ទូកនេសាទបរទេសកំពុងឆ្ងាញ់នៅសមុទ្រកោះកុង (មានវីដេអូ)
- កោះកុង
ក្នុងអំឡុងពេល៦ឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោក ប៊ុន លើត អតីតអភិបាលនៃគណៈអភិបាលខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាល ប្តូរផ្លាស់ទៅជារដ្ឋលេខាធិការក្រសួងការពារ
ក្នុងអំឡុងពេល៦ឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោក ប៊ុន លើត អតីតអភិបាលនៃគណៈអភិបាលខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាល ប្តូរផ្លាស់ទៅជារដ្ឋលេខាធិការក្រសួងការពារ
ខេត្តកោះកុង ៖ ក្នុងអំឡុងពេល៦ឆ្នាំចុងក្រោយនេះ បន្ទាប់ពីលោក ប៊ុន លើត អតីតអភិបាលនៃគណៈអភិបាលខេត្តកោះកុង ត្រូវបានរាជរដ្ឋាភិបាល ប្តូរផ្លាស់ទៅជារដ្ឋលេខាធិការក្រសួងការពារជាតិភ្លាម ពេលនោះលោកក៏បានប្រកាសបញ្ចប់ភារៈកិច្ចរបស់លោកជាប្រធានគណៈកម្មការ បង្ក្រាបបទល្មើសនានា និងការពារការធ្វើនេសាទ នៅក្នុងដែនសមុទ្រខេត្តកោះកុង និងតាមបណ្តោយព្រំដែនសមុទ្រកម្ពុជា-ថៃ ចប់ពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៧នោះ រហូតមក។
ហេតុនេះ ធ្វើអោយដែនសមុទ្រកម្ពុជាទាំងមូល ជាពិសេសតំបន់សមុទ្រទឹករាក់ខេត្តកោះកុង ក្លាយជាតំបន់អប្បគមន៍គ្រប់គ្រងដោយប៉ូលិស និងទាហានជើងទឹកពេញកម្លាំង។ សង្ស័យបើកដៃអោយទូកនេសាទវៀតណាម និងថៃជាច្រើនប្រភេទ ដូចជា ៖ ទូកអូសគូ, ទូកភ្លើង, ទូករនាស់ក្នុងល្បាប់, ទូកស្ទូចម៉ិក, ទូកឆក់ និងទូកប្រើឧបករណ៍ស្វ័យប្រវត្តិជាច្រើនប្រភេទផ្សេងទៀត ចូលមកធ្វើនេសាទយ៉ាងអនាធិបតេយ្យ ជាថ្នូរនឹងការបង់ប្រាក់ប្រចាំខែរាប់សែនដុល្លារក្នុងមួយខែៗយ៉ាងត្រជាក់ពង។ សព្វថ្ងៃប្រៀបដូចផ្ទះមួយគ្មានឆ្មា ហើយត្រូវសត្វកណ្តុរចូលអុកឡុកយ៉ាងដូច្នោះដែរ ។
តាមប្រភពពីប្រជានេសាទខ្មែរកោះកុង បញ្ជាក់ថា នៅប៉ុន្មានខែចុងក្រោយនេះ ចាប់ពីពេលមុនបោះឆ្នោតឃុំ-សង្កាត់ គេសង្កេតឃើញទូកនេសាទវៀតណាមចូលកាន់តែច្រើន ជាពិសេសបើនៅពេលយប់វិញ មើលទៅដូចជាទីក្រុងអណ្តែតលើសាគរអញ្ចឹង ធ្វើឱ្យអ្នកនេសាទសមុទ្រខ្មែរដេកឈឺចាប់គ្រប់គ្នា។
ប្រភពស្ថាប័នពាក់ព័ន្ធមួយចំនួន បានរិះគន់ថា ក្នុងអំឡុងពេល៦ឆ្នាំ (២០១៧-២០២៣) ក្រោយពីលោកប្រធានគណៈកម្មកាបង្ក្រាបបទល្មើសនានាលើផ្ទៃសមុទ្រ ប្រកាសផ្អាកសកម្មភាពរបស់គណៈកម្មការរួចមក គឺមានតែសមត្ថកិច្ចប្រដាប់អាវុធប៉ូលិស និងទាហានជើងទឹកប៉ុណ្ណោះ ដែលមានអាទិភាពគ្រប់គ្រងលើលំហសមុទ្រ។ ពួកគេចង់បង្ក្រាប ឬបើកដៃបទល្មើសច្រើនប៉ុនណា ក៏គ្មានអ្នកណាហ៊ានតវ៉ាដែរ រួមទាំងជំនាញជលផលសមុទ្រផង បានត្រឹមតែដេកស្តាប់សូរគេប្រមូលលុយប្រចាំខែប៉ុណ្ណោះ។
ប្រភពដដែលបានបញ្ជាក់ទៀតថា សព្វថ្ងៃ មានមន្ត្រីពាក់ផ្កាយបី២រូប កំពុងមានវាសនាល្អ និងបានផលលាភពីលើផ្ទៃសមុទ្រខ្មែរ។ ទី១- គឺលោកផ្កាយបីមួយរូប ដែលយើងសុំមិនទាន់ឈ្មោះ មានជំនួយការជាអនុប្រធាននាយកដ្ឋាន៣រូប ប្រចាំការនៅខេត្តកោះកុង ខេត្តព្រះសីហនុ និងខេត្តកំពត។ ទី២- គឺលោកផ្កាយបីយោធាមួយរូប សុំលាក់ឈ្មោះដែរ មានជំនួយការ៣រូប ប្រចាំការនៅកោះស្តេច កោះកុងក្រៅ(អៅវ៉ៅ) និងនៅកោះយ៉ ។
តែទោះជាយ៉ាងណា តារាទាំងពីរដួងខាងលើ ពុំទាន់លេចលឺឈ្មោះចូលក្នុងអាល់ប៊ុមគណៈរដ្ឋមន្ត្រីថ្មី ឬអាល់ប៊ុមបន្តបន្ទាប់ណាមួយនៅឡើយទេ។
អង្គការក្រៅរដ្ឋាភិបាលជាច្រើនបានលើកឡើងថា ដោយសារតែការបើកដៃអោយបទល្មើសនេសាទសមុទ្រកើនឡើង គ្មានការទប់ស្កាត់ និងគ្មានរបាយការណ៍ ទើបធ្វើអោយសហភាពអឺរ៉ុបបន្តដាក់ប្រទេសកម្ពុជា ក្នុងបញ្ជីខ្មៅ ឬកាតក្រហមសារជាថ្មីកាលពីដើមខែមករា ឆ្នាំ២០២៣នេះ និងមិនអនុញ្ញាតិអោយនាំផលនេសាទសមុទ្រទៅកាន់ទីផ្សារអឺរ៉ុបបានឡើយ ។ ហេតុនេះ រាជរដ្ឋាភិបាលថ្មី ល្មមដល់ពេលកែទម្រង់លើវិស័យមួយនេះហើយ។
នៅមានជនជាតិយួន២នាក់ប្ដីប្រពន្ធ រស់នៅកោះស្ដេច ជាអ្នកប្រមូលដុល្លារពីទូកនេសាទល្មើសទាំងឡាយ យកមកបង់ជូនមេៗការពារសមុទ្រខ្មែររាប់ឆ្នាំមកហើយ ដេកអោបលុយយ៉ាងត្រជាក់ពង… ហេ! ហេ!
ព័ត៌មានពិស្ដារនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាពបន្តទៀត៕ សហការី+ម៉ៅ គឹមហេង
ចែករំលែកព័តមាននេះ