ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាមរី​​ស៊េរី​​៩៣ បើកឡើង​ជិះលើ​របាំង​ថ្ម​​ទាំង​ព្រឹក​

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ​រថយន្ត​​ម៉ាកកាមរី​​ ស៊េរី​​៩៣ ពណ៌ទឹក​​ប្រាក់ ​ពាក់ស្លាកលេខ ​ភ្នំពេញ 2D-5151 មួយគ្រឿង​​​បាន​បើកបុករបាំង​ថ្ម​​ខណ្ឌ​ចែក​ផ្លូវ ​ហើយ​ឡើងជិះ​​ពីលើ​ទៅមុខលែង​រួច ។ ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បានកើតឡើង​​​កាល​ពី​វេលា​ម៉ោង​​​​៧​និង​​​៤០នាទីព្រឹក​​ថ្ងៃទី​​​១៥ ​​ឧសភា ២០១១ នៅ​ចំណុចខាងជើង​ភ្លើង​​​ស្តុប​​ទួល​គោក

រាជធានីភ្នំពេញ ៖ ​រថយន្ត​​ម៉ាកកាមរី​​ ស៊េរី​​៩៣ ពណ៌ទឹក​​ប្រាក់ ​ពាក់ស្លាកលេខ ​ភ្នំពេញ 2D-5151 មួយគ្រឿង​​​បាន​បើកបុករបាំង​ថ្ម​​ខណ្ឌ​ចែក​ផ្លូវ ​ហើយ​ឡើងជិះ​​ពីលើ​ទៅមុខលែង​រួច ។ ​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បានកើតឡើង​​​កាល​ពី​វេលា​ម៉ោង​​​​៧​និង​​​៤០នាទីព្រឹក​​ថ្ងៃទី​​​១៥ ​​ឧសភា ២០១១ នៅ​ចំណុចខាងជើង​ភ្លើង​​​ស្តុប​​ទួល​គោក ​​មហាវិថី​សេនា​ប្រមុខគីម អ៊ឹល​ស៊ុង ស្ថិត​ក្នុង​សង្កាត់​​​​ផ្សារ​ដេ​ប៉ូ​ទី​៣ ខណ្ឌ​​ទួល​គោក ។ រថយន្ត​បើក​​ឡើង​របាំង​ថ្ម បើកបរ​ដោយ​ឈ្មោះ​មាស សុវណ្ណារី ​ភេទ​ស្រី អាយុ​​៤២​ឆ្នាំ ​មានទីលំនៅផ្ទះ​លេខ​​៩២A ផ្លូវ​​លេខ​​២០៤ សង្កាត់ទឹក​ល្អក់​ទី​៣ ខណ្ឌ​​ទួល​គោក ។​

ទាក់ទិន​​ការកើ​ត​មាន​គ្រោះថ្នាក់​​នេះ​ស្ត្រី​អ្នក​បើកបរ​​​បាន​ឱ្យស​មត្ថ​កិច្ច​ដឹង​ថា ​ដោយ​សារ​តែ​គាត់​​បាន​ភ្ញាក់​​ទៅ​ចាប់​ដៃ​​កូនដែល​​ជិះ​ក្នុង​រថ​យន្ត​​​ ហើយ​ក៏​បាន​ទាញចង្កូត​មក​ឆ្វេង​ដៃ​បុក និង​​ឡើង​លើ​របាំង​ថ្ម​ទៅមុខ​លែង​រួច​តែម្តង​។​ តាមសាក្សី​នៅកន្លែង​កើតហេតុ​​​បាន​ឱ្យ​​ដឹង​ថា ​នៅមុនពេល​កើត​ហេតុ ​រថយន្តកាមរី​​ខាង​លើបានធ្វើដំណើរ​​តាម​​​​មហាវិថី​ម៉ៅសេទុង ​ក្នុង​ទិសដៅ​​ពីត្បូង​ទៅ​ជើង ។ នៅពេល​ធ្វើដំណើរ​​មក​ដល់​​ស្តុប​​ទួល​គោក (ស្តុប​​អាំបាសាឌ័រ) ​ក៏​​​បាន​បើក​ហួស​បន្តិច ​ពេលនោះ​​ស្រាប់តែ​បានជ្រុល​ចង្កូត​​ទៅខាង​ឆ្វេង​ដៃ ​បុក ហើយ​​​ឡើងជិះ​​​របាំង​ថ្ម​​ស្ថិតនៅ​​លើ​មហាវិថី​សេនា​​ប្រមុខគឹម អ៊ីលស៊ុង និង​​បើក​​អូស​លើ​របាំង​ថ្ម​ ទៅមុ​ខ​ប្រមាណ​​​​ជិត​​១០ម៉ែត្រ ។ ​​

តាមសាក្សី​​បន្តទៀត​ថា ​នៅ​ក្នុងគ្រោះ​ថ្នាក់​​នេះ​ ​​បណ្តាល​​ឱ្យរបាំង​ថ្ម​​ប្រេះ​​បែកបាក់ ហើយ​រថយន្ត​​​បង្ក​នោះ​ជ្រុល​ទៅប៉ះ​រថយន្ត​កាមរី​មួយ​គ្រឿង​​​ទៀត​​ដែលបើក​បរ​​បញ្ច្រាស​ទិសគ្នា​ តែ​រង​ការ​​ខូ​ច​ខាត​​តិចតួច ។​ រថយន្ត​​បង្ក​ហេតុ​ត្រូវ​​​បាន​ប៉ូលិស​​​​ការិយា​ល័យ​​ចរាចរណ៍​​​ជើងគោក​​ស្ទូច​យកទៅកាន់​ការិ​យាល័យ​​ដើម្បីដោះស្រាយ​​សង​ការខូចខាត​ទ្រព្យ​សម្បត្តិសាធារណៈ៕​