ម៉ូតូ២គ្រឿងពន្លះគ្នា ស្លា.ប់២នាក់ របួសធ្ងន់ម្នាក់
- សៀមរាប
ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បុ.កគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យ
ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បុ.កគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យ
ខេត្តសៀមរាប ៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងម៉ូតូ បុ.កគ្នាយ៉ាងពេញទំហឹង បណ្តាលឱ្យស្លា.ប់២ របួសធ្ងន់ម្នាក់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ ត្រង់ចំណុចចន្លោះបង្គោលគីឡូម៉ែត្រលេខ ៣៨-៣៩ លើផ្លូវជាតិលេខ៦៧ ស្ថិតក្នុងភូមិខ្នាររង្វាស់ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
លោកវរសេនីយ៍ឯក ឡុង សំណាង អធិការនគរបាលស្រុកបន្ទាយស្រី បានប្រាប់តាមតេឡេក្រាមកាលពីរសៀលថ្ងៃទី៧ កញ្ញា ឆ្នាំ២០២៣នេះថា ភាគីខាងម៉ូតូមួយគ្រឿងម៉ាក Honda Excitor ពណ៍ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះក្រង់ រ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិគោក ស្រុកវ៉ារិន ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប (បានស្លាប់នៅនឹងកន្លែងកើតហេតុ) និងអ្នករួមដំណើរម្នាក់ឈ្មោះ រ៉ាត់ ស្រ៊ី ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅជាមួយគ្នាខាងលើ (បានរងរបួសធ្ងន់) ។ ចំណែកភាគីម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1R-9802 បើកបរដោយឈ្មោះ ស៊ុន រិច ភេទស្រី អាយុ ៤១ឆ្នាំ មានទីលំនៅភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប (បានស្លា.ប់នៅនឹងកន្លែងកើតហេតុ) ។ ដោយឡែកម៉ូតូទាំង២គ្រឿងបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
លោកអធិការនគរបាលស្រុកបន្ទាយស្រី បានបន្តថា មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក Honda Excitor ពណ៍ខ្មៅ ជិះគ្នា២នាក់ បានធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ បានបុ.កជាមួយនឹងម៉ូតូមួយគ្រឿងទៀតម៉ាក Honda Dream បើកបរដោយស្ត្រីម្នាក់ មានទិសដៅពីលិចទៅកើត បណ្តាលឱ្យអ្នកបើកបរម៉ូតូទាំងសងខាងបាត់បង់ជីវិតទាំង២នាក់ ចំណែកអ្នករួមដំណើរម្នាក់បានបាត់បង់ជីវិត ។
លោកអធិការបានបន្តថា មូលហេតុបណ្តាលមកពីអ្នកបើកបរម៉ូតូម៉ាកហុងដា ពាក់ផ្លាកលេខកំពង់ស្ពឺ 1R-9802 បត់ឆ្វេងខ្វះការប្រុង ប្រយ័ត្ន និងអ្នកបើកបរម៉ូតូម៉ា កHonda Excitor បើកបរក្នុងល្បឿនលឿន។
ក្រោយកើតហេតុ កម្លាំងជំនាញចរាចរណ៍បានចុះធ្វើការវាស់វែង រួចយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកបន្ទាយស្រី ដើម្បីចាត់ការតាមនីតិវិធី ។
បច្ចុប្បន្ន ស.ពជនរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងនគរបាលជំនាញប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួសធ្ងន់ម្នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ