ខេត្តកោះកុង ៖ បន្ទាប់ពីផ្ទុះរឿងអាស្រូវការបើកដៃអោយក្រុមឈ្មួញចូលធ្វើការនេសាទខ្យង.សដែលច្បាប់បានហាមឃាត់ ស្ថិតក្នុងភូមិសាស្ត្រឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង រួចនាំចេញទៅប្រទេសវៀតណាម ក្នុងរយៈពេល២-៣ខែចុងក្រោយនេះ ដោយមួយថ្ងៃៗរាប់រយតោនផងនោះ កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានចេញលិខិតផ្អាកតួនាទី និងភារៈកិច្ច លោក អ៊ី ម៉េងលាង ជាបណ្តោះអាសន្ន ហើយចាត់តាំងលោកស្រី អែម សុធារ៉ា អនុប្រធានមន្ទីរ ជាអនុប្រធានមន្ទីរទទួលបន្ទុករួម រហូតដល់មានសេចក្តីសម្រេចជាថ្មី។

រឿងបើកដៃឱ្យនេសាទខ្យង.ស ដែលឈ្មួញដឹកយកទៅស្រុកយួនច្រើនខែកន្លងមក សង្ស័យផលប្រយោជន៍ធំណាស់ តាមខ្សែសង្វាក់នៃអំណាចរបស់លោកប្រធានមន្ទីរដ៏មហិមារូបនេះ ពិតជាគួរតែដកគ្រវែងចោល ទើបក្រុមអ្នកនេសាទខ្មែរក្នុងភូមិសាស្ត្រ ស្រុកបុទុមសាគរ អស់ចិត្ត។ គ្រាន់តែឮថា ថ្នាក់លើដកចេញភ្លាម… ក្រុមអ្នកនេសាទអបអរសាទរ នាំគ្នាជប់លៀងរញ្ជួយទូកនេសាទ៣ថ្ងៃមកហើយ… ព្រមទាំងផ្តាំតាមកោះសន្តិភាពថា សូមគាំទ្រ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ភ្លូកទឹកភ្លូកដីទៀតផង។

គួររំលឹកថា ៖ ទូកនេសាទបរទេសកំពុងឆ្ងាញ់នៅសមុទ្រកោះកុង (មានវីដេអូ) ។ គួររំលឹកបន្តថា ៖ ទូកនេសាទបរទេសកំពុងឆ្ងាញ់នៅសមុទ្រកោះកុង ។ គួររំលឹកបន្តថា ៖ ខ្យង.សចេញពីបូទុមសាគរ ដឹកទៅស្រុកយួនតាមចិត្ត ។ គួររំលឹកទៀតថា ៖ ខ្យង.ស សម្រុកនាំចេញទៅវៀតណាម រាប់រយតោនក្នុង១ថ្ងៃ ប្រធានមន្ទីរកសិកម្មសម្ងំ… (វីដេអូ) ។ គួររំលឹកបន្តថា ៖ បែកធ្លាយរឿងអាស្រូវ ដូចបែកពាងប្រហុក របស់ប្រធានមន្ទីរកសិកម្មកោះកុង (វីដេអូ) ។ គួររំលឹកបន្តទៀតថា ៖ រឿងបែកពាងប្រហុកនៅតែមានក្លិនស្អុយច្រាស់ខ្យល់ដដែល ខ្យង.សខេត្តកោះកុងមានសំណាងបានទៅរស់នៅស្រុកយួន ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូននៅលើកាសែតកោះសន្តិភាព៕











ចែករំលែកព័តមាននេះ