ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកកាដាហ្វី​ដែល​លាក់​ខ្លួនបដិ​សេធ​ព័ត៌​មាន​ថា​លោក​ត្រូវរបួស

14 ឆ្នាំ មុន

ក្នុង​សារ​មួយ​ផ្សាយកាលពី​យប់​ថ្ងៃ​ទី១៣ ឧសភា ​កន្លង​មក​នេះ​តាម​ទូរទស្សន៍​លីប៊ី ​លោកមូ​អាម៉ាកាដាហ្វី អះ​អាង​ថា ការ​វាយ​ប្រហារ​​តាម​អាកាស​របស់អូតង់​​នឹងពុំ​អាច​ត្រូវលោកឡើយ ពីព្រោះ​លោក​ស្ថិតក្នុង​បេះ​ដូង​របស់ពលរដ្ឋ​លីប៊ី ​ជា​ច្រើនលាននាក់ ។​ សារនេះ​​របស់លោកកា​ដា​ហ្វី​ក៏ត្រូ​វ​ផ្សាយ​តាម​​​វិទ្យុ​រដ្ឋ​លីប៊ីដែរ ដោយ​លោក​អះអាង​​ថា លោកស្ថិត​នៅ​កន្លែង​ដែលកង​យន្ត​ហោះ​របស់អូតង់​ពុំ​អាច​វាយប្រហារ​​ត្រូវ ។
​តាមទូរទស្សន៍​​លីប៊ី JAMAHIRAH

តាមទូរទស្សន៍​​លីប៊ី JAMAHIRAH
ថា ក្នុង​សារនោះ លោកកាដាហ្វី​ថ្លែងថា ខ្ញុំសុំ​និយាយ​​ប្រាប់​ទៅ​ក្រុម​ពួក​កំសាក​ថា ​ខ្ញុំ​ស្ថិត​នៅ​​កន្លែង​មួយ​ដែលពួក​អ្នក​ឯងពុំ​អាចវាយប្រហារ​​ត្រូវ​ និងពុំ​អាចសម្លាប់យើងបាន ។
មុននេះ​បន្តិច​ រដ្ឋាភិបាលលីប៊ី បានបដិសេធ​​ព័ត៌​មាន​​ដែល​ថា មេដឹកនាំ​លីប៊ីត្រូវ​របួស ហើយ​បដិសេធ​ការអះ​អាង​បែបនេះ​របស់​ប្រមុខ​ការទូត​អ៊ីតាលី​​លោក FRANCO FRATTINI ។ ​អ្នក​នាំពាក្យ​​របស់​រដ្ឋាភិបាល​លីប៊ីនិយាយថា ​លោក​កាដាហ្វី​កំពុង​តែ​ដឹកនាំប្រទេស​ លោកពុំ​ត្រូវ​របួស​​​អ្វីឡើយ ៕