ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ronaldo គ្មាន​ឈ្មោះ​ក្នុង​បញ្ជី​ប្រជែង​ពាន Ballon d’Or លើក​ដំបូង​ក្នុង​រយៈពេល​២០​ឆ្នាំ

10 ខែ មុន

បារាំង ៖ នេះ​គឺជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ ២០០៣ ដែល​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano

បារាំង ៖ នេះ​គឺជា​លើក​ដំបូង​ចាប់តាំងពី​ឆ្នាំ ២០០៣ ដែល​កំពូល​ខ្សែប្រយុទ្ធ​ព័រ​ទុ​យ​ហ្គា​ល់ Cristiano Ronaldo គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​បេក្ខភាព​៣០​រូប​ចុង​ក្រោយ ដើម្បី​ប្រជែង​ពានរង្វាន់​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ប្រចាំឆ្នាំ ២០២៣ ឬ Ballon d’Or 2023 ដែល​ពានរង្វាន់​ដ៏​សំខាន់​បំផុត​មួយ​នេះ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ទស្សនាវដ្តី​បារាំង France Football ចាប់តាំងពី​ឆ្នាំ ១៩៥៦ ។

នេះ​ជា​រឿង​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ចាប់តាំងពី​ប្រធាន​ក្រុម​ជម្រើសជាតិ​ព័រ​ទុ​យ​ហ្គា​ល់​រូប​នេះ លេច​វត្តមាន​ក្នុង​បញ្ជី​នេះ​ជា​លើក​ដំបូង នៅ​ពេល​រូបគេ​ជា​កីឡាករ​របស់​ក្រុម Manchester United ក្នុង​ឆ្នាំ ២០០៣ ហើយ​ជា​បន្តបន្ទាប់ CR7 តែងតែមាន​ឈ្មោះ​ជាប់លាប់​ក្នុង​បញ្ជី​បេក្ខភាព​ប្រជែង​ពានរង្វាន់​ឯកត្តជន​ដ៏​ធំ​បំផុត​នៅ​ក្នុង​វិស័យ​បាល់ទាត់​មួយ​នេះ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ រដូវ​កាល ២០២៣-២៤ Ronaldo ធ្វើ​ពុំ​សូវ​បាន​ល្អ​នោះ​ទេ ក្រោយ​ផ្លាស់​ប្តូរ​ទៅ​ចូលរួម​ជាមួយ​ក្លិប Al Nassr នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត (Saudi Pro League) បូក​រួម​នឹង​ការ​បរាជ័យ​របស់​គេ​ជាមួយ​ព័រ​ទុ​យ​ហ្គា​ល់ នៅ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក World Cup នៅ​កា​តា ដែល​ជា​នាំ​ឱ្យ​ខ្សែប្រយុទ្ធ​វ័យ​៣៨​ឆ្នាំ​រូប​នេះ គ្មាន​ឈ្មោះ​ជា​លើក​ដំបូង​នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ ខណៈ​ដែល​រូបគេ​បាន​ឈ្នះ​ពានរង្វាន់​ដ៏​សំខាន់​មួយ​នេះ ៥​ដង​រួច​មក​ហើយ ពោល​គឺ​នៅ​ឆ្នាំ ២០០៨ ២០១៣ ២០១៤ ២០១៦ និង ២០១៧​ ។

បញ្ជី​ឈ្មោះ​កីឡាករ​៣០​រូប​ចុង​ក្រោយ​ប្រជែង​ពានរង្វាន់ Ballon d’Or 2023 ៖

បញ្ជី​ឈ្មោះ​កីឡាការិនី​៣០​រូប​ចុង​ក្រោយ​ប្រជែង​ពានរង្វាន់ Ballon d’Or 2023 ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ