ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផឹកស៊ី​ទាស់​ពាក្យ​សម្តី ទាញ​ដែក​វាយ​បុរស​ម្នាក់​រង​របួស នគរបាល​ស្រុក​ប​សេដ្ឋ ឃាត់ខ្លួន​ជន​ដៃដល់

1 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ ផឹកស៊ី​ជាមួយ​គ្នា ទាស់​ពាក្យ​សម្តី​នឹង​គ្នា ទប់​កំហឹង​មិន​បាន បុរស​ម្នាក់​ស្ទុះ​ទាញ​ដែក​វាយ​លើ​បុរស​ម្នាក់​ទៀត បណ្ដាល​ឲ្យ​រង​របួស ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​មួយ​កន្លែង ខណៈ​ជន​ដៃដល់ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន…

ខេត្តកំពង់ស្ពឺ ៖ ផឹកស៊ី​ជាមួយ​គ្នា ទាស់​ពាក្យ​សម្តី​នឹង​គ្នា ទប់​កំហឹង​មិន​បាន បុរស​ម្នាក់​ស្ទុះ​ទាញ​ដែក​វាយ​លើ​បុរស​ម្នាក់​ទៀត បណ្ដាល​ឲ្យ​រង​របួស ត្រូវ​បាន​សាច់ញាតិ​ដឹក​យក​ទៅ​ព្យាបាល​នៅ​គ្លីនិក​មួយ​កន្លែង ខណៈ​ជន​ដៃដល់ ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន ក្រោយ​ព្យាយាម​រត់គេច ។

ករណី​ហិ​.​ង្សា​ខាងលើ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​០៥​នាទី​ព្រឹក​ថ្ងៃ​ទី​០៥ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ក្នុងភូមិ​ព្រៃរ​ងាង ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

បើ​តាម​មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ បាន​ប្រាប់​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ ប៊ិ​ន ទិន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ឃុំ កើតហេតុ​ខាងលើ​។ ចំណែកឯ ជន​រង​គ្រោះ​មានឈ្មោះ ប៉ោ សុខ​ថេ​ង ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ រង​របួស​ត្រង់​ត្របកភ្នែក ។

ប្រភព​ពី​នគរបាល​ស្រុក​ប​សេដ្ឋ បាន​បន្ត​ថា នៅ​មុន​កើតហេតុ ជន​ដៃដល់ និង​ជន​រង​គ្រោះ បាន​ផឹកស៊ី​ជាមួយ​គ្នា ទាស់​ពាក្យ​សម្តី​គ្នា ហើយ​ជន​ដៃដល់ បាន​កាន់​ដែក​ទីប​ជ្រុង មាន​ទំហំ​១០​លី ប្រវែង​៨០​សង់ទីម៉ែត្រ ទៅ​វាយ​លើ​ជន​រង​គ្រោះ ខណៈ​ដែល​ជន​រង​គ្រោះ កំពុង​ដេក​លើ​គ្រែ ក្នុង​សំ​យ៉ាប​ផ្ទះ​របស់​ខ្លួន រួច​ហើយ​ជន​ដៃដល់ បាន​ចាប់​អាវ​អូស​ទំលាក់​ពីលើ​គ្រែ ហើយ​វាយ​ជា​ច្រើន​ដៃ ចំ​ត្របកភ្នែក​ខាងស្តាំ ថែម​ទៀត បណ្តាល​ឲ្យ​បុរស​រង​គ្រោះ រង​របួស​ស្នាម​ឆូត​ក្រហម និង​ហូរ​ឈាម​ភ្នែក ក្រោយ​ធ្វើ​សកម្មភាព​រួច​ជនសង្ស័យ បាន​ព្យាយាម​រត់គេច​ខ្លួន​។ ពេល​ឃើញ​ដូច្នោះ សាច់ញាតិ​ក្រុម​គ្រួសារ បាន​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​នៅ​ក្នុង​គ្លីនិក​មួយ​កន្លែង និង​បាន​ទៅ​ដាក់​ពាក្យបណ្តឹង​ទៅ​សមត្ថកិច្ច អោយ​ជួយ​អន្តរាគមន៍ ។

ក្រោយ​ពី​ជំនាញ​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ ក៏​បាន​សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ទួល​សាលា ចុះ​ដល់​កន្លែង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ នាំ​ខ្លួន​យក​មក​សួរ​នៅ​អធិការដ្ឋាន​ស្រុក​ប​សេដ្ឋ ។

បើ​តាម​ជន​ដៃដល់ បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​កាន់​ដែក​ទីប វាយ​លើ​ជន​រង​គ្រោះ ពិតប្រាកដ​មែន ។

មន្ត្រី​នគរបាល​ស្រុក​ប​សេដ្ឋ ក៏​បាន​បញ្ជាក់​ដែរ​ថា បុរស​ជា​ជន​ដៃដល់ គឺជា​មនុស្ស​ញៀន​ស្រា ផឹក​ស្រវឹង​រាល់ថ្ងៃ ថែម​ទាំង​មាន​អត្ត​ចរិត កោងកាច និង​ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា នៅ​ប៉ុស្តិ៍​នគរ​រដ្ឋបាល​ឃុំ​ទួ​សាលា ចំនួន​២​ដង​រួច​មក​ហើយ ប៉ុន្តែ​បុរស​រូប​នេះ មិន​រាងចាល​នោះ​ទេ​។

បច្ចុប្បន្ន មន្ត្រី​នគរបាល​កំពុង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ