ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​មេ​តុងទីន​ហា​យ​សូ​ ពាក់​ព័ន្ធ​សំណុំ​រឿង​​ចេញ​សែក​​ស្អុយ​៧០ម៉ឺន​ដុល្លារ​

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី០៥ ខែកញ្ញា ឆ្នាំ​២០២៣ បាន​លើ​យក​​សំណុំរឿង​មេ​តុងទីន​ហា​យ​សូ​ម្នាក់ដែលល្បីល្បាញ​លក់​ផលិតផល​តាម​អន​ឡាញ​លើ​ប​ណ្តា​ញ​សង្គមមក​ «​កាត់ទោស​» ​បើ​ក​សវនាការ​ជំនុំជម្រះ​ទោស ពាក់​ព័ន្ធ​បណ្តឹង​ពី​បទ​.​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន…

រាជធានី​ភ្នំពេញ ៖ សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី០៥ ខែកញ្ញា ឆ្នាំ​២០២៣ បាន​លើ​យក​​សំណុំរឿង​មេ​តុងទីន​ហា​យ​សូ​ម្នាក់ដែលល្បីល្បាញ​លក់​ផលិតផល​តាម​អន​ឡាញ​លើ​ប​ណ្តា​ញ​សង្គមមក​ «​កាត់ទោស​» ​បើ​ក​សវនាការ​ជំនុំជម្រះ​ទោស ពាក់​ព័ន្ធ​បណ្តឹង​ពី​បទ​.​មិន​បំពេញ​កាតព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន ពោល​គឺ​ចេញ​សែក​ស្អុយ​ជិត​៧០ម៉ឺន​ដុល្លារ​​អា​មេ​រិ​កឲ្យ​ទៅ​ម្ចាស់​​បំណុល​ចំនួន​១​២​នាក់ ។

សវនាការ​បាន​ធ្វើ​ឡើងជា​សា​ធា​រណៈ ដែល​ដឹកនាំ​ដោយ​លោក ពេជ្រ វិជ្ជាធរ អនុប្រធាន​សាលា​
ដំ​បូ​ង ជា​ចៅក្រម​ជំនុំជម្រះ និង​លោក វង្ស សាវ៉ា​ត ព្រះរាជអាជ្ញា​រង តំណាង​អយ្យការ​អម​សាលា​ដំបូង​​​រាជធានី​ភ្នំពេញ ដែល​មាន​ជន ជាប់ចោទ​ឈ្មោះ អឿ​ន ម៉ូ​នី​កា ភេទ​ស្រី អាយុ​២៨​ឆ្នាំ នឹង​មេ
ធាវី​ការ​ពារ​ក្តី ព្រមទាំង​មានការ​ចូលរួម​ពី​ភាគី​ខាង​ដើមបណ្តឹង​រដ្ឋប្បវេណី​ផង​ដែរ ។

នៅ​ក្នុង​រង្វង់​ក្រចកសេះ អង្គ​សវនាការ​បាន​សាក​សួរ​ដេញដោល​លើ​ជនជាប់ចោទ​ពាក់​ព័ន្ធ​ករណី​ចេញ​សែក​ស្អុយ​ជិត​៧០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក មេ​តុងទីន​ហា​យ​សូ​បាន​សារភាព​ទទួលស្គាល់​ការ​ពិត​ថា ខ្លួន​ជា​បាន​ធ្វើ​ជា​មេ​តុងទីន​ជា​ច្រើន​ឆ្នាំ និង​បាន​ប្រមូល​យក​ប្រាក់​ពី​កូន​តុងទីន​ច្រើន​នាក់ ដើម្បី​យក​ទៅ​ប្រក​ប​មុខរបរ​រក​ស៊ី​ផ្សេង​ៗ និង​លក់​ផលិតផល​តាម​អន​ឡាញ ព្រម​ទាំង​ចងការ​ប្រាក់​ឲ្យ​ទៅ​អ្នក​ដ​ទៃ​ជាដើម ។

ជនជាប់ចោទ​បន្ត​ថា អ្នក​ដែល​ជំពាក់​ប្រាក់​ខ្លួន ខ្លះ​មិន​ទាន់​បាន​សង​មក​វិញ​ទេ ដូច្នោះ ​ធ្វើខ្លួន​ខាត​បង់​ឡុងចុង មិន​មាន​ប្រាក់​សង​ទៅ​កូន​តុងទីន និង​ម្ចាស់បំណុល​វិញ ដោយ​បាន​ចេញ​មូល​ប្ប​ទាន​ប័ត​«​សែក​»​ដាក់​តម្កល់ ដើម​ឲ្យ​គេ​ជឿ​ទុកចិត្ត ប៉ុន្តែ​សែក​នោះ​គ្មាន​សាច់ប្រាក់ ទើប​ត្រូវ​កូន​តុងទីន​គេ​ប្តឹង ។ ជនជាប់ចោទ​បាន​សារភាព​យ៉ាង​ក្បោះ​​ក្បាយ អស់​សេចក្ដី​ចំពោះ​អង្គហេតុ​ដែល​គេ​បាន​ប្រព្រឹត្ត ដូច្នោះ​ចៅក្រម​ជំនុំ​បាន​ទុក​ពេល​ពិចារណា និង​សម្រេច​លើក​ប្រកាស​សាលក្រម ទៅ​ថ្ងៃ​ទី​១៩ កញ្ញា ឆ្នាំ​២០២៣ ខាង​មុខ ។

សូមរំលឹក​​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២២ ស្ត្រី​ឈ្មោះ អឿ​ន ម៉ូ​លី​កា ត្រូវ​បាន​ចៅក្រម​ស៊ើប​​​សួ​រ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ«​មណ្ឌល​កែប្រែ​ម​២»​ព្រៃ​.
ស​ជា​បណ្ដោះអាសន្ន​ ​ដើម្បី​រង់ចាំ​បើក​សវនាការ​ជំនុំជម្រះ​ទោ​ទៅ​តាម​ផ្លូវច្បាប់ ពាក់​ព័ន្ធ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧ​បរ​ណ៍​អាច​ជួញ​ដូរ​បាន​ចេញ​សែក​ប្រមាណ​ស្អុយ​ជិត​៧០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​កាលពី​កន្លង​ទៅ ។

តាម​ដីកា​បង្គាប់​ឱ្យ​ឃុំ​បណ្តោះអាសន្ន របស់​លោកស្រី ទិ​ត ដា​លី​ន ជា​ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​​​បាន​បញ្ជាក់​ថា ជន​ត្រូវ​ចោទ​មានឈ្មោះ អឿ​ន ម៉ូ​លី​កា ភេទ​ស្រី អាយុ​២៧​ឆ្នាំ មុខរបរ​ជា អ្នក​រកស៊ី មាន​ទីលំនៅ​ផ្ទះ​លេខ​១០ ផ្លូវ​លេខ បុរី​វ៉ា​រី​ណា សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​តំណាង​អយ្យ​ការ​ចោទប្រកាន់​ពី​បទ​​ ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧប​ករណ៍​​អាច​ជួញដូរ​បាន ដែល​បទល្មើស​ព្រហ្មទណ្ឌ​មាន​ចែង​តាម​មាត្រា ២៣១ នៃ​ច្បាប់​ស្តី​ពី ឧប​ករណ៍​អាច​ជួញដូរ​បាន និង ប្រតិបត្តិការ ទូរ​ទាត់​ប្រាក់ ។

ជន​ត្រូវ​ចោទ​ឈ្មោះ អឿ​ន ម៉ូ​នី​កា ជា​អ្នកជំនួញ​ចូល​ចិត្ត​បង្អួត​បង្ហាញ ហា​យ​សូ​ពី​ទ្រព្យសម្បត្តិ និង លុយកាក់ យ៉ាងច្រើន​សន្ធឹកសន្ធាប់ លើ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ធ្វើ​ឲ្យ​មានការ​ស្ញប់ស្ញែង​ ហើយ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចាប់ខ្លួន កាលពី​ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ ២០២២ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ច្រើន​នាក់ ។

ទីបំផុត​ ជនជាប់ចោទ អឿ​ន ម៉ូ​លី​កា ទឹកភ្នែក​ជូត​ក្បាលជង្គង់ ព្រោះតែ​រឿង​លុយ​គេ​ទាំងអស់​យក​ទៅ​ប្រើប្រាស់​មិន​សមបំណង ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ