ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរសៀមរាប និង UNICEF រួមកម្លាំងជួយជនភៀសខ្លួនពីការឈ្លានពានរបស់ថៃ

3 ម៉ោង មុន

សៀមរាប៖​ អាជ្ញាធរសៀមរាប និង អង្គការ UNICEF បានបើកយុទ្ធនាការផ្តល់ទីជម្រក និងអាហារដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងសង្គ្រាមថៃឈ្លានពានកម្ពុជា។ យោងតាមការផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី…

សៀមរាប៖​ អាជ្ញាធរសៀមរាប និង អង្គការ UNICEF បានបើកយុទ្ធនាការផ្តល់ទីជម្រក និងអាហារដល់ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងសង្គ្រាមថៃឈ្លានពានកម្ពុជា។

យោងតាមការផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០២៥ អាជ្ញាធរខេត្តសៀមរាប បានបើកកិច្ចប្រជុំបន្ទាន់មួយជាមួយអង្គការ ​UNICEF​ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការផ្តល់ជំនួយមនុស្សធម៌ជាបន្ទាន់ដល់ប្រជាពលរដ្ឋដែលបានជម្លៀសខ្លួនចេញពីតំបន់សមរភូមិមុខ មកកាន់ទីតាំងសុវត្ថិភាពក្នុងភូមិសាស្ត្រខេត្តសៀមរាប។

ជំនួបពិភាក្សាដ៏សំខាន់នេះ ត្រូវបានធ្វើឡើងក្រោមវត្តមានលោកស្រី ​ម៉ននី រង្សី​ អភិបាលរងខេត្ត តំណាង​ឯកឧត្តម ​ប្រាក់ សោភ័ណ​ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប។

បើតាមរដ្ឋបាលខេត្ត, ខ្លឹមសារសំខាន់នៃកិច្ចពិភាក្សាគឺការដោះស្រាយនូវបញ្ហាប្រឈមធំៗ និងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋរងគ្រោះ ដែលរួមមានការរៀបចំ ​ទីជម្រក​ សមរម្យ និងមានសុវត្ថិភាព ការផ្តល់សេវា ​សុខភាពអនាម័យ​ ការធានា ​អាហារូបត្ថម្ភ​ គ្រប់គ្រាន់ ការគាំទ្រដល់ ​ការសិក្សារបស់កុមារ​ និងការការពារពីហានិភ័យ ​ការគេងប្រវ័ញ្ច​។

កិច្ចសហការរវាងរដ្ឋបាលខេត្ត និង UNICEF នឹងរួមចំណែកយ៉ាងធំធេងក្នុងការផ្តល់ការគាំទ្រមនុស្សធម៌ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័សដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងជួបការលំបាក៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ