ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វ​ក្របី​មួយ​ក្បាល​ឡើង​.​ក​ដេញ​វ័ធ​ប្រជាពលរដ្ឋ​ផ្អើល​ភូមិ ធ្វើ​ឱ្យ​មនុស្ស​៣​រង​គ្រោះ​(​វី​ដេ​អូ​)

7 ខែ មុន
  • ព្រៃវែង

សត្វ​ក្របី​១​ក្បាល​ឡើង​.​ក បាន​ដេញ​វ័ធ​ប្រជាពលរដ្ឋ​ទាំងប្រុស​ស្រី​ចំនួន​៣​នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល

ខេត្តព្រៃវែង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា សត្វ​ក្របី​១​ក្បាល​ឡើង​.​ក បាន​ដេញ​វ័ធ​ប្រជាពលរដ្ឋ​ទាំងប្រុស​ស្រី​ចំនួន​៣​នាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៥​និង​១០​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ខណៈ​ពេល​ជន​រង​គ្រោះ​ទាំង​៣​នាក់ កំពុង​តែ​ដើរ​ហាត់ប្រាណ​តាម​ផ្លូវ​បេតុង​អា​បី ស្ថិត​ក្នុងភូមិ​ប្រាំ ឃុំ​ព្រែក​ខ្សាយ​.​ខ ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​បន្ត​ថា បច្ចុប្បន្ន ជន​រង​គ្រោះ​ទាំង​៣​នាក់​ខាងលើ​នេះ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​យក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ប្រទេស​វៀតណាម​ហើយ​។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នគរបាល រួម​មាន​កងរាជអាវុធហត្ថ បាន​នាំ​គ្នា​ចុះ​ទៅ​ឡោម​ព័ទ្ធ​ចាប់​សត្វ​ក្របី​មួយ​ក្បាល​នោះ​ហើយ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ក្របី ចាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​បន្ត​ទៀត​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ