ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានរដ្ឋសភា​កូរ៉េ​ជឿជាក់​លើ​សមត្ថភាព​នា​យក​​​រ​ដ្ឋមន្ត្រី​វ័យក្មេង​កម្ពុជា

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ ខណៈ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ប្រធានរដ្ឋសភា​កូរ៉េ​ជឿជាក់​ថា ថ្នាក់ដឹកនាំវ័យក្មេង​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នឹង​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៥០។ ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ…

រាជធានី​ភ្នំពេញ ៖ ខណៈ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​កម្ពុជា ប្រធានរដ្ឋសភា​កូរ៉េ​ជឿជាក់​ថា ថ្នាក់ដឹកនាំ
វ័យក្មេង​របស់​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នឹង​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​នា​ឆ្នាំ​២០៥០។

ក្នុង​ជំនួប​ពិភាក្សា​ការងារ​ជាមួយ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី​០៨ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​វិមាន​ព្រឹទ្ធសភា លោក គី​ម ជី​ន​ផ្យូ (Kim Jin-Pyo) ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ការ​អភិវឌ្ឍន៍​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​ទាំង​ផ្នែក​សេដ្ឋកិច្ច នយោ​បាយ និង​សង្គម ។

ប្រធានរដ្ឋសភា​រូប​នេះ​បាន​បង្ហាញ​ជំនឿ​ជឿជាក់​ថា កម្ពុជា​នឹង​សម្រេច​បានការ​រីក​ចម្រើន​សេដ្ឋកិច្ច​កាន់តែ​រឹង​មាំ និង​ជោគជ័យ​គ្រប់​ផ្នែក​ថែម​ទៀត ដូចដែល​បាន​សម្រេច​កាលពី​ពេល​កន្លង​មក ក្រោម​ការ​ដឹកនាំ របស់​សម្តេច​តេ​ជោ​ជាមួយនឹង​ការ​គាំទ្រ​ពី​អង្គការនីតិប្បញ្ញត្តិ​នៃ​ប្រទេស​ទាំង​ពីរ ។ លោក​គី​ម ជី​ន​ផ្យូ បាន​គូសបញ្ជាក់​ថា​៖ «​ខ្ញុំ​សង្ឃឹម​ជឿ​ង​ជាក់​ថា ថ្នាក់ដឹកនាំ​វ័យក្មេង​របស់​កម្ពុ​ជានា​ពេល​បច្ចុប្បន្ន នឹង​នាំ​កម្ពុជា​ធ្វើ​ឲ្យ​សម្រេច​នូវ​គោលដៅ​ប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ប្រទេស​មាន​ប្រាក់​ចំណូល​កម្រិត​ខ្ពស់​ឆ្នាំ​២០៥០» ។

ប្រធានរដ្ឋសភា​កូរ៉េ បាន​បញ្ជាក់​អំពី​បំណង​របស់​រដ្ឋាភិបាល និង​សភា​កូរ៉េ ក្នុង​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង និង​កិច្ច​សហ​ប្រ​តិ​ប​តិ្ត​ការ​ល្អ​ជាមួយ​កម្ពុជា​កាន់តែ​រឹង​មាំ​ដោយ​ចាត់​ទុក​កម្ពុជា ជា​ដៃគូ​សំខាន់​ក្នុង​ក្រប​ខណ្ឌ​អាស៊ាន​-​កូរ៉េ និង​ជា​ប្រទេស​ដៃគូ ODA ដ៏​សំខាន់ ។ ដើម្បី​សម្រេច​គោលដៅ​ទាំងនេះ ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ច​ប្រ​តិ​ប​តិ្ត​ការ ឱ្យ​កាន់តែ​ស៊ីជម្រៅ តាម​រយៈ​ការ​ផ្លាស់​ប្តូរ​ដំណើរ​ទស្សនកិច្ច​របស់​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ ។

ក្នុង​ជំនួប​នោះ​ដែរ ជាមួយ​គ្នា​នោះ លោក​ប្រធានរដ្ឋសភា​កូរ៉េ​បាន​ថ្លែងអំណរគុណ​កម្ពុជា​ដែល​បាន​គាំទ្រ​សាធារណរដ្ឋ​កូរ៉េ​ធ្វើ​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិព័រណ៍​ពិភពលោក​នៅ​ឆ្នាំ​២០៣០ ខាង​មុខ នៅ​ទីក្រុង Busan ។ ប្រទេស​កម្ពុជា​ជា​ប្រទេស​ទី​១​ក្នុង​តំបន់​អាស៊ាន ដែល​បាន​ផ្តល់​ការ​គាំទ្រ​ដល់​សាធារណ រដ្ឋ​កូរ៉េ ហើយ​ការ​បោះ​ឆ្នោត​សម្រេច​នៃ​ការ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ពិព័រណ៍​ពិភពលោក នឹង​ប្រ​ព្រឹ​តិ្ត​ទៅ​នៅ​ស​ប្តា​ហ៍​១ ខែវិច្ឆិកា ឆ្នាំនេះ​។

ក្នុង​ជំនួប​នោះ​ដែរ សម្តេច​ប្រមុខរដ្ឋ​ស្តីទី​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ចំពោះ​ការ​សម្រេច​នូវ​សមិទ្ធផល​សង្គម​-​សេដ្ឋកិច្ច​ដ៏​ធំធេង​របស់​សាធារណរដ្ឋ​កូរ៉េ ក្រោម​ការ​ដឹកនាំ​របស់​លោក​ប្រធា នា ធិបតី និង​ថ្នាក់ដឹកនាំ​កូរ៉េ នឹង​បន្ត​សម្រេច​បាន​ជោគជ័យ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ប្រកប ដោយ​វិបុលភាព វឌ្ឍនភាព និង​សុភមង្គល ។

សម្តេច​បាន​បន្ត​ថា កម្ពុជា​ចាត់​ទុក​ការ​រីក​ចម្រើន​របស់​សាធារណរដ្ឋ​កូរ៉េ​ជា​ការ​រីក​ចម្រើន​របស់​កម្ពុជា និង​ជា​ការ​រីក​ចម្រើន​រួម​របស់​តំបន់ និង​បាន​រួមចំណែក​យ៉ាង​សំ​ខា ន់​ដល់​ការ​នាំ​មក នូវ​សន្តិភាព សន្តិសុខ ស្ថិរភាព​ក្នុង​តំបន់​និង​អន្តរជាតិ ។

អត្ថបទសរសេរ ដោយ