ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការពារជាតិ ៖ យោធា​ថៃ នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​កម្ពុជា នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ។…

រាជធានី​ភ្នំពេញ ៖ ក្រសួងការពារជាតិ សង្ខេប​ស្ថានការណ៍​នៅ​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​យោធា​ថៃ នៅ​តែ​បន្ត​ការ​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា នៅ​ទិស​យោធភូមិ​ភាគ​ទី​៤ និង​យោធភូមិ​ភាគ​ទី​៥ ។

១. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៤ ក្នុងភូមិ​សាស្ត្រ​ខេត្តឧត្តរមានជ័យ ខេត្តព្រះវិហារ និង​ខេត្តសៀមរាប ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង ១៧:១០​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ ២០២៥ ។

ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ១៩:៣៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​ជា​ច្រើន​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ១៩:៥៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​, ប្រើប្រាស់​រថក្រោះ​បាញ់​បុក និង​កាំភ្លើងយន្ត​លើ​រថក្រោះ​ចូល​ភូមិសាស្ត្រ​ជាំ​តែ​។

ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ៥:០០​នាទី ដល់​ម៉ោង ៦:០០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​កាំភ្លើង​ធំ​, រថក្រោះ​, កាំភ្លើង​ដៃ និង​កម្លាំង​ថ្មើរជើង​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ម៉ោង ៧:០០​នាទី ដល់​ម៉ោង ៨:០០​នាទី យោធា​ថៃ​បន្ត​បាញ់កាំភ្លើង​ធំ​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • ចាប់ពី​ម៉ោង ៨:០០​នាទី ដល់​ម៉ោង ១២:០០​នាទី យោធា​ថៃ​នៅ​តែ​បន្ត​បាញ់កាំភ្លើង​ធំ DTI-2 កាំភ្លើង​ធំ​ផ្លោង​ពី​ចម្ងាយ​, កាំភ្លើងត្បាល់ និង​ដ្រូ​ន​ជា​ច្រើន​ចូល​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ និង​បាន​ផ្លោង​ចូល​ភូមិសាស្ត្រ​គោល​៨, តា​ថាវ​, ភ្នំ​ខ្មោច​, ជាំ​តែ និង​បន្ត​បាញ់កាំភ្លើង​ធំ និង​រថក្រោះ​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​យ៉ាង​គំហុក​។
  • ម៉ោង ១៣:០០​នាទី យោធា​ថៃ​នៅ​តែ​បន្ត​បាញ់កាំភ្លើង​ធំ និង​រថក្រោះ​បាញ់​ចូល​ភូមិសាស្ត្រ​ប្រាសាទ​តា​មាន់​។
  • គិត​ត្រឹម​ម៉ោង ១៥:០០​នាទី យោធា​ថៃ​នៅ​តែ​បន្ត​បាញ់​នៅ​ភូមិសាស្ត្រ​ប្រាសាទព្រះវិហារ​, តា​ថាវ​, ភ្នំ​ខ្មោច​, គោល​៨ និង​ប្រាសាទ​តា​មាន់​។
  • ម៉ោង ១៦:១៨​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចូល​ជ្រៅ​ក្នុង​ដែន​អធិបតេយ្យ​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​អូរ​កូនតឹង ឃុំ​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន ខេត្តសៀមរាប​។
  • ម៉ោង ១៧:១០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចូល​ក្នុងភូមិ​សាស្ត្រ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​។

២. ស្ថានការណ៍​ជួរ​មុខ​នៅ​សមរភូមិ​ទិស​យោធភូមិ​ភាគ​ទី​៥ ក្នុងភូមិ​សាស្ត្រ​ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និង​ខេត្តពោធិ៍សាត់ ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់ប្រហារ ដើម្បី​ឈ្លានពាន​មក​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​៖ គិត​ចាប់ពី​ម៉ោង ១៧:០០​នាទី​ល្ងាច ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥ រហូត​ដល់​ម៉ោង ១៧:២៥​នាទី​ល្ងាច ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ ២០២៥ ។

ថ្ងៃ​ទី​២១ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ២០:១៦​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​បាញ់​ផ្លោង​ចំនួន ២​គ្រាប់ ចូល​ក្នុងភូមិ​សាស្ត្រ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។
  • ម៉ោង ២១:០៣​នាទី យោធា​ថៃ​បាន​បាញ់​ភ្លើង​ក្រហម​លើ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។

ថ្ងៃ​ទី​២២ ខែធ្នូ ឆ្នាំ​២០២៥

  • ម៉ោង ៤:៣០​នាទី យោធា​ថៃ​បាន​បាញ់​ភ្លើង​ក្រហម​លើ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
  • ម៉ោង ៤:៣៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ចាប់ពី​ម៉ោង ៤:៣០​នាទី ដល់​ម៉ោង ៥:១៦​នាទី យោធា​ថៃ​នៅ​តែ​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​។
  • ម៉ោង ៥:០២​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង F-16 ទម្លាក់​គ្រាប់បែក​ចំនួន ៤​គ្រាប់​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន ឃុំ​គោក​រមៀត ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ​។
  • ចាប់ពី​ម៉ោង ៥:៣០​នាទី ដល់​ម៉ោង ៦:០៤​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ ១៥៥​ម​.​ម បាញ់​ផ្លោង​ប្រមាណ ២០​គ្រាប់​ចូល​ភូមិសាស្ត្រ​សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត​។
  • ម៉ោង ៥:៤៩​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​យ៉ាង​សន្ធាប់​ចូល​ភូមិសាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ៥:៥០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​។
  • ម៉ោង ៦:០៣​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​សន្ធាប់​ចូល​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ​។
  • ម៉ោង ០៦:០៥​នាទី រហូត​ដល់​ម៉ោង ៧:៥២​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ​អម​រថពាសដែក បន្ទាប់​មក​បាន​ប្រើ​រថក្រោះ​ព្យាយាម​រុល​មក​ខាង​មុខ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង​បឹង​ត្រកួន​។
  • ម៉ោង ៦:២០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​១៥៥​ម​ម​ផ្លោង​ចំនួន ៤​គ្រាប់​ចូល​ភូមិសាស្ត្រ​ឃុំ​អូរ​ស្រឡៅ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយមានជ័យ​។
  • ចាប់ពី​ម៉ោង ៦:២៥​នាទី ដល់​ម៉ោង ៩:៣០​នាទី យោធា​ថៃ​ផ្លោង​កាំភ្លើង​ធំ​ចំនួន ៥​គ្រាប់​ចូល​ភូមិសាស្ត្រ ឃុំ​ភ្នំព្រឹក និង​ចំនួន ២​គ្រាប់​ចូល​ភូមិសាស្ត្រ​ភូមិ​អូរ​ចោត ឃុំ​បារាំង​ធ្លាក់ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។ តាម​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន ការ​វាយប្រហារ​នេះ​បាន​ធ្វើ​ឱ្យ​ជន​ស៊ី​វិល​ចំនួន ១​រូប​រង​របួស​។
  • ម៉ោង ៧:០៣​នាទី យោធា​ថៃ​បាន​បាញ់​ផ្សែង​ពុល​លើ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ចាប់ពី​ម៉ោង ៨:៤០​នាទី ដល់​ម៉ោង ៩:៣០​នាទី យោធា​ថៃ​បាន​ផ្លោង​ចំនួន ៥​គ្រាប់​ចូល​ភូមិសាស្ត្រ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។
  • ម៉ោង ៩:៥៦​នាទី យោធា​ថៃ​បន្ត​បាញ់​ផ្លោង​សន្ធាប់​ចូល​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ១០:១២​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ចំការ​គ​។
    ម៉ោង ១០:៥០​នាទី យោធា​ថៃ​បាន​បើក​ការ​បាញ់ប្រហារ​មក​លើ​អាគារ​ឯកជន និង​លំនៅ​ដ្ឋា​ន​របស់​ប្រជាពលរដ្ឋ​ស៊ី​វិល​កំពុង​រស់នៅ​ប្រមាណ​ជាង ៣០​គ្រាប់ (​កាំភ្លើង​ដៃ​) នៅ​ភូមិ​ក្បាលកោះ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត​។
  • ម៉ោង ១១:៤៦​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ទម្លាក់​គ្រាប់បែក​ក្នុងភូមិ​សាស្ត្រ​បឹង​ត្រកួន​។
  • ម៉ោង ១២:១២​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ផ្លោង​ចូល​ភូមិសាស្ត្រ​ឃុំ​ថ្មដា​។
    ម៉ោង ១២:២០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​រំលោភ​លើ​ដែន​អធិបតេយ្យ​របស់​កម្ពុជា​នៅ​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
  • ម៉ោង ១៤:៤២​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​មក​លើ​ទីតាំង​ភូមិ​ប្រជាជន​ស៊ី​វិល​កំពុង​រស់នៅ​ប្រមាណ​ជាង ៤០​គ្រាប់​នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​តា​ស្តា ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង​។
  • ម៉ោង ១៧:២៥​នាទី យោធា​ថៃ​បន្ត​បាញ់​ផ្លោង​ចូល​ទីតាំង​របស់​ប្រជាជន​ស៊ី​វិល​កម្ពុជា​ក្នុងភូមិ​សាស្ត្រ​ភូមិ​ទួល​ពង្រ សង្កាត់​អូរ​ឬ​ស្សី ខេត្តបន្ទាយមានជ័យ​។
    កងកម្លាំង​របស់​យើង​បាន​ប្រយុទ្ធ​តស៊ូ​យ៉ាង​ស្វិតស្វាញ​ប្រឆាំង​នឹង​សត្រូវ​ឈ្លានពាន និង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​ជា​និច្ច​ក្នុង​ការ​បំពេញ​តួនាទី​ការពារ​បូរណភាព​ទឹកដី​របស់​កម្ពុជា​យ៉ាង​ម៉ឺងម៉ាត់​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ