ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​បែក​ពាង​ប្រហុក​នៅ​តែ​មាន​ក្លិនស្អុយ​ច្រាស់​ខ្យល់​​ដដែល​ ​ខ្យង.សខេត្តកោះកុង​មាន​សំណាង​​បានទៅ​រស់​នៅ​ស្រុកយួន​

7 ខែ មុន
  • កោះកុង

ខេត្តកោះកុង ៖ លោក​ព្រំ វ​ណ្ណា នាយ​ផ្នែក​ជលផល​ស្រុក​បូ​ទុម​សាគរ ត្រូវ​បាន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ចេញ​លិខិត​បង្គាប់ការ​ឲ្យ​មក​បំពេញការងារ​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកោះកុង ជា​បណ្តោះអាសន្ន​ហើយ នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា…


ខេត្តកោះកុង ៖ លោក​ព្រំ វ​ណ្ណា នាយ​ផ្នែក​ជលផល​ស្រុក​បូ​ទុម​សាគរ ត្រូវ​បាន​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង ចេញ​លិខិត​បង្គាប់ការ​ឲ្យ​មក​បំពេញការងារ​នៅ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកោះកុង ជា​បណ្តោះអាសន្ន​ហើយ នៅ​ថ្ងៃ​ទី​០១ ខែកញ្ញា ឆ្នាំ​២០២៣ ក្រោយ​ពី​មានរឿង​អាស្រូវ​ជា​ច្រើន​ដែល​ពាក់ព័ន្ធ​និង​បទល្មើស​ខុសច្បាប់​រឿង​ដឹក​ជញ្ជូន​ខ្យង​.​ស​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ប៉ុន្តែ​ខ្លួនឯង​ជា​ប្រធាន​មន្ទីរ​ជាប់​ពាក់ព័ន្ធ​ដែរ មិនដឹង​ថា រដ្ឋមន្ត្រីក្រសួង​នឹង​ផ្តល់​វាសនា​បែប​ណា​ទេ ខណៈ​ដែល​បាន​ចាត់តាំង​មន្ដ្រីជាន់ខ្ពស់​ក្រសួង​ចុះ​មក​ធ្វើ​អធិការកិច្ច​រួច​ទៅ​ហើយ​នោះ ។

តាម​ប្រភព​បាន​ឲ្យ​ដឹង​ថា ឯកឧត្តម​រដ្ឋមន្ដ្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចាត់តាំង​មន្ដ្រី​ជំនាញ​ជាន់ខ្ពស់​ជា​ច្រើន​រូប ដឹកនាំ​ដោយ​ឯកឧត្តម គង់ វ៉ា​ញ អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​ចុះ​មក​ធ្វើ​អធិការកិច្ច​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​លោក​អ៊ី ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកោះកុង និង​លោក ព្រំ សុ​វ​ណ្ណា នាយ​ផ្នែក​ជលផល​បូ​ទុម​សាគរ ជុំវិញ​ករណី​ឃុប​ឃិត​ពី​ឈ្មួញ​រកស៊ី​ខ្យង​.​ស និង​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​តាម​ឆកសមុទ្រ​ថ្ម​.​ស ក្នុងស្រុក​ស្រែអំបិល និង​ស្រុក​បូ​ទុម​សាគរ ខេត្តកោះប្រភព​បន្ត​ទៀត​ថា រយៈពេល​២​ថ្ងៃ កាលពី​ថ្ងៃ​ទី​២៧ និង​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០២៣ មន្ដ្រី​ជំនាញ​ជាន់ខ្ពស់​២​រូប ដែល​ឯកឧត្តម​រដ្ឋមន្ដ្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចាត់តាំង​ឲ្យ​ចុះ​មក​ធ្វើ​អធិការកិច្ច​បើក​ការ​ស៊ើបអង្កេត​ទៅ​លើ​លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង និង​លោកនាយ​ផ្នែក​ជលផល​បូ​ទុម​សាគរ ។

មន្ត្រី​ជំនាញ​ជាន់ខ្ពស់​ដែល​រដ្ឋមន្ត្រី​ចាត់តាំង​ឲ្យ​ចុះ​មក​នោះ មាន​ឯកឧត្តម គង់ វ៉ា​ញ អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន ឯកឧត្តម ពុំ សុ​ថា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល និង​មន្ត្រី​ជំនួយការ​៣​រូប​ទៀត​ជា​អ្នក​កត់ត្រា​ផង​ដែរ ។ នៅ​រសៀល​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ នេះ ឯកឧត្តម គង់​វ៉ា​ញ (Kong Vanh) អគ្គាធិការ​នៃ​អគ្គាធិការដ្ឋាន​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ថា លទ្ធផល​ធ្វើ​រួច​ហើយ កំពុង​ដាក់​ជូន​ថ្នាក់ដឹកនាំ​ហើយ​មិន​ទាន់​មាន​ចំណាត់ការ​ទេ​សុំ​គោលការណ៍​ឯកឧត្តម​រដ្ឋមន្ត្រី​សិន ។

លោក អ៊ី ម៉េ​ង​លាង ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តកោះកុង និង​លោក ព្រំ សុ​វ​ណ្ណា នាយ​ផ្នែក​ជលផល​បូ​ទុម​សាគរ ក្រោយ​ពី​មានការ​បែកធ្លាយ​ក្រដាស​វេរ​លុយ​តាម​ធនាគារ​វី​ង និង​តាម​ធនាគារ​អេ​ស៊ី​លី​ដា​ជា​ច្រើន​សន្លឹក ដែល​ឈ្មួញ​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ និង​ដឹក​ជញ្ជូន​ខ្យង​.​ស ទៅ​លក់​នៅ​ប្រទេស​វៀតណាម​គ្មាន​លិខិតអនុញ្ញាត​ពី​ក្រសួងកសិកម្ម​ជា​ច្រើន​លាន​រៀល ជា​ថ្នូរ​បិទ​ភ្នែក​ខ្ទប់​ត្រចៀក​ធ្វើ​មិនដឹងមិនឮ​ដោយ​គ្មាន​វិធានការ​បង្ក្រាប​ធ្វើ​ឲ្យ​ហិនហោច​ដល់​ធនធានធម្មជាតិ​មច្ឆា​សមុទ្រ ពិសេស នៅ​បូ​ទុម​សាគរ ។

ចំពោះ​ក្រដាស​បែកធ្លាយ​វេរ​លុយ​តាម​ធនាគារ​វី​ង និង​តាម​ធនាគារ​អេ​ស៊ី​លី​ដា ដែល​ឈ្មួញ​នេសាទ​ប្រើប្រាស់​ឧបករណ៍​ល្មើសច្បាប់ និង​ដឹក​ជញ្ជូន​ខ្យង​.​ស​ទៅ​លក់​នៅ​ប្រទេស​វៀតណាម គ្មាន​លិខិតអនុញ្ញាត​ពី ក្រសួងកសិកម្ម​ជា​ច្រើន​សន្លឹក​វេរ​ទៅ​ឲ្យ​មន្ត្រី​ជលផល​បូ​ទុម​សាគរ និង​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់​នោះ មាន​ចំនួន​២៦​សន្លឹក ដែល​មាន​លុយ​ចាប់ពី​៥០​ម៉ឺន​រៀល ,៧០​ម៉ឺន រៀល ,១​លាន​រៀល , ២​លាន​រៀល រហូត​ដល់​៤​លាន​រៀល​នេះ មិន​រាប់​បញ្ចូល​ការ​ពិន័យ​អន្ដរកាល​លើ​ការ​ចាប់​រថយន្ដ ដឹក​ជញ្ជូន​ខ្យង​.​ស និង ការ​ចាប់​ទូក​នេសាទ​អូស​ខ្យង​.​ស​នោះ​ទេ ។

ហើយ​ថ្មី​ៗ​នេះ ដែរ​ក៏​មានការ​បែកធ្លាយ​សម្លេង​អ្នក​រកស៊ី​ខ្យង​.​ស​ឈ្មោះ​ដាំ និង​សម្លេង​មន្ត្រី​ជលផល​បូ​ទុម​សាគរ​ទារ​លុយ​សំណូក​ពុក​រលួយ​ពី​មេ​ឈ្មួញ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ល្មើសច្បាប់​អូស​ខ្យង​.​សយ​ក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ឈ្មោះ​ជី​វ័​ន្ដ​ផង ។

ហើយ​រហូត​មក​ដល់​ពេល​នេះ លោក​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកោះកុង​នោះ បាន​ដក​លោកនាយ​ផ្នែក​ជលផល់​នោម​ក​បញ្ឈរជើង ហើយ​ឯ​ខ្លួន​លោក​ផ្ទាល់​វិញ​ថ្នាក់ដឹកនាំ​ក្រសួង​នៅ​មិន​ទាន់​មាន​ចំណាត់ការ​នៅឡើយ ប្រហែលជា​លោក​ប្រធាន​មន្ទីរ​នោះ​គិត​ថា ខ្លួនឯង​មិន​ជាប់​ពាក់ព័ន្ធ​ហើយ​មើលទៅ បានជា​ខំ​ដក​កូនចៅ​យ៉ាង​ប្រញាប់ប្រញាល់​ឲ្យ​ផុត ដើម្បី​ផ្តាច់ទំនាក់ទំនង​ឲ្យ​លឿន​ពី​ក្រុម​ឈ្មួញ​ល្មើសច្បាប់​ដែល​ប្រើប្រាស់​ឧបករណ៍ នេសាទ​ល្មើសច្បាប់​អូស​ខ្យង​.​សយ​ក​ទៅ​លក់​នៅ​ប្រទេស​វៀតណាម​នោះ​ហើយ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​លើ​កាសែត​កោះសន្តិភាព​នៅ​ពេល​ក្រោយ​ទៀត ។

អត្ថបទសរសេរ ដោយ