ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​មន្ត្រី​ជំនាញ​ឃុ​.​ប​ឃិ​.​ត​បំផ្លាញ​ខ្យង​.​ស ចាត់ទុកជា​សាច់​ស្អុយ​… ទទួល​បានការ​វះកាត់​ចោល​ហើយ​(​វី​ដេ​អូ​)

7 ខែ មុន
  • កោះកុង

ក្រោយ​ពី​មានការ​បែកធ្លាយ​រឿងអាស្រូវ​ពុក​រលួយ​របស់​លោក អ៊ី ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកោះកុង និង​លោក ព្រំ សុ​វ​ណ្ណា នាយ​ផ្នែក​ជលផល បូ​ទុម​សាគរ ដែល​ឃុ​.​ប​ឃិ​.​ត​ជាមួយ​ឈ្មួញ​រកស៊ី​ខ្យង​.​ស​ទៅ​លក់​នៅ​ប្រទេស​វៀតណាម រហូត​ឈាន​ដល់

ខេត្តកោះកុង ៖ ក្រោយ​ពី​មានការ​បែកធ្លាយ​រឿងអាស្រូវ​ពុក​រលួយ​របស់​លោក អ៊ី ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកោះកុង និង​លោក ព្រំ សុ​វ​ណ្ណា នាយ​ផ្នែក​ជលផល បូ​ទុម​សាគរ ដែល​ឃុ​.​ប​ឃិ​.​ត​ជាមួយ​ឈ្មួញ​រកស៊ី​ខ្យង​.​ស​ទៅ​លក់​នៅ​ប្រទេស​វៀតណាម រហូត​ឈាន​ដល់​ផ្អាក​ការងារ​ជាប​ណ្នោះ​អាសន្ន​រួច​មក ឧបករណ៍​នេសាទ​ល្មើសច្បាប់​រនាស់​អូស​ខ្យង​.​ស​ជាង​១០ ត្រូវ​បាន​ក្រុមការងារ​ជំនាញ​ជលផល សហការ​បង្ក្រាប​រឹបអូស​បានជា​បន្តបន្ទាប់​។

ការ​បង្ក្រាប​បទល្មើស​នេសាទ​នោះ មន្ដ្រី​ជំនាញ​ជលផល នៃ​អធិការដ្ឋាន​ជលផល​សមុទ្រ សហការ​ជាមួយ​មន្ដ្រី​ជំនាញ​ខណ្ឌ​ជលផល​កោះកុង បាន​ទទួលយក​ឧបករណ៍​នេសាទ​ល្មើសច្បាប់​រនាស់​អូស​ខ្យង​.​ស​ជាង​១០​ឈ្នាង ពី​ប្រជា​នេសាទ​នៅ​ក្នុង​ឃុំ​ថ្ម​ស ស្រុក​ទុម​សាគរ ខេត្តកោះកុង ក្រោម​វិធានការ​ក្ដៅ ចាប់ពី​ថ្ងៃ​ទី​៦ ថ្ងៃ​ទី​៧ រហូត​ដល់​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ​២០២៣​នេះ និង​រហូត​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​។

ការ​ចុះ​បង្ក្រាប​ខាងលើ​នោះ​ដែរ ក្រោម​ការ​ដឹកនាំ​ចង្អុលបង្ហាញ​ពី​ឯកឧត្តម ពុំ សុ​ថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជលផល ហើយ​ក៏​បាន​បញ្ជា​ឲ្យ​មន្ដ្រី​ជំនាញ​ជលផល នៃ​អធិការដ្ឋាន​ជលផល​សមុទ្រ សហការ​ជាមួយ​មន្ដ្រី​ជំនាញ​ខណ្ឌ​ជលផល​កោះកុង ចុះ​ធ្វើការ​ណែនាំ​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​អំពី​ផល​ប៉ះពាល់​ការ​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍​អូស​ខ្យង​.​ស​ក្នុង​ឃុំ​ថ្ម​ស​នោះ ។

បន្ទាប់​ពី​មន្ត្រី​ជំនាញ​បាន​ណែនាំ​ផ្សព្វផ្សាយ​ដល់​ពួក​គាត់​អំពី​ផល​ប៉ះពាល់​ការ​នេសាទ​អូស​ខ្យង​.​សរួច​ហើយ​នោះ ក៏​មាន​ប្រជា​នេសាទ​ជា​ច្រើន​នាក់​បាន​ភ្ញាក់រលឹក ដោយ​សុខចិត្ត​ប្រគល់​ឧបករណ៍​រនាស់​អូស​ខ្យង​.​ស​ដល់​មន្ដ្រី​ជំនាញ ដើម្បី​យក​ទៅ​បំផ្លាញ​ចោល​ផង​ដែរ ។

មន្ត្រី​ជំនាញ​ជលផល បានឱ្យ​ដឹង​ថា ក្នុង​ថ្ងៃ​ទី​០៦ ខែកញ្ញា ប្រជា​នេសាទ​ចំនួន​៦​គ្រួ​សារបាន​ស្ម័គ្រចិត្ត​ប្រគល់​ឧបករណ៍​ឈ្នាង​អូស​ខ្យង​.​ស​ចំនួន​៧​ឈ្នាង និង​ថ្ងៃ​ទី​៧ ខែកញ្ញា នេះ ប្រជា​នេសាទ​ចំនួន​៤​គ្រួសារ​ទៀត ក៏​បាន​បន្ដ​ប្រគល់​ឧបករណ៍​ឈ្នាង​អូស​ខ្យង​.​ស​ចំនួន​៤​ឈ្នាង​ផង​ដែរ ដោយ​សរុប​២​ថ្ងៃនេះ គឺ​កម្លាំង​ជំនាញ​ជលផល ទទួល​បាន​ឧបករណ៍​ឈ្នាង​អូស​ខ្យង​.​ស​ចំនួន​១១​ឈ្នាង​។ ហើយ​មក​ដល់​ពេល​នេះ មន្ត្រី​ជំនាញ​នៅ​តែ​បន្ដ​ចុះ​ណែនាំ​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​អំពី​ផល​ប៉ះពាល់​ការ​នេសាទ ដោយ​ប្រើប្រាស់​ឧបករណ៍​អូស​ខ្យ​.​ង​ស​នេះ​បន្ថែម​ទៀត ។

មន្ដ្រី​ជំនាញ​បន្ត​ថា ការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ឈ្នាង​អូស​ខ្យង​.​ស នៅ​ក្នុង​តំបន់​ទឹក​រាក់ និង​តំបន់​ទឹក​ជ្រៅ​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ជា​ខ្លាំង​ដល់​ប្រព័ន្ធ​ជីវៈចម្រុះ​អេកូឡូស៊ី ស្រទាប់​បាត ជា​ពិសេស​ការ​បាត់បង់​ចំណី​ដល់​ប្រភេទ​សត្វ ដែល​ស៊ី​ខ្យង​.​ស​នេះ​ជា​អាហារ មាន​ដូច​ជា ពពួកសត្វ​ក្ដាម​, បា​កាំ​ង​, ត្រី​ក្អុក និង​មាន​ត្រី​ជា​ច្រើន​ប្រភេទ​ទៀត​ផង​ដែរ​។

ឯការ​ចាត់វិធានការ​ក្ដៅ​ពី​ឯកឧត្តម ពុំ សុ​ថា ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋបាល​ជលផល​នេះ គឺ​ក្រោយ​ពី​មានការ​បែកធ្លាយ​ក្រោម​ការ​ឃុ​.​ប​ឃិ​.​ត​លាក់បាំង​ពី​លោក​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកោះកុង និង​លោកនាយ​ផ្នែក​ជលផល បូ​ទុម​សាគរ ពុក​រលួយ និង​កិ​.​ប​កេ​.​ង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​ពី​ឈ្មួញ​រកស៊ី​នាំ​ខ្យង​.​ស​ទៅ​លក់​នៅ​ប្រទេស​វៀតណាម រហូត​ឈាន​ដល់​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ ចេញ​សេចក្ដីសម្រេច​ផ្អាក​តួនាទី និង​ផ្ទេរ​ភារៈកិច្ច​ជា​បណ្ដោះអាសន្ន ចំពោះ​ភាព​មិន​ប្រក្រតី និង​ការ​អនុវត្ត​ការងារ​ដឹកនាំ និង​គ្រប់គ្រង​របស់​មន្ទីរ រួម​នឹង​នាយ​ផ្នែក​ជលផល​បូ​ទុម​សារ​គ​ផង​ដែរ គឺ​បាន​ដក​បញ្ឈរជើង​ហើយ​។

ក្នុង​នោះ​ផង​ដែរ មជ្ឈដ្ឋាន​នានា បាន​ចូលរួម​សាទរ និង​កោតសរសើរ​ដល់​ឯកឧត្តម​រដ្ឋមន្ដ្រី ក្រសួងកសិកម្ម ដែល​បាន​សម្រេច​វះកាត់​សាច់​ស្អុយ​មួយ​ដុំ​នេះ​ចោល​ទាន់​ពេលវេលា ដើម្បី​បង្ការ​កុំ​ឲ្យ​សាច់​ស្អុយ​១​ដុំ​នេះ ក្លាយទៅជា​ដុំ​សាច់​មហារីក ។

មជ្ឈដ្ឋាន​នានា ក៏​កំពុង​រង់ចាំ​មើល​ថា តើ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​មាន​ចំណាត់ការ​បែប​ណា​ដែរ​តាម​ផ្លូវច្បាប់? ចំពោះ​មន្ត្រី​ខិ​.​ល​ខូ​.​ច​ឃុ​.​ប​ឃិ​.​ត​ជាមួយ​ឈ្មួញ​ល្មើសច្បាប់ ព្រមទាំង​កិ​.​ប​កេ​.​ង​យក​ផលប្រយោជន៍​ដោយ​ខុសច្បាប់​ទាំង​២​រូប​នេះ ជា​គំរូ​ដល់​មន្ដ្រី​ផ្សេង​ទៀត ដែល​បម្រុង​នឹង​ឆ្លៀតឱកាស​កិ​.​ប​កេ​.​ង​ចំណេញ​ផលប្រយោជន៍​ជាតិ​បន្ត​ទៀត​នោះ​។

គួរ​រំលឹក​ថា ឥទ្ធិពល និង​ម​ហិ​ទ្ធ​ឫទ្ធិ​ខ្យង​.​ស​ដែល​រត់ចោលស្រុក ទៅ​រស់នៅ​ស្រុក​យួន​បាន​ផ្អាក​តួនាទី និង​ភារៈកិច្ច​ប្រធាន​មន្ទីរ​កសិកម្ម​កោះកុង បណ្តោះអាសន្ន គួរ​រំលឹក​ទៀត​ថាការ​បោសសំអាត​មួយ​នៅ​ខេត្តកោះកុង គឺជា​គំរូ​ល្អ​មួយ​សម្រាប់​មន្ត្រី​មុខលុយ

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ