ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​ធំ​មួយ​ពាក់ព័ន្ធ​លុយ​ជាង១​លាន​ដុល្លារ និង​ឃាត់ខ្លួន​មនុស្ស​៥​នាក់

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ យ៉ាង​ហោច​ណាស់ ជនសង្ស័យ ៥​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​

រាជធានី​ភ្នំពេញ​៖ យ៉ាង​ហោច​ណាស់ ជនសង្ស័យ ៥​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​ទទួលផល​នៃ​បទល្មើស សរុប​ទឹកប្រាក់​ប្រហែល ១,៣០០,០០០​ដុល្លារ​អា​មេ​រិ​ក ក្រោម​រូបភាព​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ក្រុម​ជនសង្ស័យ​ប្រើប្រាស់​មធ្យោបាយ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ក្នុង​ការ​ទទួល​ប្រាក់​ហើយ​ធ្វើការ​បំ​លែង​ដោយ​ផ្ទេរ​ប្រាក់​ចេញ​ទៅ​វិញ​តាម​ប្រព័ន្ធ​រូប​បិ​យ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច (Cryptocurrency) ។

បើ​តាម​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​បានឱ្យ​ដឹង​នៅ​មុន​នេះ​បន្តិច​ថា កាល​ថ្ងៃ​ទី​២៩ ដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០២៣ ក្រោម​ការ​ចង្អុលបង្ហាញ​ពី ថ្នាក់ដឹកនាំ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ដោយ​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី លោក​ឧត្ដមសេនីយ៍ទោ សុខ នី​ត្យា ប្រធាន​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា និង​សម្របសម្រួល​ពី លោក សេង ហៀ​ង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំង​នាយកដ្ឋាន​បាន​បើក​ការ​ស្រាវជ្រាវ បង្ក្រាប​លើ​បទល្មើស​ទទួលផល​នៃ​បទល្មើស សរុប​ទឹកប្រាក់​ប្រហែល ១,៣០០,០០០​ដុល្លារ​អា​មេ​រិ​ក នៅ​ក្នុង​នោះ សមត្ថកិច្ច​យើង​បាន​សហការ​បង្កក​ទឹកប្រាក់​បាន​មួយ​ចំនួន​ផង​ដែរ រូបភាព​នៃ​ការ​ប្រព្រឹត្ត​បទល្មើស​ក្រុម​ជនសង្ស័យ​ប្រើប្រាស់​មធ្យោបាយ​ប្រព័ន្ធ​ធនាគារ​នៅ​កម្ពុជា ក្នុង​ការ​ទទួល​ប្រាក់​ហើយ​ធ្វើការ​បំ​លែង​ដោយ​ផ្ទេរ​ប្រាក់​ចេញ​ទៅ​វិញ​តាម​ប្រព័ន្ធ​រូប​បិ​យ​ប័ណ្ណ​អេ​ឡិច​ត្រូ​និ​ច (Cryptocurrency) ។

ករណី​នេះ​បាន​ប្រព្រឹត្ត​ឡើង​ដោយ​ឧក្រិដ្ឋជន​មួយ​ក្រុម មាន​បណ្តាញ​នៅ​ក្នុង និង​ក្រៅប្រទេស បាន​ធ្វើ​សកម្មភាព អូស​ទាញ​ជនសង្ស័យ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ឱ្យ​ចូល​ជា​បក្សពួក​ដើម្បី​ធ្វើ​សកម្មភាព​ដូច​ខាងលើ​។ នៅ​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៣ ជនសង្ស័យ ០៥​នាក់​ត្រូវ​បាន នាយកដ្ឋាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។

នាយកដ្ឋាន​សូម​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ឱ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​ទទួល និង​ដក​ប្រាក់ ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់​ដោយ​បាន ឬ​មិន​បាន​ទទួលផល​ប្រយោជន៍​ក៏​ដោយ ព្រោះ​ការ​ទទួល​ប្រាក់​ដោយ​គ្មាន​ប្រភព​ច្បាស់លាស់​នឹង​អាច​ធ្វើ​ឲ្យ​ខ្លួន​ក្លាយជា​សហចារី​នៃ​បទល្មើស​។ ចំពោះ​រូប​បិ​យ​ប័ណ្ណ​អេ​ឡិច​ត្រូ​ច​និ​ច (Cryptocurrency) ធនាគារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ប្រកាស​រួច​ហើយ​ថា​ពុំ​ត្រូវ​បាន​ទទួលស្គាល់​តាម​ផ្លូវច្បាប់​នោះ​ទេ​។ សម្រាប់​គណនី​ធនាគារ សូមកុំ​ឱ្យ​អ្នក​ដទៃ​ខ្ចី​គ្រប់គ្រង និង​ប្រើប្រាស់ ព្រោះ​អាច​ជា​ការ​ចូលរួម​ប្រព្រឹត្ត ឬ​ទទួលផល​នៃ​បទល្មើស​ជាយថាហេតុ ហើយ​ទ​ង្វើ​នេះ​សាមីខ្លួន​នឹង​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ