កីឡាករជម្រើសជាតិ១រូប ត្រូវខ្មា.ន់កាំភ្លើ.ងបា.ញ់ប្រហារដោយមិនដឹងមូលហេតុ
ប៉ាណាម៉ា ៖ កីឡាករ Gilberto Hernandez ខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិប៉ាណាម៉ា ត្រូវបាន
ប៉ាណាម៉ា ៖ កីឡាករ Gilberto Hernandez ខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិប៉ាណាម៉ា ត្រូវបាន
ប៉ាណាម៉ា ៖ កីឡាករ Gilberto Hernandez ខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិប៉ាណាម៉ា ត្រូវបានខ្មាន់កាំភ្លើ.ងបា.ញ់សម្លា.ប់នៅក្នុងទីក្រុង Colón ដែលជាទីក្រុងកំពង់ផែ នៃប្រទេសប៉ាណាម៉ា។
យោងតាមប្រភពពីសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី០៥ ខែកញ្ញា កន្លងទៅ បានឱ្យដឹងថា ខ្មាន់កាំភ្លើងបើកការបាញ់ប្រហារទៅលើហ្វូងមនុស្សមួយក្រុម ដែលក្នុងនោះក៏មានខ្សែការពារ Gilberto Hernandez អាយុ២៦ឆ្នាំ។ Hernandez បានស្លា.ប់ និងមនុស្ស៧នាក់ផ្សេងទៀត រងរបួសក្នុងការបា.ញ់ប្រហារនេះ។ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា តើកីឡាករបាល់ទាត់ដែលធ្លាប់លេងឱ្យក្លិប Atlético Independiente រូបនេះ គឺជាគោលដៅនៃការបា.ញ់ប្រហារនេះ ឬក៏ជាមូលហេតុអ្វីនោះទេ?
ការបាញ់ប្រហារនេះ កើតឡើងនៅរសៀលថ្ងៃទី០៣ ខែកញ្ញា កន្លងទៅ។ ខ្មាន់កាំភ្លើង២នាក់ បានបង្ខំអ្នកបើកតាក់ស៊ីឱ្យនាំពួកគេទៅកាន់អគារមួយ នៅក្នុងសង្កាត់ Barrio Norte នៃទីក្រុង ហើយបាញ់ប្រហារលើហ្វូងមនុស្សមួយក្រុម នៅទីនោះតែម្តង។ ខ្មា.ន់កាំភ្លើ.ងបានរត់គេចខ្លួន ប៉ុន្តែក្រោយមកប៉ូលិសចាប់បានជនសង្ស័យម្នាក់ នៅឯអគារផ្ទះល្វែងក្បែរទីនោះ។
កីឡាករ Gilberto Hernandez បានបង្ហាញខ្លួនលើកដំបូង សម្រាប់ក្រុមជម្រើសជាតិប៉ាណាម៉ាក្នុងខែមីនា ឆ្នាំនេះ នៅក្នុងការប្រកួតជាមួយហ្គាតេម៉ាឡា។ សហព័ន្ធបាល់ទាត់ប៉ាណាម៉ា និងក្លិបដែល Gilberto Hernandez បានប្រកបអាជីព បានចូលរួមរំលែកទុក្ខដល់គ្រួសាររបស់កីឡាករូបនេះ។
កន្លងមក ឪពុករបស់ Gilberto Hernandez បានជំរុញយុវជននៅក្នុងទីក្រុង Colón បញ្ឈប់អំពើហិ.ង្សា និងបានអំពាវនាវដល់អាជ្ញាធរចាប់ផ្តើមគម្រោង ដើម្បីជួយសង្គ្រោះយុវជនពីអំពើហិ.ង្សានេះ។ បន្ថែមពីនេះទៀត លោកក៏បានស្នើដល់ឃា.តករ ដែលត្រូវបានចាប់ខ្លួនឱ្យកែខ្លួន និងឈប់បង្កគ្រោះថ្នាក់តទៅទៀត។
អំពើឃា.តកម្មបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងទីក្រុង Colón ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ បន្ទាប់ពីក្រុមក្មេងទំនើង២ក្រុមbanប្រយុទ្ធគ្នា ដើម្បីគ្រប់គ្រងផ្លូវរត់ពន្ធគ្រឿងញៀ.ន។ រហូតមកដល់ពេលនេះ សម្រាប់ឆ្នាំ ២០២៣ មនុស្សជាង៥០នាក់ ត្រូវបានសម្លាប់នៅក្នុងទីក្រុង Colón ដែលជាទីក្រុងមានប្រជាជនប្រមាណ៤ម៉ឺននាក់ ។ ទីក្រុងកំពង់ផែ នៃច្រកចូលខាងជើងប្រទេសប៉ាណាម៉ា គឺជាចំណុចឆ្លងកាត់សម្រាប់គ្រឿងញៀនកូកាអ៊ីន ដែលរត់ពន្ធពីអាមេរិកខាងត្បូងឆ្លងកាត់ប៉ាណាម៉ាទៅកាន់តំបន់អឺរ៉ុប៕ (ប្រភពពី BBC)
ចែករំលែកព័តមាននេះ