ទូកនេសាទបរទេសកំពុងឆ្ងាញ់នៅសមុទ្រកោះកុង
- កោះកុង
នៅប៉ុន្មានខែចុងក្រោយនេះ ចាប់ពីពេលមុនបោះឆ្នោតឃុំ-សង្កាត់ គេសង្កេតឃើញទូកនេសាទវៀតណាមចូលកាន់តែច្រើន ជាពិសេសបើនៅពេលយប់វិញ មើលទៅដូចទីក្រុង
នៅប៉ុន្មានខែចុងក្រោយនេះ ចាប់ពីពេលមុនបោះឆ្នោតឃុំ-សង្កាត់ គេសង្កេតឃើញទូកនេសាទវៀតណាមចូលកាន់តែច្រើន ជាពិសេសបើនៅពេលយប់វិញ មើលទៅដូចទីក្រុង
ខេត្តកោះកុង ៖ តាមប្រភពពីប្រជានេសាទខ្មែរកោះកុងបញ្ជាក់ថា នៅប៉ុន្មានខែចុងក្រោយនេះ ចាប់ពីពេលមុនបោះឆ្នោតឃុំ-សង្កាត់ គេសង្កេតឃើញទូកនេសាទវៀតណាមចូលកាន់តែច្រើន ជាពិសេសបើនៅពេលយប់វិញ មើលទៅដូចទីក្រុងអណ្តែតលើសាគរអញ្ចឹង ភ្លឺចិញ្ចាចដោយភ្លើងហ្វាធ្វើឱ្យអ្នកនេសាទសមុទ្រខ្មែរដេកឈឺចាប់គ្រប់គ្នា ។
ប្រភពស្ថាប័នពាក់ព័ន្ធមួយចំនួនបានរិះគន់ថា ក្នុងអំឡុងពេល៦ឆ្នាំ(២០១៧-២០២៣) ក្រោយពីលោកប្រធានគណៈកម្មកាបង្ក្រាបបទល្មើសនានាលើផ្ទៃសមុទ្រ ប្រកាសផ្អាកសកម្មភាពរបស់គណកម្មការរួចមក គឺមានតែសមត្ថកិច្ចប្រដាប់អាវុធប៉ូលិស និងទាហានជើងទឹកប៉ុណ្ណោះដែលមានអាទិភាពគ្រប់គ្រងលើលំហសមុទ្រ ។ ពួកគេចង់បង្ក្រាបឬបើកដៃបទល្មើសច្រើនប៉ុនណាក៏គ្មានអ្នកណាហ៊ានតវ៉ាដែរ រួមទាំងជំនាញជលផលសមុទ្រផងបានត្រឹមតែដេកស្តាប់សូរគេប្រមូលលុយប្រចាំខែប៉ុណ្ណោះ ។ ប្រភពដដែលបានបញ្ជាក់ទៀតថា សព្វថ្ងៃមានមន្ត្រីពាក់ផ្កាយបី២រូប កំពុងមានវាសនាល្អនិងបានផលលាភពីលើផ្ទៃសមុទ្រខ្មែរ ។
ទី១-គឺលោកផ្កាយបី មួយរូបដែលយើងសុំមិនទាន់បញ្ចេញឈ្មោះ មានជំនួយការជាអនុប្រធាននាយកដ្ឋាន៣រូបប្រចាំការនៅខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត ។
ទី២-គឺលោកផ្កាយបី យោធាមួយរូបទៀត សុំលាក់ឈ្មោះដែរ មានជំនួយការ៣រូបប្រចាំការនៅកោះស្តេច កោះកុងក្រៅ(អៅវ៉ៅ) និងនៅកោះយ៉ ។
នៅមានជនជាតិយួន២នាក់ប្តី-ប្រពន្ធ រស់នៅកោះស្តេច ជាមេខ្យល់ ជាអ្នកប្រមូលដុល្លារពីទូកនេសាទល្មើសទាំងឡាយ យកមកបង់ជូនមេៗការពារសមុទ្រខ្មែរ រាប់ឆ្នាំមកហើយ ដេកឱបលុយយ៉ាងត្រជាក់ពង ហេ ! ហេ !
គួររំលឹកថា ៖ ទូកនេសាទបរទេសកំពុងឆ្ងាញ់នៅសមុទ្រកោះកុង (មានវីដេអូ) ។
ព័ត៌មានពិស្តារនៅមានផ្សាយលើកាសែតកោះសន្តិភាពបន្តទៀត ៕
ចែករំលែកព័តមាននេះ