ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFC U-23 ៖ បើក​ឆាក​ពូ​ល J កម្ពុជា​រកបាន​១​ពិន្ទុ ក្រោយ​ស្មើ​លី​បង់

10 ខែ មុន
  • ភ្នំពេញ

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U-23) បាន​បញ្ចប់​៩០​នាទី

អា​រ៉ា​ប៊ី​សា​អូឌីត ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U-23) បាន​បញ្ចប់​៩០​នាទី ការ​ប្រកួត​បើក​ឆាក​ពូ​ល J នៃ​វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-23 Asian Cup 2024 ដោយ​ស្មើ​លទ្ធផល ២-២ ទល់​នឹង​ក្រុមបាល់ទាត់​ជម្រើសជាតិ​លី​បង់​អាយុ​ក្រោម​២៣​ឆ្នាំ នៅ​ឯ​កីឡដ្ឋាន Prince Sultan bin Abdul Aziz នៅ​ក្នុង​ទីក្រុង​អា​បា នៃ​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

កម្ពុជា ស្ថិត​នៅ​ក្នុង​ពូ​ល J រួម​ជាមួយនឹង​ម្ចាស់ផ្ទះ​អា​រ៉ា​ប៊ី​សា​អូឌីត ដែលជា​​ក្រុម​ការពារ​តំណែង​ជើងឯក​ លី​បង់ និង​ម៉ុង​ហ្គោ​លី​។ ឆ្លងកាត់​ការ​ប្រកួត​ជុំ​ទី​១ អា​រ៉ា​ប៊ី​សា​អូឌីត ឈរ​កំពូល​តារាង​ក្រោយ​ឈ្នះ​ម៉ុង​ហ្គោ​លី ដោយ​លទ្ធផល ៣-១ ខណៈ​ដែល​លី​បង់ នៅ​លេខ​២ និង​កម្ពុជា នៅ​លេខ​៣​។

កម្ពុជា នៅ​សល់​២​ប្រកួត​ទៀត ដោយ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៣ ត្រូវ​ប៉ះ​ម៉ុង​ហ្គោ​លី មុន​ពេល​បន្ត​ជួប​ម្ចាស់ផ្ទះ​អា​រ៉ា​ប៊ី​សា​អូឌីត នៅ​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២៣ ដែល​ការ​ប្រកួត​ទាំងអស់​សុទ្ធតែធ្វើ​ឡើង​នៅ​កីឡដ្ឋាន Prince Sultan bin Abdul Aziz ។

សូម​ជម្រាប​ថា ពានរង្វាន់ AFC U-23 Asian Cup ត្រូវ​បាន​បង្កើត​ឡើង​​ដំបូង​​នៅ​ក្នុង​ឆ្នាំ ២០១៣ ដែល​គ្រានោះ​នៅ​ជា AFC U-22 Championship និង​ផ្លាស់​បន្ត​ទៅ​ជា AFC U-23 Championship ចន្លោះ​ឆ្នាំ ២០១៦ ដល់ ២០២០ មុន​ពេល​ត្រូវ​បាន​ហៅ​ដូច​សព្វថ្ងៃ​។ ពានរង្វាន់​នេះ ត្រូវ​ឡើង​រៀង​រាល់​២​ឆ្នាំ​ម្តង ដោយ​គិត​រហូត​មក​ទល់​ពេល​នេះ​មាន ៥ ប្រទេស​ហើយ ដែល​ឈ្នះ​ជើងឯក​រួម​មាន ៖ អ៊ី​រ៉ា​ក់ (២០១៣) ជប៉ុន (២០១៦) អ៊ូ​ស​បេ​គី​ស្ថាន (២០១៨) កូរ៉េ​ខាងត្បូង (២០២០) និង អា​រ៉ា​ប៊ី​សា​អូឌីត (២០២២)៕ (​រូបភាព ៖ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា និង thelfadotcom)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ