្វាមី ដោយការជួយតុបតែងជូន ដំណើរស្វាមី។ ឃ្លាមួយដែលលោកស្រីបានចែករំលែកនៅលើបណ្តាញសង្គម ហើយដែល មជ្ឈដ្ឋានទូទៅវា.យតម្លៃខ្ពស់ និងគាំទ្រនោះ គឺថា «ភរិយាត្រូវតែបំពេញតួនាទីជាសេនាធិការ ម្នាក់សម្រាប់ស្វាមី»។
ប្រភពរូបភាព ៖ ពី ASEANសរុបមកវិញ ទោះជាសង្គមកម្ពុជាវិវឌ្ឈន៍ដល់សម័យកាលនេះហើយក៏ដោយ ក៏សុភាសិត បុរាណមួយឃ្លាដែលពោលថា «សំណាបយោងដី ស្ត្រីយោងបុរស» នៅតែជាសុភាសិតដ៏មានតម្លៃ ហើយក៏ជាសុភាសិតមួយ ដែលជាសារប្រាប់ទៅបុរសនានាអោយយល់ពីតម្លៃស្ត្រីនៅក្នុងសង្គមខ្មែរ។
ជាមួយនឹងការប្រកាន់ភ្ជាប់សុភាសិត «សំណាបយោងដី ស្រីយោងប្រុស» ទាំងភរិយា និងស្វាមី នឹងបណ្តុះចេញជាក្តីស្នេហា ការគោរព ការយកចិត្តទុកដាក់ និងការជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ដោយធ្វើអោយគ្រួសាររីករាយ ហើយប្រជាជនទាំងអស់យកគំរូតាមចំពោះ កាយវិការដ៏ប្រសើររបស់មេដឹកនាំ៕ ដោយ ៖ ហេង ចេស្តារ
រូបភាពពីផេកហ្វេសប៊ុក ៖ ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺលោកស្រី ទាង អេង ទៀ សីហា
រូបភាពពីផេកហ្វេសប៊ុក ៖ ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺលោកស្រី ទាង អេង ទៀ សីហា
រូបភាពពីផេកហ្វេសប៊ុក ៖ ភរិយារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គឺលោកស្រី ទាង អេង ទៀ សីហា
ចែករំលែកព័តមាននេះ