ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា-ព្រុយនេ ព្រមព្រៀងបង្កើនកិច្ចសហប្រតិបត្តិការផ្តោតជាពិសេសទៅលើវិស័យការពារជាតិ

1 ឆ្នាំ មុន
  • ភ្នំពេញ

ឥណ្ឌូ​នេ​ស៊ី ​៖ ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​ និង​ព្រុយ​នេ​បាន​ព្រមព្រៀង​គ្នា ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​, ការ​ផ្សារ​ភ្ជាប់​វិស័យ​ឯកជន តាម​រយៈ​សភាពាណិជ្ជកម្ម​, និង​ការ​គាំទ្រ​អនុវត្ត​យន្តការ​សន្ទនា​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​ ។…

ឥណ្ឌូ​នេ​ស៊ី ​៖ ប្រមុខ​ដឹកនាំ​ប្រទេស​កម្ពុជា​ និង​ព្រុយ​នេ​បាន​ព្រមព្រៀង​គ្នា ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​ការពារ​ជាតិ ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​, ការ​ផ្សារ​ភ្ជាប់​វិស័យ​ឯកជន តាម​រយៈ​សភាពាណិជ្ជកម្ម​, និង​ការ​គាំទ្រ​អនុវត្ត​យន្តការ​សន្ទនា​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ​ ។

ការ​ព្រមព្រៀង​គ្នា​នេះ​ធ្វើ​ឡើង ​នៅ​ក្នុង​ជំនួប​មួយ​របស់​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា ជាមួយព្រះ​ចៅ​ស៊ុ​ល​តង់ ហា​ជី ហាស​សា​ណា​ល់ បុល​គី​យ៉ា​ស់ មុ​យ​អ៉ី​ហ្សា​ឌី​ន វ៉ា​ឌូ​ឡា​ហ៍ ព្រះមហាក្សត្រ​នៃ​ព្រុយ​ណេ​ដា​រូ​ស្សាឡា​ម កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៣​។

ជា​កិច្ច​ចាប់ផ្តើម​នៃ​កិច្ច​ពិ​ភាក្សា​នោះ សម្តេច​ធិ​បតី បាន​បង្ហាញ​នូវ​ការ​ស្វាគមន៍​ចំពោះ​ជំនួប​នេះ និងបាន​ពាំនាំ​ការ​សួរសុខទុក្ខ​យ៉ាង​កក់ក្តៅ​ពី​សំណាក់ សម្តេច​តេ​ជោ ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ថ្វាយ​ជូន​ចំពោះព្រះ​ចៅ​ស៊ុ​ល​តង់ ផង​ដែរ ។ សម្តេច​ធិ​បតី បាន​លើក​ឡើង​អំពី​ទំនាក់ទំនង​ដ៏​ល្អ​រវាង​កម្ពុជា និងព្រុយ​ណេ ជា​ពិសេសក្នុង​ទិដ្ឋភាពនៃ​វិស័យ​ការពារ​ជាតិ ដែលសម្តេច​ធិ​បតី បាន​ធ្វើ​ទស្សនកិច្ច​មក​កាន់​ព្រុយ​ណេ កាលពីសម្តេច​ធិ​បតីនៅ​ជា​មេបញ្ជាការ​កងទ័ពជើងគោក ។ ជា​កិច្ច​ឆ្លើយ​តប​, ព្រះ​ចៅ​ស៊ុ​ល​តង់ សម្តែង​នូវ​អំណរ​គុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ សម្តេច​ធិ​បតី និងបាន​រំលឹក​អំពី​មិត្តភាព​ដ៏​ជិត​ស្និទ្ធ​រវាង ព្រះ​ចៅ​ស៊ុ​ល​តង់ និងសម្តេច​តេ​ជោ ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ ។

នៅ​ក្នុង​ជំនួប​នេះ​, សម្តេច​ធិ​បតី និងព្រះ​ចៅ​ស៊ុ​ល​តង់ បាន​ពិភាក្សា​ទៅ​លើ​ទិស​ដៅ​អនាគត​នៃ​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និងព្រុយ​ណេ ដែល​ផ្តោត​ជា​ពិសេស​ទៅ​លើ​វិស័យ​ការពារ​ជាតិ​, សន្តិសុខ​, អប់រំ និងបណ្តុះបណ្តាល​ធនធានមនុស្ស​, កសិកម្ម ក៏​ដូច​ជា​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​រវាង​ប្រជាជន និង ប្រជាជន នៃ​ប្រទេស​ទាំង​ពីរ ។ សម្តេច​ធិ​បតី និង ព្រះ​ចៅ ស៊ុ​ល​តង់ បាន​ឯកភាព ក្នុង​ការ​បង្កើន​កិច្ច​សហប្រតិបត្តិការ​លើ​ការ​ទប់ស្កាត់​ឧក្រិ.ដ្ឋកម្ម​ឆ្លង​ដែន​, ការ​ផ្សារ​ភ្ជាប់​វិស័យ​ឯកជន តាម​រយៈ​សភាពាណិជ្ជកម្ម​, និង​ការ​គាំទ្រ​អនុវត្ត​យន្តការ​សន្ទនា​ទ្វេភាគី​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​ប្រទេស​ទាំង​ពីរ ។

ជា​កិច្ចបញ្ចប់​, ព្រះ​ចៅ​ស៊ុ​ល​តង់ បាន​អញ្ជើញ សម្តេច​ធិ​បតី មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រុយ​ណេ នា​ពេល​ខាង​មុខ​នេះ ។ សម្តេច​ធិ​បតី បាន​ឆ្លើយ​តប​ដោយ​វិជ្ជមាន​ចំពោះ​ការ​អញ្ជើញ​នេះ និងបាន​អញ្ជើញ ព្រះ​ចៅ​ស៊ុ​ល​តង់ មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​វិញ​ផង​ដែរ នា​ថ្ងៃ​អនាគត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ