ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹក​ភ្លៀង​វា.យប្រហារ​នៅ​អឺរ៉ុប​ ​ឆ.ក់យកជីវិត​មនុស្សច្រើន​នាក់​

2 ឆ្នាំ មុន

ក្រិ​ក​-​តួ​ក​គី​-​ប៊ុល​ហ្គា​រី ៖ តាម​AFP​ថា ក្រោយ​ពី​ឆ្លងកាត់​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ ដ៏​អាក្រក់​បំផុត

ក្រិ​ក​-​តួ​ក​គី​-​ប៊ុល​ហ្គា​រី ៖ តាម​AFP​ថា ក្រោយ​ពី​ឆ្លងកាត់​គ្រោះ​មហន្តរាយ​ភ្លើង​ឆេះ​ព្រៃ ដ៏​អាក្រក់​បំផុត ប្រទេស​ក្រិ​ក​នា​ពេល​នេះ​កំពុង​ជួប​ប្រទះ​នឹង​ទឹកជំនន់​ដ៏​សាហា.វ​សម្លា.ប់​មនុស្ស​ច្រើន​នាក់​។

ក្នុង​ប្រទេស​នោះ​ផ្លូវថ្នល់​និង​អគារ​នានា​ត្រូវ​ទឹក​ជន់​លិច​និង​រង​ការ​បំផ្លាញ ហើយ​បណ្ដា​ស្ថានីយ​មេត្រូ​ក៏​ត្រូវ​ទឹក​លិច​ដែរ​។ ចំណែក​បណ្ដា​រថយន្ត​ត្រូវ​ទឹក​ហូរ​នាំ​យក​ទៅ តាម​បណ្ដា​ដង​វិ​ថី​រហូត​ដល់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។ ព្យុះ​មួយ​មានឈ្មោះ​ថា​DANIEL បាន​បោកបក់​យ៉ាង​ខ្លាំង​ចាប់តាំងពី​យប់​ថ្ងៃ​ទី​៤​ កញ្ញា​ មក និង​នាំ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​យ៉ា់ង​គំហុក​នៅ​ភាគ​កណ្ដាល​ប្រទេស​ក្នុង​តំបន់​MAGNESIE ពិសេស​ក្នុង​ទីប្រជុំជន​តំបន់​នោះ​ក្រុង​កំពង់​ផែ​VOLOS និង​នៅ​តំបន់​ភ្នំ​PELION ។ ទឹកជំនន់​នៅ​ក្រិ​ក​បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៤​នាក់​និង​៤​នាក់​ទៀត​បាត់​ខ្លួន​។ ទីក្រុង​អា​ថែ​ន​វិ​ថី​នានា​ក៏​ត្រូវ​ទឹក​ជន់​លិច​ដែរ​។

នៅ​ជាប់​ព្រំដែន​ក្រិ​ក​ប្រទេស​តួ​ក​គី​និង​ប៊ុល​ហ្គា​រី ក៏​ជួប​ប្រទះ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​បណ្ដាល​ឲ្យ​មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​ដែរ​។ មនុស្ស​យ៉ាងតិច​៦​នាក់​ស្លាប់​នៅ​តួ​ក​គី​និង​២​នាក់​ទៀត​បាត់​ខ្លួន រួច​មនុស្ស​៣១​នាក់​រង​របួស​។ នៅ​ក្រុង​អី​ុ​ស្តង់​ប៊ុល​បណ្ដា​វិ​ថី​ត្រូវ​ទឹក​ជន់​លិច​។

នៅ​ប្រទេស​ប៊ុល​ហ្គា​រី​មនុស្ស​យ៉ាងតិច​៣​នាក់​ស្លា.ប់​និង​២​នាក់​ទៀត​បា.ត់​ខ្លួន​នៅ​តំបន់ឆ្នេរ​សមុទ្រ​ខ្មៅ​។ អ្នកទេសចរ​ច្រើន​ពាន់​នាក់​រង​ការ​ប៉ះពាល់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ