ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្យង​.​ស សម្រុក​នាំ​ចេញ​ទៅ​វៀតណាម រាប់រយ​តោន​ក្នុង​១​ថ្ងៃ ប្រធាន​មន្ទីរ​កសិកម្ម​សម្ងំ​… (​វី​ដេ​អូ)

1 ឆ្នាំ មុន
  • កោះកុង

នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៣​នេះ មាន​ក្រុម​ឈ្មួញ​វៀតណាម បាន​ចូល​មក​ប្រមូល​ទិញ និង​នាំ​ចេញ​ខ្យង​.​ស ដែល​ជា​ផល​នេសាទ​សមុទ្រ​ចំនួន​២​ទូក ដែល​ទូក​នីមួយ​ៗ​មាន​ចំណុះ​ប្រមាណ​៥០​តោន​ឯណោះ តាម​ច្រក​

ខេត្តកោះកុង ៖ នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៣​នេះ មាន​ក្រុម​ឈ្មួញ​វៀតណាម បាន​ចូល​មក​ប្រមូល​ទិញ និង​នាំ​ចេញ​ខ្យង​.​ស ដែល​ជា​ផល​នេសាទ​សមុទ្រ​ចំនួន​២​ទូក ដែល​ទូក​នីមួយ​ៗ​មាន​ចំណុះ​ប្រមាណ​៥០​តោន​ឯណោះ តាម​ច្រក​កំពង់​ផែ​ឯកជន​មួយ ស្ថិត​ក្នុងស្រុក​ស្រែអំបិល ខេត្តកោះកុង ហើយ​ត្រូវ​ប្រើ​កម្លាំង​កម្មករ​ជញ្ជូន​ឡើង​លើ​ឡាន​តាំងពី​ព្រឹក​ព្រហាមស្រាង​ៗ​មក​ម្ល៉េះ​។

បើ​តាម​មន្ត្រី​សមត្ថកិច្ច​ស្រុក​ម្នាក់ សុំ​មិន​ចេញ​ឈ្មោះ បាន​អះអាង​ប្រាប់​ឱ្យ​ដឹង​ថា ខ្យង​.​ស​ទាំងនេះ ត្រូវ​បាន​ក្រុម​ឈ្មួញ​វៀតណាម ចុះ​ទៅ​ប្រមូល​ទិញ​ពី​តំបន់ហាមឃាត់​មួយ នៃ​ឃុំ​ថ្ម​ស ស្រុក​បុ​ទុម​សាគរ ដែល​ជា​ជង្រុក​ផល​នេសាទ​សមុទ្រ​ចម្រុះ ហើយ​ដឹក​តាម​ទូក​មក​កាន់​ស្រុកស្រែ​អំបិល និង​បន្ត​លើក​ឡើង​ឡាន​ប្រភេទ​យី​ឌុ​ប ចេញ​ទៅ​ប្រទេស​វៀតណាម តាម​ច្រក​ព្រែក​ចាក​ខេត្តកំពត​តែ​ម្តង ។

ប្រភព​ដដែល​បញ្ជាក់​ទៀត​ថា ទោះបីជា ខ្យង​.​ស ត្រូវ​បាន​ច្បាប់​ហាមឃាត់​មិន​អោយធ្វើ​ការ​នេសាទ ឬ​នាំ​ចេញ​យ៉ាងណា​ក៏​ដោយ តែ​ក្នុងអំឡុងពេល​២​ខែ​ចុង​ក្រោយ​មុន និង​ក្រោយ ការ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​នាយក​រដ្ឋមន្ត្រី​ថ្មី​នេះ មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដែល​មាន​សិទ្ធិ​ជា​អាទិភាព​គ្រប់គ្រង​បទល្មើស​ទាំងនេះ ហាក់ដូចជា​បើកដៃ​អោយ​មានការ​នេសាទ​ខ្យង​.​ស លក់​ទៅ​អោយ​ក្រុម​ឈ្មួញ​វៀតណាម​ក្នុង​មួយ​ថ្ងៃ​ៗ រាប់រយ​តោន​យ៉ាង​គ​គ្លើ​ន​។ ទោះបីជា​ផ្ទុះ​ការ​រិះគន់​យ៉ាង​ក្តៅ​គគុក​ពី​បណ្តាញ​សង្គម និង​មាន​ផ្ទុះ​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ដើម្បី​សុំ​ដក​ប្រធាន​ការិយាល័យ​ជលផល ស្រុក​បុ​ទុម​សាគរ យ៉ាងណា​ក្តី ។

លោក​អនុប្រធាន​នាយកដ្ឋាន​ជលផល​មួយ​រូប សុំ​មិន​បញ្ចេញ​ឈ្មោះ បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា ក្នុង​ច្បាប់​ជលផល​ខ្យង​.​ស ត្រូវ​បាន​ហាម​ធ្វើ​នេសាទ​។ ការ​ធ្វើ​នេសាទ​ខ្យង​.​ស បាន​ធ្វើ​អោយ​ប៉ះពាល់​ធនធាន​ជីវៈចម្រុះ​បាតសមុទ្រ​ធ្ងន់ធ្ងរ ហើយ​ត្រូវ​បានការ​ពារ​ដោយ​សហគមន៍​។

លោក​បាន​បញ្ជាក់​ទៀត​ថា បើ​មន្ត្រី​ណា​ម្នាក់​ហ៊ាន​អនុញ្ញាតិ​អោយ​មាន​បទល្មើស​ជលផល​ផ្ទុយ​នឹង​ច្បាប់​នេះ ត្រូវ​តែ​ទទួល​ពិន័យ​រដ្ឋបាល ពាក់ព័ន្ធ​មុខងារ និង​តួនាទី​ទៀត​ផង​។

ប្រភព​មន្ត្រីរាជការ​ខេត្តកោះកុង​ជា​ច្រើន បាន​ផ្ទុះ​ការ​រិះគន់​ថា នីតិវិធី​លោក​ប្រធាន​មន្ទីរ​កសិកម្ម ជា​ល្បិច​ត្រីងៀត​ឆ្លៀត​ពង ដើម្បី​ប្រមូល​ផលប្រយោជន៍ មុន​ពេល​រាជរដ្ឋាភិបាល​ថ្មី​រៀបរយ​ការ​ដឹកនាំ​ដល់​ថ្នាក់​ក្រោម​ជាតិ​។ រហូត​ដល់​ហ៊ាន​ចេញ​មុខ​ប្រឈម​នឹង​ភាព​អាម៉ាស់​គ្រប់​បែប​យ៉ាង ជាមួយ​មហា​ជន និង​អ្នក​សារព័ត៌​មាននៅ​ទី​សាធារណៈ​ទៀត​ផង​។ ល្មម​ដល់​ពេល​យក​គាត់​ចេញពី​ខេត្តកោះកុង​ចេញ​ទៅ ទុក​ឱ្យ​ត្រជាក់​មេជើង​ដល់​ណា​ទៀត​… ហេ​! ហេ​!

គួររំលឹកថាខ្យង​.​ស​ចេញពី​បូ​ទុម​សាគរ ដឹក​ទៅ​ស្រុក​យួន​តាម​ចិត្ត

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ