ខេត្តព្រៃវែង ៖ កាលពីថ្ងៃទី៩ ឧសភា នៅក្នុងបរិវេណការិយាល័យអង្គការសេដាក ស្រុកបាភ្នំមានចែកចាយអណ្តូងស្នប់ចំនួន៣០ដល់ប្រជាជនចំនួន៥០គ្រួសារ នៅក្នុងស្រុកបាភ្នំដែលកំពុងជួបការខ្វះខាតទឹកស្អាតក្នុងការហូបចុក និងស្រោចស្រពផលដំណាំដាំដុះនានា ។
លោកហួរ ស្រេង មន្ត្រីរបស់អង្គការសេដាកនៃកម្មវិធីអភិវឌ្ឍន៍រៀបរាប់ឱ្យដឹងថា កម្មវិធី អភិវឌ្ឍន៍របស់អង្គការសេដាកដែលមានលោកបណ្ឌិតយ៉ង សាំងកុមារ ជាប្រធានតែងខិតខំដឹកនាំកម្មវិធីគ្រប់បែបយ៉ាង ដើម្បីជួយរំដោះគ្រោះអវិជ្ជា ភាពក្រីក្រ និងជាពិសេសគឺកម្មវិធីហូបចុកដែលជាសុខុមាលភាពចម្បងនៃប្រជាជនយើងនៅតាមជនបទដាច់ស្រយាលដែលខ្វះខាតទឹកស្អាតសម្រាប់ហូបចុក និងស្រោចស្រពដំណាំផ្សេងៗ ។ ជាពិសេសនៅខេត្តព្រៃវែងស្រុកបាភ្នំគឺជាតំបន់ខ្វះទឹកបំផុតតាំងពីបុរាណមក ប្រជាជនយើងមិនដែលបានទឹកហូបចុក និងស្រោចស្រពផលដំណាំផ្សេងៗគ្រប់គ្រាន់ទេ ។ ដូច្នេះទាំងមនុស្ស-សត្វឱ្យតែរដូវប្រាំងរីងហួត ស្ងួតប្រេះបែកក្រហែង មនុស្សសត្វក៏ឈឺរីឯដំណាំក៏ងាប់ អង្គការសេដាកកន្លងមក បានចែកចាយអណ្តូងស្នប់ប្រមាណ៣៨៤អណ្តូងស្នប់ដល់ប្រជាជននៅភូមិ-ឃុំដែលកំពុងខ្វះខាតឱ្យមានអណ្តូងប្រើប្រាស់ ដើម្បីរស់នៅមានអនាម័យ និងភាពលូតលាស់ រីកចំរើនផ្នែកផលកសិកម្មដាំដុះនានាមានស្រូវ ឬដំណាំហូបផ្លែមានល្ហុង ចេក ជី ស្លឹកគ្រៃ ឬត្រកួន ត្រប់ ។ល។ ជាលក្ខណៈគ្រួសារធ្វើឱ្យគ្រួសារនីមួយៗលែងព្រួយភ័យនឹងការខ្វះខាតទឹក ។
លោកហួរ ស្រេង បន្តទៀតថា នេះជាលើកទី១២របស់អង្គការសេដាកដែលបានទទួលអំណោយពីលោកកាស៊ូ មីស៊ូ ដែលបានផ្តល់តាមសំណើនៃកម្មវិធីរបស់យើង ។ ដូច្នេះក្នុងលើកទី១២ នេះ កម្មវិធីយើងនាំយកមកផ្តល់ជូនគ្រួសារនីមួយៗ ទទួលបានគឺអណ្តូងស្នប់១ និងដៃកាន់១ កែង១ ស៊ីម៉ង់ត៍១បាវកន្លះ និងប្រដាប់ញ៉ុកមិនឱ្យចូលខ្យល់១ ។
លោកម៉ៅ អ៊ាង អភិបាលស្រុកបាភ្នំបានថ្លែងអំណរគុណចំពោះអង្គការសេដាកដែលមានលោកហួរ ស្រេង ជាមន្ត្រីអភិវឌ្ឍន៍តែងតែនាំយកអំណោយអណ្តូងស្នប់មកផ្តល់ជូនប្រជាជនមូលដ្ឋានរបស់លោកដែលកំពុងមានការខ្វះខាតទឹកប្រើប្រាស់តាមតម្រូវការ ។
លោកអភិបាលស្រុកបានផ្តាំផ្ញើដល់ប្រជាជនដែលបានទទួលអណ្តូងស្នប់ប្រើប្រាស់នេះត្រូវចេះថែទាំ ការពារឱ្យបានល្អ និងឱ្យអ្នកដែលរស់នៅជិតខាងបានប្រើប្រាស់ និងជួយថែរក្សាការពារផង ។ ស្រុកបាភ្នំជាស្រុក ជីកអណ្តូងអត់ចេញទឹកទេនៅតាម ចំណុចខ្លះជុំវិញជើងភ្នំប្រមាណជិតមួយគីឡូម៉ែត្រ ។ ដូច្នេះប្រជាជនប្រើតែទឹកភ្លៀង ឬទឹកប្រឡាយ តែធម្មជាតិមិនទៀងទាត់ពេលខ្លះក្តៅ ខ្លាំងរីងទឹកអាង ឬទឹកប្រឡាយ ដូច្នេះមានតែទឹកអណ្តូងស្នប់ទេ ដែលអាចធានាបាននូវទឹកហូបចុក និងប្រើប្រាស់ ។ លោកអភិបាលស្រុកបញ្ជាក់ទៀតថា ក្នុងកម្មវិធីចែកអណ្តូង នេះមិនមែនចែកឱ្យតែអ្នកខ្វះខាតធម្មតាទេ គឺមានអ្នកផ្ទុកមេរោគអេដស៍២គ្រួសារក៏ទទួលដែរ ដើម្បីជួយដល់ការថែទាំ ផ្នែកសុខភាព ៕
ខេត្តក្រចេះ ៖ យោងតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានប្រាប់ឱ្យដឹងថា «មានការផ្ទុះអាវុធ សមត្ថកិច្ចបានប្រើសិទ្ធិការពារ...
រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី16 មករា ឆ្នាំ2021 បានរកឃើញពលករខ្មែរមកពីប្រទេសថៃឆ្លងជំងឺកូវីដ19 ចំនួន១០នាក់ ខណៈព្យាបាលជាសះស្បើយចំនួន1នាក់ ។ យោងតាម...
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសនៅយប់ថ្ងៃទី១៥ ខែមករានេះថា ប្រទេសចិន បានសម្រេចផ្តល់ឲ្យកម្ពុជានូវវ៉ាក់សាំងកូវីដ១៩ ចំនួន ១លានដូស...
ភ្នំពេញ៖ ហ្វេសប៊ុកផេករបស់លោកស្រី មូរ សុខហួរ ( Mu Sochua ) បានផ្សព្វផ្សាយនៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ អំពីវិដេអូផង និងរូបថតផងរបស់លោកស្រី មូរ សុខហួរ និងសហការី គឺលោកនុតរំដួល និងលោក...
ខេត្តឧត្តរមានជ័យ៖ ២គ្រួសារ ដែលមានជីវភាពក្រីក្រ ហើយនៅមើលចៅ និងកូន ដែលជាជនពិការតាំងពីកំណើត បានដង្ហើយរកសប្បុរសជន ជួយឧបត្ថម្ភដល់ពួកគាត់ផង។ ការដង្ហើយរកជំនួយនេះ បានធ្វើឡើង...
ខេត្តក្រចេះ+ស្ទឹងត្រែង ៖ ខ្មាន់កាំភ្លើងដែលបានបាញ់សម្លា.ប់នាយរងព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញមួយរូប ដោយមិនញញើតដៃ រួចគេចខ្លួនពីភ្នំពេញឆ្លងខេត្តមួយទៅ...
រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ បានលើកយកសំណុំរឿងលោក សួង សុភណ្ឌ ប្រធានគណបក្សខ្មែរឈ្នះ មកបើកសវនាការជំនុំជម្រះទោស...
រាជធានភ្នំពេញ ៖ ទីបំផុតលោក ពេជ្រ វិជ្ជាធរ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅស៊ើបសួរ បានសម្រេចឃុំខ្លួនបុរសម្នាក់ ដែលអួតអាងខ្លួនថាជាមន្ត្រីកងរាជអាវុធហត្ថ...
ខេត្តបាត់ដំបង៖ ជនដៃដល់ម្នាក់ ក្នុងចំណោមបក្សពួក ០២នាក់ ដែលពាក់ព័ន្ធនឹងករណីគាស់តូបអាជីវករ លួចយកសម្លៀកបំពាក់ នៅក្នុង «ផ្សារត្រែង» ស្រុករតនមណ្ឌល កាលពីអំឡុងខែធ្នូ ឆ្នាំ២០២០...
ខេត្តស្ទឹងត្រែង ៖ លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿង បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន...
រាជធានីភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានទទួលជួបជាមួយសមាគម និងក្រុមមគ្គុទ្ទេសក៍ទេសចរណ៍ ដើម្បីបង្ហាញពីសក្ដានុពលទេសចរណ៍ នៅតាមតំបន់ការពារធម្មជាតិ។...
ខេត្តបន្ទាយមានជ័ហ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា អ្នកកើតជំងឺកូវីត១៩ បានកើនឡើង គួរឲ្យបារម្ភ ហើយពលករខ្មែរវិលមកពីថៃវិញ ក៏បានចូលធ្វើចត្តាឡីស័ក...
ខេត្តកំពង់ឆ្នាំង ៖ ដោយសារតែស្គាល់ពីទុក្ខលំបាករបស់ប្រជាពលរដ្ឋធ្វើដំណើរពីកាត់ពីខេត្តមួយទៅខេត្តមួយដើម្បីលក់ដូរមុខទំនិញផ្សេងៗ តាមរ៉ឺម៉កម៉ូតូ និងគោយន្ត ដែល...
ខេត្តក្រចេះ ៖ ឃាតករ ដែលបាញ់សម្លាប់នាយរងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបាត់បង់ជីវិត ហើយក្រោយការមិនព្រមប្រគល់ខ្លួន និងថែមទាំងបានផ្ទុះអាវុធ ដាក់...
រាជធានីភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២១ នេះ បានលើកយកសំណុំរឿងពាក់ពន្ធពីបទញុះញង់ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលបទល្មើសនេះ...
ថៃ ៖ បុរសវ័យចំណាស់ម្នាក់ កំពុងដេកលង់លក់នៅក្នុងតង់តែម្នាក់ឯង ក្នុងឧទ្យានជាតិ Khao Yai របស់ប្រទេសថៃ ត្រូវដំរីព្រៃមួយក្បាល វាយប្រហាររហូតដល់បាត់បង់ជីវិត កាលពីព្រឹក...
ខេត្តបន្ទាយមានជ័យ៖ កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី វង្ស វិត ស្នងការរង ទទួលផែនការងារធនធានមនុស្ស និងជាអនុប្រធានសមាគមមិត្តនគរបាលជាតិកម្ពុជា...
បន្ទាយមានជ័យ៖ ផ្ទះមន្ត្រីនគរបាលម្នាក់ បានទុកចោល ២ឆ្នាំ គ្មានអ្នករស់នៅ ត្រូវបានមនុស្សសតិមិនគ្រប់ ដុត បណ្តាលឲ្យឆេះផ្នែកខាងលើ។ ប៉ុន្តែត្រូវបានគេជួយពន្លត់ទាន់។ ហេតុការណ៍នោះ...
រាជធានីភ្នំពេញ ៖ យោងតាមអង្គការ WCS បានឱ្យដឹងថា សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតពូជនៅលើពិភពលោក។ ចំនួនសត្វទន្សោងបានថយចុះ...
រាជធានីភ្នំពេញ ៖ ជាផ្នែកមួយដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាបានធ្វើជាមួយប្រទេសចិន កម្ពុជាកំពុងចងក្រងតារាងម៉ាទ្រិច (Matrix)...