- ភ្នំពេញ
រដ្ឋាភិបាលថ្មីដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតយន្តការដ៏ធំមួយ កាលពី ប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានអាក្រក់ អំពីរដ្ឋាភិបាល ហើយ
រដ្ឋាភិបាលថ្មីដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតយន្តការដ៏ធំមួយ កាលពី ប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានអាក្រក់ អំពីរដ្ឋាភិបាល ហើយ
រដ្ឋាភិបាលថ្មីដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្កើតយន្តការដ៏ធំមួយ កាលពី ប៉ុន្មានថ្ងៃកន្លងមកនេះ ដើម្បីទប់ស្កាត់ ឬកាត់បន្ថយការផ្សព្វផ្សាយព័ត៌មានអាក្រក់ អំពីរដ្ឋាភិបាល ហើយក្នុងពេលជាមួយគ្នានោះ ពង្រឹងការផ្សព្វផ្សាយវិជ្ជមាន។
យន្តការថ្មី គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដែលមានសមាសភាពជាង១០នាក់ ដែលមានថានៈទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងតំណាងមក ពីក្រសួងសំខាន់ៗផ្សេងទៀត នឹងអាចធ្វើអោយលំហូរព័ត៌មានពិតចេញពីរដ្ឋាភិបាល ហើយប្រជាជនយល់កាន់តែច្បាស់អ្វីដែលរដ្ឋាភិបាលបានធ្វើ និងបានសម្រេច។ ជាមួយគ្នានោះ យន្តការថ្មីមួយនេះ ក៏អាចនឹងធ្វើអោយប្រជាជនកាន់តែមានច្រក ដើម្បីប្រាប់អំពីបញ្ហារបស់ខ្លួនដល់រដ្ឋាភិបាល ដើម្បីដោះស្រាយផងដែរ។
ការផ្តល់ព័ត៌មានទៀងទាត់ដល់អ្នកសារព័ត៌មាន នឹងធ្វើអោយអ្នកសារព័ត៌មានយល់ច្បាស់ពីអ្វីរដ្ឋាភិបាលកំពុងធ្វើ និងសម្រេចបាន។ ទន្ទឹមជាមួយគ្នានោះ ការបើកលំហរសេរីភាពសម្រាប់អ្នកព័ត៌មានក៏នឹងជួយផងដែរ ដល់រដ្ឋាភិបាលក្នុងការយល់ដឹងអំពីបញ្ហានានា ដែលកំពុងញាំញីការរស់នៅរបស់ប្រជាជន។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ហើយថា សម្តេចលើកទឹកចិត្តអោយមានការរិះគន់ដើម្បីស្ថាបនា ប៉ុន្តែបានព្រមា.នចំពោះការរិះគន់ណាដែលមានចរិតបំបែកបំបាក់ជាតិ ឬបំផ្លាញជាតិ។
ដូច្នេះការផ្សព្វផ្សាយព័ត៌មានពិត និងមានប្រភពច្បាស់ គឺជាអាវក្រោះរបស់អ្នកសារព័ត៌មានក្នុងការបំពេញភារៈកិច្ចរបស់ពួកគេ ជាអ្នកនាំសារដល់ប្រជាជន។
ការយល់គ្នាច្បាស់ និងការដឹងច្បាស់ពីតួនាទីរៀងៗខ្លួនរវាងគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណៈ និងអ្នកសារព័ត៌មាននឹងធ្វើអោយភាគីទាំង២បង្កើត ជាលំហូរព័ត៌មានពិត និងបំបាត់ព័ត៌មានក្លែងក្លាយ។
សំខាន់ដូចគ្នានេះ គណៈកម្មាធិការនេះ និងអ្នកសារព័ត៌មានមិនត្រូវចាត់ទុកគ្នាជាគូរសត្រូវទេ ប៉ុន្តែគឺជាដៃគូរសម្រាប់លើកកម្ពស់សេរីភាពសារព័ត៌មាន វិជ្ជាជីវៈសារព័ត៌មាន ក៏ដូចជា លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លំហូរព័ត៌មានពិតមិនថា ជាព័ត៌មានវិជ្ជមាន ឬអវិជ្ជមាននឹងជួយដល់រដ្ឋាភិបាលក្នុងការដោះស្រាយទាន់ពេលវេលា ចំពោះបញ្ហាដែលប្រជាជនកំពុងប្រឈមមុខ ហើយធ្វើអោយប្រទេស កាន់តែមានការអភិវឌ្ឍ។
គួរកត់សម្គាល់ផងដែរថា គេសង្កេតឃើញគ្រប់ក្រសួងស្ថាប័ន បានបង្កើតឱ្យមានមន្ត្រីអនុព័ន្ធព័ត៌មាន។ មន្ត្រីអនុព័ន្ធព័ត៌មាន ទំនងត្រូវបានគេប្រគល់ភារៈកិច្ចលើវិស័យព័ត៌មាន ដល់មន្ត្រីនោះអនុវត្ត។ អនុព័ន្ធព័ត៌មាន អាចមានភារៈកិច្ចប្រមូលព័ត៌មានដែលទាក់ទងក្រសួងសាមី ឱ្យទៅរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងបានដឹង ដើម្បីធ្វើការសម្រេចចិត្ត និងដាក់ផែនការអនុវត្ត។ អនុព័ន្ធព័ត៌មាន នៅមានកាតព្វកិច្ច សំខាន់ជាពិសេសមួយទៀត គឺការផលិតព័ត៌មាន ផ្សព្វផ្សាយព័ត៌មាន ដែលជាសមិទ្ធផល ស្នាដៃរបស់ក្រសួងខ្លួនឱ្យសាធារណជន និងអ្នកសារព័ត៌មានបានដឹងផង ដើម្បីយកទៅផ្សាយបន្ត។
ព័ត៌មានជាសមរភូមិសំខាន់មួយនៅក្នុងការដឹកនាំ។ ការដឹកនាំដែលសម្រេចបានលទ្ធផល ហើយគ្មានការផ្សព្វផ្សាយក៏មិនសូវទទួលបានការគាំទ្រនោះដែរ។ ឈរលើគោលការណ៍នេះ ហើយបានជារាជរដ្ឋាភិបាល គឺចាប់តាំងពីរដ្ឋាភិបាលអាណត្តិមុនមកម្ល៉េះ បានយកចិត្តទុកដាក់លើការតែងតាំងមន្ត្រីអ្នកនាំពាក្យ ទាំងនៅកម្រិតថ្នាក់ជាតិ និងក្រោមជាតិ ហើយបង្កើតចេញជាគណៈកម្មាធិការសម្របសម្រួល។
ប៉ុន្តែអ្វីដែលសំខាន់ដែរនោះ មន្ត្រីព័ត៌មានរបស់រដ្ឋាភិបាលត្រូវតែសកម្ម និងចេះធ្វើការ ផ្សព្វផ្សាយ និងទំនាក់ទំនងជាមួយអ្នកសារព័ត៌មាន។ ពេលនោះ លំហូរព័ត៌មានពិត នឹងអាចយកឈ្នះព័ត៌មានក្លែងក្លាយ៕ ដោយ ៖ ប្រេវីន និង សា រ៉ាន់
ចែករំលែកព័តមាននេះ