រុស្ស៊ីរើសទ័ពជិត៣០ម៉ឺននាក់ តាំងពីដើមឆ្នាំ២០២៣មក
សង្គ្រាមអ៊ុយក្រែន ៖ អតីតប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រីមេដវេដេវ អះអាងនាថ្ងៃទី៣ កញ្ញាថា
សង្គ្រាមអ៊ុយក្រែន ៖ អតីតប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រីមេដវេដេវ អះអាងនាថ្ងៃទី៣ កញ្ញាថា
សង្គ្រាមអ៊ុយក្រែន ៖ អតីតប្រធានាធិបតីរុស្ស៊ី លោកឌីមីទ្រីមេដវេដេវ អះអាងនាថ្ងៃទី៣ កញ្ញាថា ក្រុងមូស្គូបានជ្រើសរើសទាហានប្រមាណជា២៨០.០០០នាក់ចាប់តាំងពីដើមឆ្នាំំ២០២៣នេះមក ពោលប្រមាណជា៥០.០០០នាក់ លើសពីតួលេខមុនៗ។
យោងតាមទិន្នន័យរបស់ក្រសួងការពារប្រទេសរុស្ស៊ីថា មនុស្សប្រមាណជា២៨០.០០០នាក់ បានទទួលកុងត្រាចូលបម្រើក្នុងជួរកងទ័ព ចាប់តាំងពីថ្ងៃទី១មករាមក។ លោកមេដវេដេវដែលបច្ចុប្បន្នជាលេខាធិការរងនៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បានធ្វើសេចក្ដីថ្លែងការណ៍នេះ ពេលលោកមកបំពេញទស្សនកិច្ចនៅកោះសាខាលីនចុងបូព៌ារុស្ស៊ី។

ចាប់តាំងពីរដូវផ្ការីកមក កងទ័ពរុស្ស៊ីបានធ្វើយុទ្ធនាការជ្រើសរើសអ្នកស្ម័គ្រចិត្តចូលបម្រើកងទ័ព ដោយសន្យាផ្ដល់ប្រាក់បៀវត្សខ្ពស់និងផលប្រយោជន៍សង្គមនានា។
អ៊ុយក្រែនថ្លែងកាលពីថ្ងៃទី៣កញ្ញាថា បណ្ដាដ្រូនរុស្ស៊ី បានវាយប្រហារទីតាំងឧស្សាហកម្មស៊ីវិលនានា ក្នុងតំបន់ដានប់ភាគនិរតីប្រទេសជិតព្រំដែនរ៉ូម៉ានី។ ការវាយប្រហារទាំងនេះបណ្ដាលឲ្យមនុស្ស២នាក់រងរបួស ហើយដ្រូន២២គ្រឿងក្នុងចំណោមដ្រូនទាំង២៥គ្រឿងដែលរុស្ស៊ីបញ្ជូនមកបានត្រូវបាញ់កម្ទេច។ ចំណែកកងទ័ពរុស្ស៊ីវិញអះអាងពីការវាយប្រហារដោយដ្រូនប្រឆាំងកំពង់ផែរឺនី ជាប់ព្រំដែនជាមួយរ៉ូម៉ានី។ ការវាយប្រហារនេះរុស្ស៊ីថាសំដៅលើឃ្លាំងស្តុកប្រេងនានា សម្រាប់បម្រើ់ការផ្គត់ផ្គង់បណ្ដាគ្រឿងឧបករណ៍យោធាដល់កងទ័ពអ៊ុយក្រែន ស្ថិតក្នុងកំពង់ផែរឺនី។
ម្យ៉ាងវិញទៀតរុស្ស៊ីអះអាងនាថ្ងៃទី៤កញ្ញាថា បានបំផ្លាញក្នុងសមុទ្រខ្មៅ នាវាប្រដេញយោធាល្បឿនលឿន៤គ្រឿងដែលមានកងទាហានអ៊ុយក្រែនជិះ។ តាមតេឡេក្រាមក្រសួងការពារប្រទេសរុស្ស៊ីគូសបញ្ជាក់ថា នាយប់ថ្ងៃទី៣ទៅទី៤កញ្ញា កងយន្តហោះនៃកងនាវាចរណ៍សមុទ្រខ្មៅរបស់រុស្ស៊ី បានកម្ទេចនាវាប្រដេញយោធាល្បឿនលឿនផលិតនៅអាមេរិក៤គ្រឿងជាមួយទាហានជិះក្នុងនោះ៕
ចែករំលែកព័តមាននេះ