ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខុទ្ទកាល័យ​​​​សម្តេច​តេជោ​​​នាយក​រដ្ឋ​មន្ត្រី​​​នាំយក​​​អំណោយ​​ជូន​អង្គភាព​​​សម្ព័ន្ធ​​មេត្រី

12 ឆ្នាំ មុន

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​ឧសភា​អង្គភាព​ខុទ្ទកាល័យ​សម្ដេច​តេជោនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន បាននាំយកអំណោយ​ទៅឧបត្ថម្ភ​​ដល់​​អតីត​អង្គភាព​កងទ័ព​ការពារ​ព្រំដែន​លេខ​៤០៤​ ចំណុះ​យោធភូមិ​ភាគ​ទី​៤​ បច្ចុប្បន្ន​ជា​វរៈ​លេខ​៣៧៥​ចំណុះ​កងពលតូច​អន្ដរាគមន៍​លេខ​៧ ដែល​ជាអង្គភាព​​សម្ព័ន្ធ​​មេត្រី​ ។ ពិធី​​ផ្តល់​​អំណោយ​​នេះ​បាន​ប្រារព្ធ​​

ខេត្តព្រះវិហារ ៖ នៅ​ព្រឹក​ថ្ងៃ​ទី​១២ ​ឧសភា​អង្គភាព​ខុទ្ទកាល័យ​សម្ដេច​តេជោនាយក​រដ្ឋមន្ដ្រី​ហ៊ុន​ សែន បាននាំយកអំណោយ​ទៅឧបត្ថម្ភ​​ដល់​​អតីត​អង្គភាព​កងទ័ព​ការពារ​ព្រំដែន​លេខ​៤០៤​ ចំណុះ​យោធភូមិ​ភាគ​ទី​៤​ បច្ចុប្បន្ន​ជា​វរៈ​លេខ​៣៧៥​ចំណុះ​កងពលតូច​អន្ដរាគមន៍​លេខ​៧ ដែល​ជាអង្គភាព​​សម្ព័ន្ធ​​មេត្រី​ ។ ពិធី​​ផ្តល់​​អំណោយ​​នេះ​បាន​ប្រារព្ធ​​ធ្វើ​ក្រោ​មអធិបតីភាព​លោក​លឹ​ម លាង​សែ​ នាយករង​ខុ​ទ្ទ​កាល័យ ស​ម្ដេច​តេជោ​ហ៊ុន ​សែន ដោយ​​មានការ​ចូលរួម​ពី​នាយ​ទាហាន​ នាយទាហានរង និង​​ពល​ទា​ហាន​ជា​ច្រើន​នាក់​ដែល​កំពុង​ឈរជើង​នៅតំបន់​ប្រាសាទព្រះវិហារ​ ។

លោក​វរសេនីយ៍ឯក​សែ​ម ​យោ ​មេបញ្ជាការ​វរៈ​លេខ​៣៧៥​ បាន​ជម្រាប​​ជូន​ប្រតិភូ​​អំពី​សភាព​ការ​ណ៍​ព្រំដែន​ចំណុច​ឈរជើង​របស់​វរៈ​លេខ​៣៧៥​ នៅ​លើ​ខ្នងភ្នំ​ដងរែក​ដែល​កន្លង​ទៅ​ទោះជា​សៀម​មាន​ម​ហិ​ច្ឆតា​ឈ្លាន​ពាន​ទឹកដី​ខ្មែរ​យ៉ាង​​ណាក៏ដោយ​ ក៏នៅតែឈរជើង​ការពារ​បាន​មួយ​រយ​ភាគរយ​មិន​មឱ្យបាត់បង់​ទឹកដី​សូ​ម្បី​តែ​មួយ​មី​ល្លី​ម៉ែត្រ​ឡើយ ​។ ជំនួស​មុខ​ឱ្យ​នាយ​ទាហាន​ នាយទាហាន​រង និង​​ពល​ទា​ហាន​ក្នុង​វរៈ​ទាំងមូល​ លោក​បាន​ថ្លែង​អំណ​រគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្ដេច​តេជោ​ហ៊ុន ​សែន​ និង​លោក​ជំទាវ​បណ្ឌិត​​ដែល​គ្រប់ពេលវេលា​សម្ដេច​និង​លោក​ជំទាវ​តែងតែ​យកចិត្ដទុក​ដាក់​ជួយ​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាង​ដល់​កងទ័ព​នៅ​ជួ​រមុខ​និង​គ្រួសារ​កងទ័ព ​។​

លោក​ លឹ​ម លាង​សែ ជំនួស​មុខ​ឱ្យ​ម្ចាស់​អំណោយ​ក្នុង​អង្គភាព​ខុ​ទ្ទ​កាល័យ​សម្ដេច​តេជោ​នាយក​រដ្ឋមន្ដ្រី​ បាន​កោត​ស​រសើ​រដល់​នាយ​ទាហាន​ នាយទាហានរង និង​​ពល​ទា​ហាន​ទាំង​អស់​ ដែល​បាន​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ក្នុង​ការ​ការ​ពារ​​បូរណភាព​ទឹកដី ហើយ​​​លោក​សន្យា​ថា​ ក្នុង​នាម​ជា​អង្គ​ភាព​​សម្ព័​នមេត្រី​ភា​ពគឺនៅ​តែ​បន្ដ​​ជួយ​ឧបត្ថម្ភ​ដល់​វរៈ​​លេខ​៣៧៥​ជា​បន្ដបន្ទាប់​ ។

អំណោយ​ដែល​បាន​នាំយក​ទៅ​ប្រគល់​ជូន​វរៈ​​​លេខ​៣៧៥​ នា​ពេល​នោះ​រួម​មាន ​លោក​សែ​ម​សុវណ្ណ​នី​ ឧបត្ថម្ភ​ខោអាវ​ប៉ា​រ៉ាចំនួន​៤៥០​ សម្រាប់​​,​ មួក​៤៥០,​ ខ្សែ​ប្រឺតែ​ល​៤៥០,​ សាំង​ទៀ​រ៉ុ​ង​៤៥០,​ ស្បែកជើង​ក​វែង​៤៥០សម្រាប់​,​ អាវ​ភ្លៀង​៤៥០​។ លោក​លី ឈួ​ង​ ឧបត្ថម្ភ​មី​១០០​កេស,​ លោកស្រី​ឈី​វ ហួរ ឧបត្ថម្ភ​មី​១០០​កេស, លោក​ឧ​កញ៉ាឡុ​ង ហ៊ឹង ឧបត្ថម្ភឆៃប៉ូវ​៣០០​​​ គីឡូក្រាម​ និងប្រហុក២០០គីឡូក្រាម​, លោកវ​ង្សី វិស្សុត ឧបត្ថម្ភខោអាវប៉ា​រ៉ា៤៥០​សម្រាប់ មី​យើង១០០​កេស​ ។ លោក​វេជ្ជបណ្ឌិត ឌួ​ង សុ​ជាតិ ឧបត្ថម្ភ​មុង​សុវត្ថិភាពចំនួន​៤៥០ លោកហ៊ួ​ត ប៊ុ​ន​ណា​រី ឧបត្ថម្ភ​ថ្នាំ​ផ្ដាសាយ​ចំនួន​៣​កេស ។ ខុទ្ទកា​ល័យ​​សម្ដេចតេជោ​នាយក​រដ្ឋមន្ដ្រី ឧបត្ថម្ភស្រា​បៀរ​អង្គរ២៥​កេស​ មា​ស៊ី​ន​ភ្លើង​ចំនួន​៥​គ្រឿង ទូរស័ព្ទ​៨​គ្រឿង អង់​តែ​ន​ទូរទស្សន៍ ឌី​ធី​វីចំនួន​៤​ប៉ែលត្រាក់ទ័រឈូស​ដី​១​​សម្រាប់​ ត្រីខ១០០កេស​ ត្រីងៀត៦០០គីឡូ​ក្រាម​ សាច់ក្រក៥០គីឡូ​ក្រាម​ ផ្លែ​ឈើ​កំប៉ុង៦០​កេស​ មី​យើង​២០០​កេស ។

ខុទ្ទកាល័យក៏បាន​ផ្ដល់​ជូន​ទីបញ្ជាការសមរ​ភូមិ​មុខ ដល់​លោក​នាយ​ឧត្ដមសេនីយ៍ ជា តារា នូវមា​ស៊ី​ន​​ថតវី​ដេ​អូ SONY VX 2200E ចំនួន​១សម្រាប់​​ និង​ម៉ា​ស៊ី​នកុំព្យូទ័រ​ឡេប​ថប​ចំនួន​១​គ្រឿង (​កម្រិតRAM 4G​) ។ បន្ទាប់​ពី​មានការ​ឧបត្ថម្ភ​អំណោយ លោកលឹ​ម លាង​សែ ក៏​បាន​នាំ​ប្រតិភូ ឡើង​ទៅ​កាន់​កំពូលភ្នំ​ដងរែក ក្នុង​ច្រក​តា​ថាវ​ដើម្បី​ពិ​និ​ត្យ​មើល​លេណដ្ឋាន​បេតុង ជា​អំណោយ​របស់​ខុ​ទ្ទ​កា​ល័យ​​ផ្ដល់​ជូន​វរៈ​​លេខ​៣៧៥​ កន្លង​មក ​នៅ​តាម​ខ្សែត្រៀម​ជួ​រមុខ​ដែល​បាន​សាងសង់​រួចរាល់​​ ដែលជាជម្រកដ៏មាន សុវត្ថិភាព​ពេលប្រយុទ្ធ ៕