ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​វ័យ​កម្ពុជា​ ក្លាយជា​តួអង្គ​មេ​ដឹក​នាំ​​ដ៏​លេចធ្លោ​គ្រប់​វេទិកា​នៃ​កិច្ចប្រជុំ​អាស៊ាន

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្លាយជា​តួអង្គ​មេដឹកនាំ​ដ៏​លេចធ្លោ​នៅ​គ្រប់​វេទិកា​នៃ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៤៣ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។ សម្តេច​ធិ​បតី…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក្លាយជា​តួអង្គ​មេដឹកនាំ​ដ៏​លេចធ្លោ​នៅ​គ្រប់​វេទិកា​នៃ​កិច្ចប្រជុំ​អាស៊ាន​លើក​ទី​៤៣ នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា និង​គណៈប្រតិភូ​ជាន់ខ្ពស់​បាន​អញ្ជើញ​ធ្វើ​មាតុ​ភូមិនិវត្តន៍​មក​ដល់​រាជធានី​ភ្នំពេញ​វិញ នា​យប់​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ បន្ទាប់​ពី​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៣ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​រដ្ឋធានី​ហ្សា​ការ​តា នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី ចាប់ពី​ថ្ងៃ​ទី​៤ ដល់​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ តប​តាម​ការ​អញ្ជើញ​របស់ លោក ចូ​កូ វី​ដូ​ដូ ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី និង​ជា​ប្រធាន​អាស៊ាន ។

ក្រោយ​បញ្ចប់​បេសកកម្ម​នេះ បើ​យោង​ទៅ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អ្នកនាំពាក្យ​រាជរដ្ឋាភិ​បាលកម្ពុជា​ស្តី​ពី​ជោគជ័យ​បេសកកម្ម​របស់​សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរា​ជាណាចក្រកម្ពុជា​បាន​កត់​សម្គាល់ថា សម្ដេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​ក្លាយជា​តួអង្គ​មេដឹកនាំ ដ៏​លេចធ្លោ​នៅ​គ្រប់​វេទិកា និង​គ្រប់​កិច្ចប្រជុំ​កំពូល​អាស៊ាន ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​បាន​បញ្ជាក់​ថា កាលដែល​សម្តេច​ក្លាយជា​តួអង្គ​មេដឹកនាំ​ដ៏​លេចធ្លោ​នេះ ពីព្រោះ «​សម្តេច​ជា​នាយក​រដ្ឋមន្ត្រី​វ័យក្មេង​ជាងគេ ប៉ុន្តែ​បាន​បង្ហាញ​នូវ​ទេព​កោសល្យ​ការទូត​ដ៏​ប៉ិន​ប្រសប់ និង​លេចធ្លោ ជា​ពិសេស ក្នុង​កិច្ច​សន្ទនា​ជា​អន្តរជាតិ​កម្រិត​ខ្ពស់ ជាមួយ​មេដឹកនាំ​ក្នុង​តំបន់ និង​មហាអំណាច​លើ​ពិភពលោក ដូចដែល​កម្ពុជា​ធ្លាប់​បាន​ធ្វើ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ គតិ​បណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋមន្ត្រី​»​។

ក្នុង​នោះ​ដែរ អ្នកនាំពាក្យ​រាជ​ដ្ឋា​ភិ​បាល​បាន​បញ្ជាក់​បន្ថែម​ថា «​ជា​រួម​ក្នុងអំឡុងពេល​បំពេញ​បេស​កម្ម ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​ហ្សា​កា​តា សាធារណរដ្ឋ​ឥណ្ឌូ​នេ​ស៊ី ពី​ថ្ងៃ​ទី​៤ រហូត​ដល់​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិ​បតី បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កិច្ច​ពិភាក្សា​ទ្វេភាគី​ត្រីភាគី និង​កិច្ច​សន្ទនា​ក្រៅផ្លូវការ​ចំនួន​៣២​លើក ជាមួយ​ប្រមុខ​រដ្ឋ ប្រមុខ​រដ្ឋាភិបាល ថ្នាក់ដឹកនាំ​កំពូល​ស្ថាប័ន​តំបន់ និង​អន្តរជាតិ មិន​តិច​ជាង​២០​រូប​ឡើយ ។

ទន្ទឹម​គ្នា​នោះ​ដែរ មាន​ធុរជន​អញ្ជើញ​មក​ពី​ប្រទេស ក្នុង​តំបន់​អាស៊ាន និង​អន្តរជាតិ​ជា​ច្រើន​រូប ក៏​បាន​បង្ហាញ​បំណង​ចង់​ជួប​សម្ដែង​ការ​គួរសម ជាមួយ​សម្ដេច​ធិ​បតី ដើម្បី​បង្ហាញ​ការ​គាំទ្រ និង​បំណង​​ចង់មក​បណ្តាក់​ទុក​វិនិយោគ នៅ​កម្ពុជា​ផង​ដែរ ។

អត្ថបទសរសេរ ដោយ