ខេត្តកោះកុង ៖ ការពិតត្រូវបានលាតត្រដាង! ក្រោយពីមានការបែកធ្លាយក្រដាសវេរលុយតាមធនាគារវីង និងតាមធនាគារអេស៊ីលីដា ជាច្រើនសន្លឹក ដែលឈ្មួញនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងដឹកជញ្ជូនខ្យង.សទៅលក់ប្រទេសវៀតណាម គ្មានលិខិតអនុញ្ញាតិពីក្រសួងកសិកម្ម ជាច្រើនលានរៀលជាថ្នូរបិទភ្នែក ខ្ទប់ត្រចៀក ធ្វើមិនដឹងមិនលឺ ដោយគ្មានវិធានការបង្ក្រាប ធ្វើឲ្យហិនហោចដល់ធនធានធម្មជាតិមច្ឆាសមុទ្រ ពិសេសនៅបូទុមសាគរ។
ចំពោះក្រដាសបែកធ្លាយវេរលុយតាមធនាគារវីង និងតាមធនាគារអេស៊ីលីដា ដែលឈ្មួញនេសាទប្រើប្រាស់ឧបករណ៍ល្មើសច្បាប់ និងដឹកជញ្ជូនខ្យង.ស ទៅលក់នៅប្រទេសវៀតណាម គ្មានលិខិតអនុញ្ញាតិពីក្រសួងកសិកម្ម ជាច្រើនសន្លឹកវេរទៅឲ្យមន្ត្រី… ជលផលបូទុមសាគរ និងមន្ត្រី… នៅមន្ទីរ មានចំនួន២៦សន្លឹក ដែលមានលុយចាប់ពី៥០ម៉ឺនរៀល, ៧០ម៉ឺនរៀល, ១លានរៀល, ២លានរៀល រហូតដល់៤លានរៀល នេះមិនរាប់បញ្ចូលការពិន័យអន្ដរកាល លើការចាប់រថយន្ដដឹកជញ្ជូនខ្យង.ស និងការចាប់ទូកនេសាទអូសខ្យង.សនោះទេ ។
ថ្មីៗនេះដែរ ក៏មានការបែកធ្លាយសម្លេងអ្នករកស៊ីខ្យង.ស ឈ្មោះដាំ និងសម្លេងមន្ត្រីជលផល
បូទុមសាគរ ទារលុយ សំណូកពុករលួយ ពីមេឈ្មួញប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់អូសខ្យង.សយកទៅលក់នៅប្រទេសវៀតណាម ឈ្មោះ ជីវ័ន្ដ ថែមទៀតផង។
មិនអាចទាក់ទងសុំការបំភ្លឺបានទេ ព្រោះទូរស័ព្ទរបស់អ្នកទទួលប្រាក់ចូល តែអត់មានអ្នក
លើក។
ព័ត៌មានបន្ថែម និងឯកសារ នឹងមានផ្សាយជូនបន្តនៅលើកាសែតកោះសន្តិភាព ក្រោយពីទទួលបានការបំភ្លឺពីមន្ត្រី និងអ្នកពាក់ព័ន្ធ ៕ ដោយ ៖ សហការី
ចែករំលែកព័តមាននេះ