ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​ដឹកនាំ​បក្ស​កម្ពុជា​-​វៀតណាម​-​ឡាវ​៖ សភាព​​ការណ៍​បច្ចុប្បន្ន​ត្រូវ​ពង្រឹង​សាមគ្គីភាព​និង​​គាំទ្រ​គ្នា

8 ខែ មុន

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​អគ្គ​លេខាធិការ​បក្ស​ប្រជាជន​បដិវត្ត​ឡាវ​ បាន​ឯកភាព​គ្នា​ថា ក្នុង​សភាពការណ៍​បច្ចុប្បន្ន បក្ស និង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​បី ត្រូវ​ពង្រឹង​នូវ​សាមគ្គីភាព…

រាជធានី​ភ្នំពេញ ៖ គណបក្ស​ប្រជាជន​កម្ពុជា អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀតណាម និង​អគ្គ​លេខាធិការ​បក្ស​ប្រជាជន​បដិវត្ត​ឡាវ​ បាន​ឯកភាព​គ្នា​ថា ក្នុង​សភាពការណ៍​បច្ចុប្បន្ន បក្ស និង​ប្រជា​ជន​នៃ​ប្រទេស​ទាំង​បី ត្រូវ​ពង្រឹង​នូវ​សាមគ្គីភាព សហការ​ជិត​ស្និ​ទ្ធិ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន គណបក្ស​ប្រជាជន​កម្ពុជា​បាន​ឲ្យ​ដឹង​ថា នា​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៣ ជំនួប​កំពូល​រវាង​លោក​ង្វៀ​ន ហ៊ូ​ចុង អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយ​នីស្ត​វៀតណាម​, សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក ថង​លុន ស៊ី​សុ​លី​ត អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ ម​ជ្ឈឹ​ម​បក្ស​ប្រជាជន​បដិវត្ត​ឡាវ បាន​ប្រព្រឹត្ត​ទៅ​នៅ​រដ្ឋ​ធានី​ហាណូយ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ។

នា​ឱ​កា​នោះ ថ្នាក់ដឹកនាំ​បក្ស​ទាំង​បី​បាន​សង្កត់ធ្ងន់​អំពី​ប្រពៃណី​សាមគ្គីភាព​ជិត​ស្និ​ទ្ធិ​ជា​ប្រវត្តិសាស្ត្រ ក្នុង​ការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក រវាង​បក្ស និង​ប្រជាជន​នៃ​ប្រទេស​ទាំង​បី គឺជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ និង​ជា​កត្តា​ដ៏​សំខាន់​បំផុត​ដែល​ជា​ប្រភព​កម្លាំង​ដ៏​ខ្លាំងក្លា ក្នុង​បុព្វហេតុ​តស៊ូ​រំដោះជាតិ និង​ដណ្តើម​ឯករាជ្យ​ក្នុង​អតីតកាល ក៏​ដូច​ជា​ក្នុង​កិច្ចការ​ការពារ និង​កសាង​ប្រទេស​រៀង​ៗ​ខ្លួន​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ទន្ទឹម​នឹង​នោះ ថ្នាក់ដឹកនាំ​បក្ស​ទាំង​បី​បាន​ប្ដេជ្ញា​ចិត្ត​រួម​គ្នា​រក្សា និង​បន្ត​ពូន​ជ្រុំ​ទំនាក់ទំនង​រវាង​កម្ពុជា​-​ឡាវ​-​វៀតណាម នៅ​ពេល​បច្ចុប្បន្ន និង​នា​ពេល​អនាគត​។ អគ្គលេខាធិការ​បក្ស​កុម្មុយនីស្ត​វៀត​ណាម ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​អគ្គលេខាធិការ​បក្ស ប្រជាជន​បដិវត្ត​ឡាវ​បាន​ឯកភាព​គ្នា​ថា «​ក្នុង​សភាពការណ៍​បច្ចុប្បន្ន បក្ស​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​បី ត្រូវ​ពង្រឹង​នូវ​សាមគ្គីភាព សហការ​ជិត​ស្និទ្ធ និង​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក ចាត់​ទុក​ទំនាក់ទំនង​រវាង​បក្ស ទាំង​បី​ជា​មូលដ្ឋាន​គ្រឹះ​សម្រាប់​តម្រង់​ទិស​ទំនាក់ទំនង​ស្អិតរ​មួ​ត​រវាង​ប្រទេស​ទាំង​បី ពង្រឹង​សសរស្តម្ភ លើ​វិស័យ​ការពារ​ជាតិ និង​សន្តិសុខ ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការ​បរទេស ជំរុញ​ថែម​ទៀត​នូវ កិច្ច​សហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ អប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា ទេសចរណ៍ និង​កសិកម្ម ជំរុញ កិច្ច​សហប្រតិបត្តិការ​រវាង​ស្ថាប័ន​របស់​បក្ស រដ្ឋ​រណសិរ្ស អង្គការ​មហាជន និង​ថ្នាក់​ក្រោម​ជាតិ​ន ប្រទេស​ទាំង​បី ដោយ​ឈរ​លើ​មូលដ្ឋាន​នៃ​សក្តានុពល និង​ភាព​ខ្លាំង​របស់​ប្រទេស​នីមួយ​ៗ» ។

ភាគី​ទាំង​បី បាន​ឯកភាព​បន្ត​លើកកម្ពស់​យន្តការ​ដែល​មាន​ស្រាប់​ប្រកបដោយ​ប្រសិទ្ធភាព និង​ស្រាវជ្រាវ បង្កើត​យន្តការ​កិច្ច​សហប្រតិបត្តិការ​ថ្មី​មួយ​ចំនួន ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​បក្ស និង​ប្រជាជន នៃ​ប្រទេស​ទាំង​បី សម្រាប់​ជា​ផលប្រយោជន៍​របស់​ប្រជាជន ការ​កសាង​និង​ការពារ​សន្តិភាព ស្ថិរភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​នៅ​ក្នុង​តំបន់ និង​ពិភពលោក ។

អត្ថបទសរសេរ ដោយ