ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យរំលង! មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋថ្នាក់ជាតិលើកដំបូង នឹងបង្ហាញស្នាដៃប្លែកៗនៅសាលចតុម្មុខ

2 ម៉ោង មុន

រាជធានីភ្នំពេញ៖​ ដើម្បីជំរុញចលនាច្នៃប្រតិដ្ឋថ្មីៗ និងលើកស្ទួយវិស័យសិប្បកម្មដ៏ចំណាស់នៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសរៀបចំកម្មវិធីដ៏ធំគឺ ​“មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋទូទាំងប្រទេសលើកទី១ ឆ្នាំ២០២៥”​។ បើតាមក្រសួងវប្បធម៌, ព្រឹត្តិការណ៍សំខាន់នេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ…

រាជធានីភ្នំពេញ៖​ ដើម្បីជំរុញចលនាច្នៃប្រតិដ្ឋថ្មីៗ និងលើកស្ទួយវិស័យសិប្បកម្មដ៏ចំណាស់នៅកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសរៀបចំកម្មវិធីដ៏ធំគឺ ​“មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋទូទាំងប្រទេសលើកទី១ ឆ្នាំ២០២៥”​។

បើតាមក្រសួងវប្បធម៌, ព្រឹត្តិការណ៍សំខាន់នេះនឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺនៅថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ​ទី២០ និងទី២១ ខែធ្នូ ឆ្នាំ២០២៥​ នៅឯ ​សាលចតុម្មុខ​។ មហោស្រពនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកទឹកចិត្តឱ្យមានការប្រើប្រាស់គំនិតច្នៃប្រតិដ្ឋខ្ពស់ក្នុងផលិតផលសិប្បកម្មខ្មែរ ហើយនឹងមានការប្រកួតប្រជែងស្នាដៃសិប្បកម្មច្នៃប្រតិដ្ឋរបស់និស្សិត ការតាំងបង្ហាញផលិតផលច្នៃប្រតិដ្ឋរបស់សិប្បករ និងកិច្ចពិភាក្សាស្តីពី ​“ការប្រើប្រាស់ពណ៌ធម្មជាតិក្នុងសិប្បកម្មតម្បាញ”​។

ជាមួយគ្នានេះ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អំពាវនាវដល់សាធារណជនទូទៅ ជាពិសេសអ្នកស្រឡាញ់សិល្បៈ និស្សិត និងសិប្បករ ​ចូលរួមក្នុងមហោស្រពសិប្បកម្មច្នៃប្រតិដ្ឋទូទាំងប្រទេសលើកទី១ ឆ្នាំ២០២៥ ឱ្យបានគ្រប់ៗគ្នា​ ដើម្បីគាំទ្រផលិតផលខ្មែរ និងលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ