ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោសសំអាត​មួយ​នៅ​ខេត្តកោះកុង គឺជា​គំរូ​ល្អ​មួយ​សម្រាប់​មន្ត្រី​មុខលុយ

7 ខែ មុន
  • កោះកុង

លោក អ៊ី ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកោះកុង បន្ទាប់​ពី​មានការ​បែកធ្លាយ​ក្រដាស​វេរ​លុយ​តាម​ធនាគារ​វី​ង និង​តាម​ធនាគារ​អេ​ស៊ី​លី​ដា​ជា​ច្រើន​សន្លឹក ដែល​ឈ្មួញ​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ និង​ដឹក​ជញ្ជូន​ខ្យង​.​ស​ទៅ​លក់​នៅ

ខេត្តកោះកុង ៖ លោក អ៊ី ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកោះកុង បន្ទាប់​ពី​មានការ​បែកធ្លាយ​ក្រដាស​វេរ​លុយ​តាម​ធនាគារ​វី​ង និង​តាម​ធនាគារ​អេ​ស៊ី​លី​ដា​ជា​ច្រើន​សន្លឹក ដែល​ឈ្មួញ​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ និង​ដឹក​ជញ្ជូន​ខ្យង​.​ស​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គ្មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួងកសិកម្ម​ជា​ច្រើន​លាន​រៀល​នោះ​រួច​មក ដោយ​គ្មាន​វិធានការ​បង្ក្រាប​ធ្វើ​ឲ្យ​ហិនហោច​ដល់​ធនធានធម្មជាតិ មច្ឆា​សមុទ្រ ជា​ពិសេស​នៅ​បូ​ទុម​សាគរ ហើយ​លោក​ប្រធាន​មន្ទីរ​រូប​នោះ បាន​ដក​មន្ត្រី​នាយ​ផ្នែក​ជលផល​របស់​ខ្លួន ដែល​ពាក់ព័ន្ធ​មក​បញ្ឈរជើង​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ពេល​នេះ​ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ធ្វើការ​ដក​រូប​លោក​បន្ត​ទៀត​ហើយ​។

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ពេល​នេះ​បាន​កាត់​សាច់​ស្អុយ​ចោល​ហើយ ដោយ​បាន​ផ្អាក​តួនាទី ភារៈកិច្ច​ជា​បណ្ដោះអាសន្ន លោក​អ៊ី ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្តកោះកុង ចំពោះ​ភាព​មិន​ប្រក្រតី ក្នុង​ការ​អនុវត្ត​ការងារ​ដឹកនាំ និង​គ្រប់គ្រង​របស់​មន្ទីរ​។

ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចេញ​សេចក្តីសម្រេច​ស្តី​ពី​ការ​ផ្អាក និង​ចាត់តាំង​មន្ត្រីរាជការ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ដោយ​បាន​ផ្អាក​តួនាទី និង​ភារៈកិច្ច​របស់​លោក​អ៊ី ម៉េ​ង​លាង ដែល​ជា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកោះកុង ជា​បណ្ដោះអាសន្ន​។ ហើយ​ក៏​បាន​ចាត់តាំង​លោកស្រី អែម សុធា​រ៉ា អនុប្រធាន​មន្ទីរ ជា​អនុប្រធាន​មន្ទីរ ទទួល​បន្ទុក​រួម​នៃ​មន្ទី​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកោះកុង ជំនួស​ប្រធាន​ចាស់ ដោយ​មាន​ភារៈកិច្ច​ដឹកនាំ និង​គ្រប់គ្រង​ការងារ​របស់​មន្ទីរ រហូត​ដល់​មានការ​សម្រេច​ជា​ថ្មី​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។

លោក ព្រំ វ​ណ្ណា នាយ​ផ្នែក​ជលផល​ស្រុក​បូ​ទុម​សាគរ ត្រូវ​បាន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ចេញ​លិខិត​បង្គាប់ការ​ឲ្យ​មក​បំពេញការងារ​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកោះកុង​ជា​បណ្តោះអាសន្ន នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៣ ក្រោយ​ពី​មានរឿង​អាស្រូវ​ជា​ច្រើន​។

លោក អ៊ី ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកោះកុង បើ​យោង​តាម​សេចក្តីសម្រេច​របស់​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ន័យ​ថា ទាំង​ប្រធាន​មន្ទីរ និង​នាយ​ផ្នែក​នោះ ត្រូវ​បាន​ផ្អាក​ភារៈកិច្ច​ទាំង​២​នាក់​តំណាលគ្នា​។

ក្នុង​ខណៈ​ដែល​ខ្លួន​ជា​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកោះកុង ហើយ​បាន​ដក​មន្ត្រី​របស់​ខ្លួន​ជា​នាយ​ផ្នែក​ជលផល​បូ​ទុម​សាគរ បញ្ឈរជើង​នោះ​ផង​ដែរ មិនដឹង​ថា ខ្លួន​គាត់​នោះ​បានដឹង​ទេ​ថា ខ្លួន​ក៏​ត្រូវ​ប្រឈម​នឹង​កា​រដក​បញ្ឈរជើង​ដូច​គ្នា​ដែរ​។

រឿងរ៉ាវ​ជា​ច្រើន​ដែល​លោក​ប្រធាន​មន្ទីរ និង​លោកនាយ​ផ្នែក បាន​ប្រព្រឹត្ត​ធ្វើ​ព្យុះ​ភ្លៀង​នៅ​ក្នុង​តំបន់​គ្រប់គ្រង​របស់​ខ្លួន រហូត​ឈាន​ដល់​ការ​បែកធ្លាយ​ក្រដាស​វេរ​លុយ​តាម​ធនាគារ​វី​ង និង​តាម​ធនាគារ​អេ​ស៊ី​លី​ដា ដែល​ឈ្មួញ​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ និង​ដឹក​ជញ្ជូន​ខ្យង​.​ស​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គ្មាន​លិខិត​អនុញ្ញាតិ​ពី​ក្រសួងកសិកម្ម​ជា​ច្រើន​សន្លឹក​វេរ​ទៅ​ឲ្យ​មន្ត្រី​ជលផល​បូ​ទុម​សាគរ និង​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​នោះ មាន​ចំនួន​២៦​សន្លឹក ដែល​មាន​លុយ​ចាប់ពី​៥០​ម៉ឺន​រៀល​, ៧០​ម៉ឺន​រៀល​, ១​លាន​រៀល​, ២​លាន​រៀល រហូត​ដល់​៤​លាន​រៀល​ជា​ប្រាក់​ក្រោម​តុ នេះ​មិន​រាប់​បញ្ចូល​ការ​ពិន័យ​អន្ដរកាល លើ​ការ​ចាប់​រថយន្ដ​ដឹក​ជញ្ជូន​ខ្យង​.​ស និង​ការ​ចាប់​ទូក​នេសាទ​អូស​ខ្យង​.​ស​នោះ​ទេ ។

ហើយ​ក៏​មាន​សម្លេង​អ្នក​រកស៊ី​ខ្យង​.​ស​ឈ្មោះ ដាំ និង​សម្លេង​មន្ត្រី​ជលផល​បូ​ទុម​សាគរ ទារ​លុយ​សំណូក​ពុក​រលួយ​ពី​មេ​ឈ្មួញ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់ អូស​ខ្យង​.​សយ​ក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ឈ្មោះ ជី​វ័​ន្ដ ថែម​ទៀត​ផង ។

ហើយ​រហូត​មក​ដល់​ពេល​នេះ ទាំង​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង និង​លោកនាយ​ផ្នែក​ជលផល​ស្រុក​បូ​ទុំ​សាគរ​នោះ ត្រូវ​បាន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដក​បញ្ឈរជើង​ហើយ ក្រោយ​ពី​ឯកឧត្តម គង់​វ៉ា​ញ (Kong Vanh) អគ្គាធិការ នៃ​អគ្គាធិការដ្ឋាន​បាន​ចុះ​ស៊ើបអង្កេត​រយៈពេល​២​ថ្ងៃ កឺ​នៅ​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទៅ​២៨ ខែសីហា ឆ្នាំ​២០២៣​។

មន្ដ្រី​ជំនាញ​ជាន់ខ្ពស់ ឲ្យ​ចុះ​ទៅ​ធ្វើ​អធិការកិច្ច តែ​មជ្ឈដ្ឋាន​ជុំវិញ និង​មហាជន កំពុង​រង់ចាំ​មើល​ថា អង្គភាព​ប្រឆាំង​អំពើ​ពុករ​លុយ​មាន​ចំណាត់ការ​បែប​ណា​នៅឡើយ​ទេ ទៅ​លើ​បុគ្គល​ទាំង​ពីរ​នាក់​ខាងលើ​នោះ​។

គួរ​រំលឹក​ថាឥទ្ធិពល និង​ម​ហិ​ទ្ធ​ឫទ្ធិ​ខ្យង​.​ស​ដែល​រត់ចោលស្រុក ទៅ​រស់នៅ​ស្រុក​យួន​បាន​ផ្អាក​តួនាទី និង​ភារៈកិច្ច​ប្រធាន​មន្ទីរ​កសិកម្ម​កោះកុង បណ្តោះអាសន្ន

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ