ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា វៀតណាម ទ្បា​វ សន្យា​បន្ត​ការ​កំណត់ព្រំដែន​ប្រទេស​ទាំង​បី ដើម្បី​បញ្ចប់​ទាំងស្រុង ឆាប់​ៗ​នេះ

1 ឆ្នាំ មុន

ហ្សា​ការ​តា ៖ នៅ​រដ្ឋធានី​ហ្សា​ការ​តា នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម…

ហ្សា​ការ​តា ៖ នៅ​រដ្ឋធានី​ហ្សា​ការ​តា នៃ​សាធារណរដ្ឋ​ឥណ្ឌូ​ណេ​ស៊ី សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ឯកឧត្តម ផា​ម មី​ញ​ជី​ញ (Pham Minh Chính ) នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រួម​ទាំង ឯកឧត្តម សន​សៃ ស៊ី​ផា​ន់​ដ​ន (Sonexay Siphandone ) នាយក​រដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ នា​ព្រឹក​ថ្ងៃ​ទី​៥ ខែកញ្ញា ឆ្នាំ​២០២៣ បាន​ជួប​ទទួលទាន​អាហារ​ពេល​ព្រឹក និង​ពិភាក្សា​ការងារ​ត្រីភាគី​ជាមួយ​គ្នា ខណៈ​ដែល​ការ​ជួប​ទទួលទាន​អាហារ​ពេល​ព្រឹក​នេះ គឺជា​ការ​បន្ត​ប្រពៃណី ដែល​ថ្នាក់ដឹកនាំ នៃ​ប្រទេស​ទាំង​បី តែង​បាន​អនុវត្ត​កន្លង​មក នៅ​មុន​ពេល​បើក​កិច្ចប្រជុំ​កំពូល​ធំ​ៗ នៅ​ក្នុង​តំបន់ ។

នៅ​ក្នុង​ជំនួប ដ៏​មាន​សារសំខាន់​នេះ ថ្នាក់​ក់​ដឹកនាំ នៃ​ប្រទេស​ទាំង​បី បាន​ពិភាក្សា និង​បាន​ឯកភាព​ជា​គោ​ការណ៍​មួយ​ចំនួន រួម​មាន ៖
ទី​១. បន្ត​រក្សា​ប្រពៃណី នៃ​ការ​ជួប​ទទួលទាន​អាហារ​ពេល​ព្រឹក និង​ពិភាក្សា​ការងារ​ត្រីភាគី នៅ​មុន​ពេល​បើក​កិច្ចប្រជុំ​កំពូល​ធំ​ៗ ក្នុង​តំបន់ ដែល​តែង​ផ្ដល់​ផលប្រយោជន៍​ជា​ច្រើន​ដល់​ប្រទេស​ទាំង​បី ។
ទី​២. បន្ត​ដោះស្រាយ​ជាមួយ​គ្នា និង​ជំរុញ​សម្រេច​ឱ្យ​បាន​នូវ​លទ្ធផល ចំពោះ​បញ្ហា ដែល​នៅ​សេសសល់​ទាំងឡាយ ។
ទី​៣. បន្ត​អនុវត្តន៍​យន្តការ​នៃ​ការ​កំណត់ព្រំដែន​រវាង​ប្រទេស​ទាំង​បី ដើម្បី​បញ្ចប់​ទាំងស្រុង នា​ពេល ឆាប់​ៗ​ខាង​មុខ ។
ទី​៤. បន្ត​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី ទាំង​ក្នុង​ទិដ្ឋភាព​សង្គម​-​សេដ្ឋកិច្ច​, សន្តិសុខ​, ការ​ផ្សារ​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​, វប្បធម៌ និង ប្រពៃណី ។
ទី​៥. ជំរុញ​បន្ថែម​នូវ​ទំនាក់ទំនង និង ការ​ផ្សារ​ភ្ជាប់​រវាង​ប្រទេស​ទាំង​បី លើ​គ្រប់​មធ្យោបាយ​រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ដូច​ជា ស្ពាន ផ្លូវ ផ្លូវដែក និង​កំពង់​ផែ​, ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​, និង​ទេសចរណ៍ ។

នៅ​ក្នុង​ជំនួប​នេះ​ផង​ដែរ ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ផ្ដាំផ្ញើ​ការ​សួរសុខទុក្ខ និង​ក្តី​នឹករលឹក​ជូន​ចំពោះ សម្ដេច​តេ​ជោ ប្រធាន​ឧត្តម​ក្រុមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​បាន​បង្ហាញ​បំណង​ចង់​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់ ជាមួយ​សម្តេច​តេ​ជោ នៅ​ក្នុង​ពេល​ណាមួយ​ខាង​មុខ ។

ចំណែក ឯកឧត្តម​នាយក​រដ្ឋមន្ត្រី​ឡាវ ក៏​បាន​អញ្ជើញសម្តេច​មហា​បវរ​ធិ​បតី ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ ទៅ​កាន់​ប្រទេស​ឡាវ នា​ឆ្នាំ​២០២៤ ខាង​មុខ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ