ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! បុរស​ម្នាក់​ជួប​គ្រោះ​អកុសល ក្រោយ​ពេល​កាណូត​ស្មាច់​២​គ្រឿង​បុ​.​ក​គ្នា​ពេញទំហឹង

1 ឆ្នាំ មុន
  • ពោធិ៍សាត់

កាណូត​២​គ្រឿង​បាន​បើក​បុ​.​ក​គ្នា​លាន់​ដូច​រន្ទះ បណ្ដាល​ឱ្យ​ភាគី​ម្ខាង​បែកក្បាល​ហូរ​ឈា​.​ម និង​ធ្លាក់ទឹក រហូត​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​

ខេត្តពោធិ៍សាត់ ៖ កាណូត​២​គ្រឿង​បាន​បើក​បុ​.​ក​គ្នា​លាន់​ដូច​រន្ទះ បណ្ដាល​ឱ្យ​ភាគី​ម្ខាង​បែកក្បាល​ហូរ​ឈា​.​ម និង​ធ្លាក់ទឹក រហូត​ស្លា​.​ប់​បា​.​ត់ប​.​ង់​ជី​វិ​.​ត ក្រោយ​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរពេទ្យ​។ ហេតុការណ៍​គ្រោះ​ថ្នាក់លើ​ផ្លូវទឹក​ដ៍​រន្ធត់​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៨​ព្រឹក ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ក្បាល​បឹង​តា​សូ​ខាងលិច ស្ថិត​ក្នុងភូមិ​កោះ​ក្អែក ឃុំ​រាំង​ទិល ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។

លោក​អនុសេនីយ៍ឯក ហែម ឡេ​ង​គា នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​រាំង​ទិល បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​នេះ គឺ​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២៣ មាន​កាណូត​ស្មាច់​ចំនួន​២​គ្រឿង​បាន​បើក​បញ្ច្រាស់​ទិស​គ្នា នៅ​ក្នុង​ព្រៃរនាម​បឹង​ទន្លេសាប​។ ដោយ​មួយ​គ្រឿង​ម៉ាក​សាំ​យ៉ុ​ង​០៥ ម៉ាស៊ីន​ប្រវែង​១០​ម៉ែត្រ បើកបរ​ដោយ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​តាំ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជា​ជនជាតិ​វៀតណាម (​ជិះ​គ្នា​០២​នាក់​) ចំណែក​មួយ​គ្រឿង​ទៀត​ម៉ាក​ហ៊ី​ណូ​តា កម្លាំង​១៨​សេះ ប្រវែង​០៦,៩​ម៉ែត្រ បើកបរ​ដោយ​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ទិន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ (​ជិះ​ជាមួយ​កូន​តូច​ៗ០២​នាក់​)​។

លោក ហែម ឡេ​ង​គា បន្ត​ទៀត​ថា កាណូត​របស់​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​តាំ ទើប​មក​ពី​ទិញ​ត្រី​វិញ ចំ​ណែ​ឯ​កាណូត​របស់​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ទិន បាន​បើក​ទៅ​ទិញ​ត្រី ខណៈ​ពេល​នោះ​កាណូត​ទាំង​ពីរ​គ្រឿង គឺ​បើក​បរ​ក្នុង​ល្បឿន​លឿន​ដូច​គ្នា​។ ហើយដោយ​សារ​តែ​ផ្លូវទឹក​មានការ​បត់បែន ហើយនឹង​បាំង​ព្រៃ​ផង​នោះ លុះ​កាណូត​ទាំង​២​គ្រឿង​បើក​ទៅ​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​បុ​.​ក​គ្នា​តែ​ម្ដង បណ្ដាល​អោយឈ្មោះ ង្វៀ​ង យ៉ាំ​ង​ទិន ត្រូវ​ចំ​ថ្ងាស​បែកក្បាល​ហូរ​ឈា​.​ម និង​ធ្លាក់​ពីលើ​កាណូត​លិច​ក្នុង​ទឹក ប៉ុន្តែ​ជា​អកុសល ពេល​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​នោះ ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លា​.​ប់​តាម​ផ្លូវ​តែ​ម្ដង​។

ទោះបី​យ៉ាងណា ភាគី​អ្នក​បើកកាណូត​ម្ខាង​ទៀត និង​អ្នក​រួម​ដំណើរ​ទាំង​សងខាង ពុំ​មាន​អ្នក​រង​របួស​នោះ​ទេ​។ បច្ចុប្បន្ន ភាគី​ទាំង​សងខាង កំពុង​តែ​សម្របសម្រួល​គ្នា ដោយសារ​ភាគី​ជន​រង​គ្រោះ​ទារ​សំណង​១​ម៉ី​ន​ដុល្លារ​សហរដ្ឋអាមេរិក ឯ​ភាគី​ម្ខាង​ទៀត ពុំ​មាន​លទ្ធភាព​នោះ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ