ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​បេះដូង​! Ramos បដិសេធ​លុយរាប់​លាន​ពី​អា​រ៉ា​ប៊ី​សា​អូឌីត ត្រឡប់​ទៅ​រួម​ក្លិប​ដំបូង​របស់​ខ្លួន

1 ឆ្នាំ មុន

អេ​ស្ប៉ា​ញ ៖ កំពូល​ខ្សែការពារ​អេ​ស្ប៉ា​ញ Sergio Ramos បាន​បញ្ចប់​ការ​ផ្ទេរ​ដោយ​គ្មាន​ថ្លៃ​ខ្លួន (Free

អេ​ស្ប៉ា​ញ ៖ កំពូល​ខ្សែការពារ​អេ​ស្ប៉ា​ញ Sergio Ramos បាន​បញ្ចប់​ការ​ផ្ទេរ​ដោយ​គ្មាន​ថ្លៃ​ខ្លួន (Free Transfer) ទៅ​ចូលរួម​ជាមួយ​ក្លិប Sevilla ជា​កន្លែង​ដំបូង​បំផុត ដែល​រូបគេ​បាន​ចាប់ផ្តើម​អាជីព​បាល់ទាត់ ពោល​គឺ​១៨​ឆ្នាំ បន្ទាប់​ពី​ការ​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លិប Real Madrid​។

អតីត​ខ្សែការពារ​ឆ្នើម​ក្រុម​អធិរាជ​ស Real Madrid រូប​នេះ គ្មាន​ក្លិប​លេង​ចាប់តាំងពី​ដើមខែ​មិថុនា ឆ្នាំ​២០២៣ កន្លង​ទៅ បន្ទាប់​ពី​ផុត​កុងត្រា​ជាមួយ​ក្លិប Paris Saint-Germain ប៉ុន្តែ​បាន​សម្រេចចិត្ត​បដិសេធ​សំណើ​លុយរាប់​លាន​ដុល្លារ​ពី​បណ្តា​ក្លិប​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត និង​តួ​ក​គី ដើម្បី​ចង់​ចូលរួម​ជាមួយ Sevilla ដែល​មាន​កៅអី​លេង​ក្រប​ខណ្ឌ UEFA Champions League នៅ​រដូវ​កាល​នេះ អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ម្ចាស់​ជើងឯក World Cup ឆ្នាំ ២០១០ ដែល​បច្ចុប្បន្ន​មាន​វ័យ​៣៧​ឆ្នាំ​រូប​នេះ បាន​សម្រេច​ចុះ​កុងត្រា​រយៈពេល​១​ឆ្នាំ​ផង​ដែរ​។

អាជីព​ដ៏​ជោគជ័យ​របស់ Sergio Ramos គឺ​ការ​ឈ្នះ​ពានរង្វាន់ World Cup 2010 និង​ជើងឯក​ទ្វីបអឺរ៉ុប Euro ចំនួន​២​ដង​ជាមួយ​គោ​ជល់​អេ​ស្ប៉ា​ញ ក្រៅពី​រកបាន​២៨​គ្រាប់ Ramos នៅ​តែ​កំពុង​កាន់កាប់​កំណត់​ត្រា​កីឡាករ​បង្ហាញខ្លួន​ច្រើន​ជាងគេ​បំផុត​សម្រាប់​អេ​ស្ប៉ា​ញ ១៨០​ប្រកួត​ក្នុង​រយៈពេល​១៦​ឆ្នាំ មុន​ចូល​និវត្តន៍​នៅ​ឆ្នាំ ២០២១ កន្លង​ទៅ​។ ដោយឡែក​សម្រាប់​ក្លិប​អាជីព ខ្សែការពារ​កម្ពស់​១,៨៤​ម៉ែត្រ​រូប​នេះ បាន​លើក​ពានរង្វាន់ Champions League ៤​ដង​ជាមួយ Real Madrid ផង​ដែរ​។

Ramos ធំធាត់​នៅ​ជាយក្រុង Seville ហើយ​បាន​ចូល​ហ្វឹកហាត់​សាលា​ថ្នាល​របស់​ក្លិប​មួយ​នេះ នៅ​ពេល​មាន​អាយុ​៧​ឆ្នាំ ដោយ​បង្ហាញខ្លួន ៥០​ប្រកួត​គ្រប់ការ​ប្រកួត​ទាំងអស់​ជាមួយ​ក្រុម​ឈុត​ធំ Seville មុន​ពេល​ចុះហត្ថលេខា​ជាមួយ Real Madrid នៅ​ក្នុង​ឆ្នាំ ២០០៥ ។ Ramos ចាយ​ពេល​១៦​រដូវ​កាល​ក្នុង​រដ្ឋធានី​ម៉ា​ឌ្រី​ដ ដោយ​រក​គ្រាប់​បាល់​បាន ១០១​គ្រាប់​ពី​ការ​បង្ហាញខ្លួន​សរុប ៦៧១​ប្រកួត និង​ឈ្នះ​ពានរង្វាន់​ចំនួន ២២ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ជើងឯក La Liga ៥​ដង​ផង​ដែរ​។

នៅ​ដើមខែ​កក្កដា ឆ្នាំ​២០២១ កន្លង​ទៅ Ramos បាន​ចូលរួម​ជាមួយ PSG បន្ទាប់​ពី​ផុត​កុងត្រា​ជាមួយ Real Madrid ហើយ​បាន​ចំណាយពេល​២​រដូវ​កាល នៅ​លី​គ​កំពូល​បារាំង Ligue 1 ដោយ​ឈ្នះ​ជើងឯក​លី​គ​ទាំង​២​រដូវ​កាល និង French Super Cup ១​ដង​ផង​ដែរ​៕ (​ប្រភព​ពី BBC និង ESPN)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ