ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ស្ទាវ​ដែល​កា​.​ប់​កម្មករ​ហាង​ស្រា​ក្រឡុក​ចាប់​​ខ្លួន​បាន​ទាំងអស់​មាន​១១​នាក់

8 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្ទាវ​១​ក្រុម​ដែល​កាប់​ទៅ​លើ​កម្មករ​ហាង​ស្រា​ក្រឡុក​នៅ​មុខ​វេទិការ​សួន​មាន​ជ័យ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ទាំងអស់​មាន​ចំនួន​១១​នាក់ និង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។ លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា…


ខេត្តបន្ទាយមានជ័យ ៖ ក្មេង​ស្ទាវ​១​ក្រុម​ដែល​កាប់​ទៅ​លើ​កម្មករ​ហាង​ស្រា​ក្រឡុក​នៅ​មុខ​វេទិការ​សួន​មាន​ជ័យ ត្រូវ​សមត្ថកិច្ច​បង្ក្រាប​និង​ឃាត់ខ្លួន​បាន​ទាំងអស់​មាន​ចំនួន​១១​នាក់ និង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​ចាត់ការ​តាម​ច្បាប់ ។

លោក​វរសេនីយ៍ឯក ស៊ី ឌី អធិការ​នគរបាល​ក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ក្មេង​ស្ទាវ​យុវជន​ទំនើង​ដែល​ចាប់​កាច់​គ្នា​បង្ក្រាប​បាន​មាន​ចំនួន​១១​នាក់​មាន​១.​ឈ្មោះ សែ​ម ជី​ង​អឺ អាយុ​២០​ឆ្នាំ ២.​ឈ្មោះ រិ​ន សីលា អាយុ​១៨​ឆ្នាំ ៣.​ឈ្មោះ ផល សំណាង អាយុ​១៨​ឆ្នាំ ៤.​ឈ្មោះ ស្រី បូ​ខៀវ អាយុ​២៣​ឆ្នាំ ៥.​ឈ្មោះ បូរ អាយុ​១៨​ឆ្នាំ ៦.​ឈ្មោះ ស្រួយ ទេព​ពន្លឺ អាយុ​១៦​ឆ្នាំ ៧.​ឈ្មោះ មុត សុ​ពី​ន អាយុ​១៧​ឆ្នាំ ៨.​ឈ្មោះ ថា សុខ​ធា អាយុ​១៧​ឆ្នាំ ៩.​ឈ្មោះ ទូច សំណាង អាយុ​២០​ឆ្នាំ ១០.​ឈ្មោះ ហួត ហេង អាយុ​១៨​ឆ្នាំ ១១.​ឈ្មោះ ហួត អាយុ​១៦​ឆ្នាំ​១២.​ឈ្មោះ កៅ សំណាង អាយុ​១៥​ឆ្នាំ រស់នៅ​ក្រុង​សិរី​សោភ័ណ​។

លោក​បាន​បញ្ជាក់​ថា កាលពី​យប់​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៧ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​វេទិការ​សួន​មាន​ជ័យ ស្ថិត​ភូមិ​បី សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ មាន​ក្មេង​ស្ទាវ​ទំនើង​បាន​ធ្វើ​សកម្មភាព​កាប់​ចាក់​និង​កាប់​និង​គប់​គ្នា​ទៅ​វិញ​ទៅ​មក បណ្តាល​របួស​២​នាក់​និង​រង​ការ​ខូចខាត​ម៉ូតូ​១​គ្រឿង​ដែល​បង្ក​អសន្តិសុខ និង​សណ្តាប់ធ្នាប់​ក្នុង​ធ្វើ​អោយ​ប្រជាពលរដ្ឋ​មាន​ភ័យ​ខ្លាច​ធ្វើ​ភូមិ​.​ឃុំ​គ្មាន​សុវត្ថិភាព​។

លោក​វរសេនីយ៍ឯក ស៊ី ឌី បាន​បញ្ជាក់​ថា ក្រោយ​ក្មេង​ស្ទាវ​ទំនើង​ធ្វើ​សកម្មភាព​កាប់​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក​កម្លាំង​ជំនាញ​ចុះ​អន្តរាគមន៍​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​បាន​ចំនួន​១១​នាក់ ក្រោយ​សាកសួរ​ចម្លើយ​​សារភាព​ថា ​មូលហេតុ​ក្មេង​ស្ទាវ​ទំនើង​១​ក្រុម​កាប់​ចាក់​គ្នា​គឺ​បង្ក​ឡើង​ដោយ​ក្មេង​ទំនើង​១​ក្រុម​បាន​ទៅ​ស្រលាញ​ស្រី​របស់​ពួក​គេ​ទើប​ខឹង​តាម​កាប់ ក្រោយ​សាកសួរ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ដើម្បី​អនុវត្តន៍​តាម​ច្បាប់ ។

ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ