ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​បុរាណ​​ដែលស្រង់​ចេញពី​សំពៅ​លិច​ក្នុង​បាត​សមុទ្រ​​​​បាន​ប្រគល់​ជូន​ក្រសួង​វប្បធម៌

7 ខែ មុន
  • ព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នៅ​ទីបញ្ជាការ​ជួរ​មុខ អគ្គលេខាធិការដ្ឋាននៃ​គណៈកម្មាធិការ​ជាតិ​សន្ដិសុខលំហសមុទ្រ (​គ​.​ជ​.​ស​.​ស​) បាន​រៀបចំ​ពិធី​ផ្ទេរ​ប្រគល់​សមុច្ច័យ​ក្រឡ​ភាជន៍ និង​វត្ថុ​ផ្សេង​ៗ (​វត្ថុ​បុរាណ​) ដែល​កម្លាំង​ទីបញ្ជាការ​ជួរ​មុខ​បាន​រក​ឃើញ និង​ស្រង់​ចេញពី​សំពៅ​លិច​ក្នុង​បាតសមុទ្រ…

ខេត្តព្រះសីហនុ ៖ នៅ​ទីបញ្ជាការ​ជួរ​មុខ អគ្គលេខាធិការដ្ឋាននៃ​គណៈកម្មាធិការ​ជាតិ​សន្ដិសុខ
លំហសមុទ្រ (​គ​.​ជ​.​ស​.​ស​) បាន​រៀបចំ​ពិធី​ផ្ទេរ​ប្រគល់​សមុច្ច័យ​ក្រឡ​ភាជន៍ និង​វត្ថុ​ផ្សេង​ៗ (​វត្ថុ​បុរាណ​) ដែល​កម្លាំង​ទីបញ្ជាការ​ជួរ​មុខ​បាន​រក​ឃើញ និង​ស្រង់​ចេញពី​សំពៅ​លិច​ក្នុង​បាតសមុទ្រ នៅ​ទីតាំង​ភូមិសាស្ត្រ​ចន្លោះ​កោះ​តា​គាវ ​និង​កោះ​ប្ញ​​ស្សី​ បាន​ប្រគល់​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្ប​:យក​ទៅ​រក្សា​ទុកនៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​: ខេត្ត​ព្រះ​សីហ​នុ ​។

កម្មវិធី​ខាងលើ​ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​មកនេះ​ ក្រោម​អធិបតីភាព លោក អ៊ុ​ក សុខា អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​បេ​តិក​ភ័​ណ្ឌ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្ប​: ដោយ​មាន​ការ​​ចូលរួម ពី​លោក ប៊ុត បុប្ផា ប្រធាន​មន្ទីរវប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​ព្រះ​សីហ​នុ​។

លោក​ឧត្តមនាវីទោ លី ហួត មេបញ្ជាការ​ទីបញ្ជាការ​ជួរ​មុខ​អគ្គលេខាធិការដ្ឋាន​នៃ (​គ​.​ជ​.​ស​.​ស​. )​ប្រាប់​ថា សមុច្ច័យ​ក្រឡ​ភាជន៍ និង​វត្ថុ​ផ្សេង​ៗ (​វត្ថុ​បុរាណ​)​ជា​ច្រើ​មុខ ​ដែល​បាន​រក​ឃើញ​នៅ​បាត​សមុទ្រ​ចន្លោះ​កោះ​តា​គាវ​ និង​កោះ​ប្ញ​ស្សី​បាន​ប្រគល់​ជូន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្ប​: យក​ទៅ​រក្សា​ទុក នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្ប​: ខេត្ត​ព្រះ​សីហ​នុ ដើម្បី​ឲ្យ​ក្រុម​មន្ត្រី​ជំនាញ​ក្រសួង​ធ្វើការ​ចុះ​បញ្ជីសារពើភណ្ឌ ទុកជា​ជា​សម្បត្តិ​បេ​តិក​ភ​ណ្ឌ​ជាតិ​ ។

លោ​កឧ​ត្តម​នា​វី​ទោ​បាន​បញ្ជាក់​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​បាន​ធ្វើ​ពិធី​ប្រគល់ ​និង​ទទួល និង​ដឹក​ជ​ញ្ជួ​ន​វត្ថុ​បុរាណ​ទាំងនោះ​ដាក់​ក្នុង​ឃ្លាំង​នៅ​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្ត​ព្រះ​សីហ​នុ លោក ប៊ុត បុប្ផា ប្រធាន​មន្ទីរ​វ​ប្បធម៌ ​និង​វិចិត្រសិល្បៈ​ខេត្ត​ព្រះ​សីហ​នុ​ បាន​បញ្ជាក់​បន្ថែម​ថា វត្ថុ​បុរាណ គឺ​ជា​សម្បត្ដិ​វប្បធម៌ ដែល​ត្រូវ​រក្សា​ទុក ដើម្បី​ឲ្យ​យុវជន​ជំនាន់​ក្រោយ​បាន​យល់​ដឹង​ពី​វប្បធម៌​របស់​ជាតិ​យើង​ ។

លោក​ប្រធាន​មន្ទីរ​វប្ប​ធ​ម៌ ​និង​វិ​ចិត្ត​សិល្បៈ​ខេត្ត​ព្រះ​សីហ​នុ​ សូម​អំពាវនាវ​ដល់​សាធារណជន ប្រសិនបើ​ប្រទះ​ឃើញ​វត្ថុ​បុរាណ​នានា សូម​ទាក់ទង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឬ​មន្ទីរ​វប្បធម៌​ខេត្ដ​ដើម្បី​ចុះ​ទៅ​ពិនិត្យ និង​យក​មក​រក្សា​ទុក​ក្នុង​សារមន្ទីរ ហើយ​ការ​ជួញដូរ​វត្ថុ​បុរាណ គឺជា​អំពើ​ល្មើសច្បាប់​ដែល​មិន​អាច​អត់ឱន​បាន​ឡើយ​ ។

​ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ